អតិថិជនទាំងអស់ជាទីគោរព!

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនអតិថិជនឱ្យបានជ្រាបថា ធនាគារយើងខ្ញុំបានធ្វើបច្ចុប្បន្នភាពអាសយដ្ឋាននៃសៀវភៅមូលប្បទានប័ត្រ ដូច្នេះយើងខ្ញុំ សូមគោរពអញ្ជើញអតិថិជនទាំងអស់ ដែលកំពុងប្រើប្រាស់​សៀវភៅមូលប្បទានប័ត្រ​ ដែលមានអាសយដ្ឋានចាស់ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អញ្ជើញមកផ្លាស់ប្តូរយក សៀវភៅមូលប្បទានប័ត្រ (អាសយដ្ឋានថ្មី នៅអគារ Royal Group Central Tower) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅតាមបណ្តាសាខារបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដោយឥតគិតថ្លៃ នៅរៀងរាល់ម៉ោងធ្វើការ។

បញ្ជាក់៖ មូលប្បទានប័ត្រអាសយដ្ឋានចាស់ អាចយកទៅធ្វើការផាត់ទាត់តាមរយៈ ធនាគារជាតិ នៃកម្ពុជា ត្រឹម ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦​ តែប៉ុណ្ណោះ។ ដោយឡែក លោកអ្នកអាចបន្តប្រើប្រាស់សម្រាប់ការទូទាត់នៅតាមបណ្តាសាខារបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​ ជាធម្មតា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន តាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ០០០ / ០១១​ ​៩៩៩ ០០៣ / ០១៥​​ ៩៩៩​ ០៧៤។ 

សូមអរគុណ!