ភ្នំពេញ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចុះហត្ថលេខាជាផ្លូវការលើគោលការណ៍ពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី (WEPs) របស់អង្គការសហប្រជាជាតិ ដើម្បីដោយបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះសមភាពយេនឌ័រ។ យុទ្ធសាស្ត្រនេះពង្រឹងដោយផ្ទាល់នូវគំនិតផ្តួចផ្តើម និងសកម្មភាពប្រកបដោយបរិយាបន្ន និងភាពចម្រុះ ដែលមានស្រាប់របស់ធនាគារ ដែលនេះគូសបញ្ជាក់នូវជំនឿថា សំឡេងចម្រុះ ជាពិសេសស្ត្រីមានសារៈសំខាន់សម្រាប់ការច្នៃប្រឌិត និងការរីកចម្រើន។
ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ទទួលស្គាល់ជំនាញ និងចំណុចខ្លាំងពិសេសដែលស្ត្រីនាំយកមក។ តាមរយៈការទទួលយក គោលការណ៍ទាំងប្រាំពីរចំនុចនេះ ធនាគារកំពុងអនុវត្តវិធានការជាក់ស្តែងដើម្បីបង្កើតកន្លែងការងារ និងសហគមន៍ប្រកបដោយសមធម៌ និងផ្តល់អំណាចសម្រាប់ស្រ្តីកាន់តែច្រើន។ នេះរួមបញ្ចូលទាំងការបង្កើតគោលនយោបាយ និងការផ្តល់ឱកាសដែលធានាថាស្ត្រីមិនត្រឹមតែអាចចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដឹកនាំ និងទទួលជោគជ័យនៅគ្រប់កម្រិតទៀតផង។