ឱកាសទទួលបានទឹកប្រាក់ត្រលប់ ១០០​ដុល្លារអាមេរិក​​ រាល់ការចុះឈ្មោះគម្រោងបង់រំលស់បណ្ណឥណទាន

ប្រែក្លាយការចំណាយទៅជារង្វាន់!

ចុះឈ្មោះប្រើប្រាស់គម្រោងបង់រំលស់បណ្ណឥណទាន J Trust Royal និងមានឱកាសឈ្នះទឹកប្រាក់ ១០០​ដុល្លារអាមេរិក​​ រាល់ការចុះឈ្មោះគម្រោងបង់រំលស់បណ្ណឥណទាន។

កុំខកខានឱកាសនេះ ចុះឈ្មោះប្រើប្រាស់គម្រោងបង់រំលស់បណ្ណឥណទានថ្ងៃនេះ ហើយប្រែក្លាយការចំណាយប្រចាំថ្ងៃទៅជារង្វាន់!

សុពលភាពនៃការផ្ដល់ជូន​៖ ខែឧសភា​​ ឆ្នាំ២០២៥ រហូតដល់​ ខែមេសា​ ឆ្នាំ២០២៦

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ 023 999 000 ឬ Website Live Chat

ខចែង និងលក្ខខណ្ឌ៖

  • ការផ្តល់ជូននេះសម្រាប់ម្ចាស់បណ្ណឥណទានធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  (ថ្មី និងចាស់) ដែលចុះឈ្មោះគម្រោងបង់រំលស់ ក្នុងកំឡុងពេលផ្តល់ជូន
  • សម្រាប់អតិថិជនទាំងអស់ដែលចុះឈ្មោះគម្រោងបង់រំលស់បណ្ណឥណទាន (៣ខែ ៦ខែ ៩​ខែ ឬ​១២ខែ)​ក្នុងអំឡុងពេលផ្ដល់ជូន (រាប់បញ្ចូលទាំង​ Payroll Program)
  • រាល់គម្រោងបង់រំលស់មួយ នឹងទទួលបានសន្លឹកឆ្នោតចំនួនមួយ​ (១)សន្លឹក
  • អតិថិជនម្នាក់អាចទទួលបានសន្លឹកឆ្នោតលើសពីមួយ (១)សន្លឹក ក្នុងអំឡុងពេលផ្ដល់ជូន អាស្រ័យ ទៅតាមចំនួនគម្រោងបង់រំលស់​បណ្ណឥណទាន
  • អតិថិជនចំនួន ១០​នាក់ នឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោតអេឡិកត្រូនិក​ រៀងរាល់៣ខែម្ដង ដើម្បីឈ្នះទឹកប្រាក់ ១០០ដុល្លារអាមេរិក
  • ឈ្មោះអ្នកឈ្នះនឹងត្រូវប្រកាសលើបណ្ដាញសង្គមផ្លូវការរបស់ធនាគារ
  • ចំនួនទឹកប្រាក់ដែលឈ្នះ នឹងត្រូវបញ្ចូលទៅក្នុងគណនីបណ្ណឥណទានរបស់អតិថិជននាចុងខែបន្ទាប់​ ក្រោយការចាប់ឆ្នោតរៀងរាល់ត្រីមាសនីមួយៗ
  • គណនីបណ្ណឥណទានត្រូវតែដំណើរការ នៅពេលធនាគារធ្វើការបញ្ចូលទឹកប្រាក់ដែលឈ្នះ
  • ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខ និងលក្ខខណ្ឌណាមួយ ដោយមិនបាច់ជម្រាបដំណឹងជាមុន។