ការបោកបញ្ឆោតគឺជាគម្រោងទុចរិតដែលអ្នកវាយប្រហារ "បញ្ឆោត" រកព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកអ្នកដោយប្រើអ៊ីមែលដែលអាចអះថា មកពីគ្រឹះស្ថានហិរញ្ញវត្ថុ។ អ៊ីមែលនោះឱ្យអ្នកទទួលផ្ដល់ព័ត៌មានសំខាន់ៗដូចជាឈ្មោះ លេខសម្ងាត់ User ID ឬ PIN ដោយផ្ដល់តំណភ្ជាប់ទៅរកវែបសាយត៍ពិតដែលអាចឱ្យចោរលួចនោះប្រមូលព័ត៌មានលម្អិតសម្រាប់ការប្រើក្លែងបន្លំពេលក្រោយ។
ការពារខ្លួនអ្នកពីគម្រោងទុច្ចរិត និងការបោកបញ្ឆោតតាមអ៊ីមែល
- ជានិច្ចកាល ប្រើកម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺនិត និងវែបសាយត៍របស់យើងដោយវាយពាក្យថា www.jtrustroyal.com ចូលទៅក្នុងប្រូសើររបស់លោកអ្នក។ មិនត្រូវចុចលើតំណភ្ជាប់ដែលផ្ដល់ជូនតាមអ៊ីមែលឡើយ ជាពិសេស តំណភ្ជាប់មកពីអ្នកផ្ញើដែលអះអាងថា ជាគ្រឹះស្ថានហិរញ្ញវត្ថុនោះ។ ធនាគារ J Trust Royal មិនដែលផ្ញើអ៊ីមែលជូនលោកអ្នកសួររកព័ត៌មានលម្អិតអំពីគណនី ព័ត៌មានលម្អិតហិរញ្ញវត្ថុរបស់លោកអ្នក ឬព័ត៌មានលម្អិតអំពីការចូលទៅក្នុងគណនីរបស់លោកអ្នកសម្រាប់កម្មវិធីធនាគារតាមប្រព័ន្ធអ៊ីនធឺណិត កម្មវិធី JTR Mobile ឬកម្មវិធី JTR Connect ឡើយ។
- មិនត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានអំពីសុវត្ថិភាពរបស់លោកអ្នករួមមាន ID អតិថិជន ឬលេខសម្ងាត់ក្នុងការឆ្លើយតបទៅកាន់អ៊ីមែលណាមួយ-សូម្បីតែក្នុងករណីវាមើលទៅស្របច្បាប់ក៏ដោយ- ដែលគ្មានទាក់ទងអ្នកផ្ញើតាមបុគ្គលទំនាក់ទំនងផ្លូវការ (ឧ. លេខទូរសព្ទដែលបានបង្ហោះផ្សាយ) ដើម្បីធ្វើការផ្ទៀងផ្ទាត់សំណើសុំនោះឡើយ។
- ត្រូវលុបចោលអ៊ីមែលប្រភពមិនស្គាល់ភ្លាម មិនថាជាជនស្នូតត្រង់ ឬជនបង្កហេតុឡើយ។
- មិនត្រូវបើកតំណភ្ជាប់ណាមួយ ឬដំឡើងកម្មវិធីណាមួយដែលផ្ដល់ឱ្យតាមអ៊ីមែលដែលគួរឱ្យសង្ស័យឡើយ។
- ផ្លាស់ប្ដូរលេខសម្ងាត់កម្មវិធី Internet Banking របស់លោកអ្នកជាទៀងទាត់។
វិធីសាស្ត្រដែលយើងការពារលោកអ្នកពីគម្រោងទុច្ចរិត និងការបោកបញ្ជោតតាមអ៊ីមែល
- ធនាគារ J Trust Royal នឹងមិនផ្ញើអ៊ីមែលជូនលោកអ្នកដើម្បីសុំព័ត៌មានលម្អិតអំពីគណនីរបស់លោកអ្នក ឬព័ត៌មានលម្អិតអំពីការចូលរបស់លោកអ្នកសម្រាប់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត កម្មវិធី JTR Mobile ឬកម្មវិធី JTR Connect ឡើយ។
- ផ្នែកទំនាក់ទំនងអតិថិជនរបស់យើងបើកបម្រើ 24 ម៉ោង ក្នុងមួយសប្ដាហ៍ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់លោកអ្នក។ លោកអ្នកអាចទូរសព្ទមកកាន់យើងខ្ញុំបានគ្រប់ពេលវេលា គ្រប់ទីកន្លែងនៅទូទាំងពិភលោកតាមរយៈលេខទូរសព្ទ៖ +855 (0) 23 999 000 ប្រសិនបើលោកអ្នកមានការព្រួយបារម្ភពីគណនី កាត ឬ លេខកូដ PIN របស់លោកអ្នកត្រូវគេលួចនោះ។