ជាមួយកម្ចីទិញផ្ទះរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកអ្នកនឹងទទួលបាន៖
- អត្រាការប្រាក់ទាបត្រឹមតែ 6.88% ក្នុងមួយឆ្នាំ (សម្រាប់ពីរឆ្នាំដំបូង)
- អត្រាការប្រាក់ត្រឹមតែ 7.00% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំទីបីតទៅ
- កម្ចីរយៈពេល 25ឆ្នាំ
- ទំហំកម្ចីរហូតដល់ 80%នៃតម្លៃអចលនទ្រព្យ
- ការអនុម័តកម្ចីមានភាពឆាប់រហ័ស
- ពុំចាំបាច់រង់ចាំរហូតដល់សំណង់រួចរាល់
ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី 1 ខែមីនា ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ2026។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈ៖ Live Chat or 011 999 003 / 015 999 074 / 023 999 000។
ខចែង និងលក្ខខណ្ឌ៖
- អតិថិជនចាស់ និងថ្មីទាំងអស់ ដែលស្នើកម្ចីទិញផ្ទះ កែលម្អផ្ទះ វិនិយោគលើអចលនទ្រព្យ ឫផ្ទេរកម្ចីពីធនាគារផ្សេងក្នុងអំឡុងពេលផ្ដល់ជូននេះ
- ការផ្តល់ជូននេះក៏សម្រាប់អតិថិជនចាស់ដែលមានបំណងចង់យកកម្ចីបន្ថែម
- ការផ្តល់ជូននេះ សម្រាប់តែអតិថិជនដែលដាក់ស្នើកម្ចីបានមុន ឬត្រឹមថ្ងៃទី31 ខែឧសភា ឆ្នាំ2026 តែប៉ុណ្ណោះ។
- ការផ្តល់ជូននេះសម្រាប់ទំហំប្រាក់កម្ចីលើសពី 50,000 ដុល្លារអាមេរិក ឬរហូតដល់ 500,000 ដុល្លារអាមេរិក។
- ការផ្តល់ជូននេះ មិនរួមបញ្ចូលជាមួយនឹងកម្មវិធី ឬការផ្តល់ជូនផ្សេងៗទៀតទេ។
- ការសងប្រាក់មុនកាលកំណត់ ត្រូវបានអនុវត្តដោយផ្អែកលើលក្ខខណ្ឌស្តង់ដារ។
- ខចែង និងលក្ខខណ្ឌទូទៅ នៃកម្ចីទិញផ្ទះ ត្រូវបានអនុវត្ត។
- ខ្លឹមសារនៃខចែង និងលក្ខខណ្ឌជាភាសាអង់គេ្លសនឹងត្រូវយកជាអាទិភាព ប្រសិនបើខ្លឹមសារជាភាសាខ្មែរ ខុសពីភាសាអង់គ្លេស
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខចែង និងលក្ខខណ្ឌណាមួយ ដោយពុំបាច់ជម្រាបជូនដំណឹងជាមុន។