ការក្លែងបន្លំមូលប្បទានបត្រគឺជាការប្រើប្រាស់មូលប្បទានបត្រមិនត្រឹមត្រូវដោយចេតនាដើម្បីទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុ។ ការក្លែងបន្លំនេះ រួមមាន ការផ្លាស់ប្ដូរអ្នកទទួលសំណងប្រាក់ ឬទឹកប្រាក់នៅក្នុងមូលប្បទានបត្រ លួចមូលប្បទានបត្រ ចម្លង ឬក្លែងបន្លំមូលប្បទានបត្រដោយប្រើវិក្កយបត្រក្លែងក្លាយដើម្បីទទួលបានមូលប្បបត្រស្របច្បាប់ ឬដាក់ប្រាក់មូលប្បទានបត្រធ្វើការទូទាត់ប្រាក់ដោយដឹងថាប្រាក់មានមិនគ្រប់គ្រងក្នុងគណនីដើម្បីបង់មូលប្បទានបត្រដែលបានដាក់នោះ។
- ការងារខ្លួនអ្នកពីការក្លែងបន្លំមូលប្បទានបត្រ
- បន្ស៊ីគណនីរបស់លោកអ្នកជាទៀងទាត់ និងភ្លាមៗ ហើយជូនដំណឹងមកកាន់យើងខ្ញុំពីភាពខុសគ្នាណាមួយ។
- មិនត្រូវចុះហត្ថលេខាលើមូលប្បទានបត្រទទេរឡើយ។ ចុះហត្ថលេខាលើមូលប្បទានបត្របន្ទាប់ពីបំពេញព័ត៌មានលម្អិតផ្សេងទៀតរួចហើយប៉ុណ្ណោះ។
- ប្រើតែទឹកខ្មៅលុបមិនច្រាសប៉ុណ្ណោះ (ពណ៌ខ្មៅជាការប្រសើរ)។
- កម្រិតចំនួនហត្ថលេខាសម្រាប់គណនីរបស់លោកអ្នកដើម្បីធានាដល់ការគ្រប់គ្រង។
- ប្រាកដថាបានបំផ្លាញចោលមូលប្បទានបត្រខូច ចាស់ ឬប្រែប្រួល។
- ទុកសៀវភៅមូលប្បទានបត្ររបស់លោកអ្នកឱ្យបានស្រួលបួល នៅពេលមិនប្រើវាដើម្បីចៀសពិចោរលួច។
- មិនត្រូវទុកឱ្យមានចន្លោះក្នុងការបំពេញឈ្មោះរបស់អ្នកទទួលសំណង ទឹកប្រាក់សរសេរជាពាក្យ និងជាតួលេខ។
- ប្រសិនបើមូលប្បទានបត្រលោកអ្នកបាត់ ឬចោរលួច សូមទំនាក់ទំនងមកកាន់ធនាគារ J Trust Royal ជាបន្ទាន់ រួចប្រាប់ឱ្យយើងខ្ញុំដាក់ពាក្យថា "ឈប់ទូទាត់ប្រាក់"។
- ជូនដំណឹងមកកាន់ធនាគារ J Trust Royal ប្រសិនបើលោកអ្នកមិនទទួលបានសៀវភៅមូលប្បទានបត្រដែលបានបញ្ជាយក។.
- ពិចារណាប្រើវិធីទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក (ប្រសិនបើអាចធ្វើទៅបាន) សម្រាប់ការទូទាត់ប្រាក់ដែលមានតម្លៃខ្ពស់។
- វិធីសាស្ត្រដែលយើងការពារលោកអ្នកពីការក្លែងបន្លំមូលប្បទានបត្រ
- ធនាគារ J Trust Royal អាចសរសេរពាក្យថា "បញ្ឈប់ការទូទាត់ប្រាក់" នៅលើមូលប្បទានបត្រណាមួយមុនពេលបង្ហាញទូទាត់បាន។ ប្រសិនបើលោកអ្នកចង់លុបចោលការទូទាត់ប្រាក់តាមមូលប្បទានបត្រ សូមជូនដំណឹងមកកាន់យើងខ្ញុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនឹងបញ្ចូលការណែនាំនេះនៅក្នុងប្រព័ន្ធរបស់យើងខ្ញុំ។ នៅពេលបង្ហាញមូលប្បទានបត្រសម្រាប់ធ្វើការទូទាត់ប្រាក់នៅធនាគារណាមួយក្នុងប្រទេសកម្ពុជា មូលប្បទានបត្រទាំងនោះនឹងត្រូវដកហូត ហើយនឹងមិនមានការទូទាត់ប្រាក់ណាមួយត្រូវធ្វើឡើងឡើយ។