ចង់បានការសម្រាកលំហែមែនទេ? មានគម្រោងចូលរួមរត់ប្រណាំង?

ទូទាត់ជាមួយ J Trust Royal Visa Card ពីថ្ងៃនេះ រហូតដល់ខែសីហា ឆ្នាំ2025 ដើម្បីទទួលបានឱកាសឈ្នះការស្នាក់នៅ Templation Resort និងសំបុត្ររត់ប្រណាំង Angkor Wat International Half Marathon សម្រាប់មនុស្ស 2 នាក់។

រង្វាន់សម្រាប់មនុស្ស 2 នាក់ រួមមាន៖

  • ការស្នាក់នៅរយៈពេល 2 យប់ និងអាហារពេលល្ងាច
  • សំបុត្រចូលរួមការរត់ប្រណាំង Angkor Wat International Half Marathon
  • រយៈពេលស្នាក់នៅ៖ 06 - 08 ធ្នូ 2025

ការផ្ដល់ជូននេះមានសុពលភាព៖ថ្ងៃទី 1 មិថុនា រហូតដល់ថ្ងៃទី 31 សីហា ឆ្នាំ 2025

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈ Live Chat ឬ 023 999 000។

ខចែង និងលក្ខខណ្ឌ៖

  • រយៈពេលប្រូម៉ូសិន៖ 01 មិថុនា– 31 សីហា 2025
  • សម្រាប់ម្ចាស់បណ្ណវីសាឥណពន្ធ ឬឥណទានធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
  • រាល់​ការ​ចំណាយសរុបអស់ 100 ដុល្លារអាមេរិក (មួយ ឬច្រើនប្រតិបត្តិការ) ជាមួយបណ្ណវីសាឥណពន្ធ ឬឥណទានធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតចំនួន​ 1 សន្លឹក​
    • សម្រាប់បណ្ណឥណទាន៖
      • រាល់ការចំណាយរបស់បណ្ណបន្ថែមនឹងត្រូវរួមបញ្ចូលជាមួយបណ្ណចម្បង
      • សន្លឹកឆ្នោតសរុប នឹងរាប់ក្រោមឈ្មោះរបស់ម្ចាស់បណ្ណចម្បង
    • សម្រាប់បណ្ណឥណពន្ធ៖
      • រាល់ការចំណាយនឹងរាប់បញ្ចូលក្រោមឈ្មោះគណនីចម្បង
      • សន្លឹកឆ្នោតសរុប នឹងរាប់ក្រោមឈ្មោះរបស់ម្ចាស់គណនីចម្បង
  • រង្វាន់សម្រាប់មនុស្ស២នាក់ រួមមាន៖
    • ការស្នាក់នៅរយៈពេល 2 យប់ និងអាហារពេលល្ងាច
    • សំបុត្រចូលរួមការរត់ប្រណាំង Angkor Wat International Half Marathon
    • រយៈពេលស្នាក់នៅ៖ 06 - 08 ធ្នូ 2025
  • អ្នកឈ្នះចំនួនបី (3) នាក់ នឹងត្រូវបានជ្រើសរើសតាម​រយៈ​ការ​ចាប់ឆ្នោតតាម​ប្រព័ន្ធអេឡិចត្រូនិច​ តាមកាលបរិច្ឆេទកំណត់ដោយធនាគារ បន្ទាប់ពីកម្មវិធីផ្ដល់ជូនត្រូវបានបញ្ចប់
  • ធនាគារ នឹងធ្វើការទាក់ទងទៅកាន់អ្នកឈ្នះរង្វាន់ ទាំងអស់ ក្នុងរយៈពេល 15 ថ្ងៃធ្វើការ បន្ទាប់ពីការចាប់ឆ្នោតត្រូវបានបញ្ចប់
  • អ្នក​ឈ្នះ​ ត្រូវប្ដូរ​​រង្វាន់ក្នុងរយៈពេល ប្រាំពីរ (7) ថ្ងៃ បន្ទាប់ពី​ក្រុមការងាររបស់ធនាគារ ទាក់ទងទៅរួច។ ប្រសិនបើលោកអ្នកមិនប្ដូររង្វាន់ក្នុងអំឡុងពេលដែលបានកំណត់​នោះទេ ក្រុម​ការងារ​នឹង​ស្វែងរក​អ្នក​ឈ្នះ​ថ្មី ​មក​ជំនួស​
  • រង្វាន់មិនរួមបញ្ចូលមធ្យោបាយធ្វើដំណើរទៅមក និងក្នុងទីរួមខេត្តសៀមរាបនោះទេ
  • រង្វាន់​ទាំងអស់​មិន​អាច​ប្ដូរ​ជា​សាច់ប្រាក់ ឬ ផលិតផលផ្សេង ឬផ្លាស់ថ្ងៃធ្វើដំណើរនោះ​បាន​ទេ​
  • គណនីបណ្ណឥណទានត្រូវតែដំណើរការនៅពេលធ្វើដំណើរ
  • បុគ្គលិកធនាគារ ជេ ត្រាស់​ រ៉ូយ៉ាល់ និងសមាជិកគ្រួសារផ្ទាល់របស់ពួកគាត់មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះទេ
  • តាម​រយៈ​ការ​ចូលរួម​ក្នុងការផ្តល់ជូននេះ អ្នក​ឈ្នះ​ទាំងអស់​ នឹង​តម្រូវ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​ដោយ​ស្វ័យប្រវត្តិ​ ដោយ​រូបភាព​ ឈ្មោះ​ ទីកន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​
  • ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមខ និងលក្ខខណ្ឌណាមួយ ដោយមិនបាច់ជម្រាបដំណឹងជាមុន។