កម្មវិធីសិក្សាដែលរៀបចំឡើងដោយធនាគារ
បុគ្គលិកនឹងទទួលបានវគ្គសិក្សាយ៉ាងសម្បូរបែបដោយ រាប់បញ្ចូលកម្មវិធីសិក្សាស្ដីពី សេវាកម្ម ធនាគារ ការផ្តល់ឥណទាន ភាពជាអ្នកដឹកនាំ ក៏ដូចជាជំនាញផ្សេងៗទៀត។ ហើយកម្មវិធីសិក្សាទាំងនេះនឹងជួយបុគ្គលិកឱ្យទទួលបានជំនាញ និងចំណេះដឹងសំខាន់ៗដែលពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេ។
វគ្គសិក្សាតាមប្រព័ន្ធឌីជីថល
យើងផ្តល់វគ្គសិក្សាតាមប្រព័ន្ធឌីជីថលរាប់ពាន់វគ្គ ដែលមាន មុខវិជ្ជា ផ្សេងៗជាច្រើន ។ បុគ្គលិកអាចធ្វើការស្វ័យសិក្សា និងស្វែងយល់ពីប្រធានបទនានាដើម្បីបង្កើនជំនាញរបស់ពួកគេ។
ការឧបត្ថម្ភដើម្បីបន្តការសិក្សាទៅលើ ជំនាញជាក់លាក់
ពួកយើងជួយឧបត្ថម្ភ គាំទ្រដល់បុគ្គលិក សម្រាប់វិញ្ញាបនប័ត្រ វិជ្ជាជីវៈ និងជំនាញជាក់លាក់ណាមួយ។
ការរៀនពីការអនុវត្តការងារដោយផ្ទាល់
បុគ្គលិកទទួលបានបទពិសោធន៍ជាក់ស្តែងតាមរយៈការបញ្ចេញសមត្ថភាពការងារ ឬការចាត់តាំងបណ្តោះអាសន្ន។ ឱកាស និងកម្មវិធីទាំងនេះអនុញ្ញាតឱ្យពួកគេអនុវត្តចំណេះដឹង តាមរយៈការផ្ទេរទៅ បម្រើការងារនៅផ្នែកផ្សេងៗជាបណ្ដោះអាសន្ន ឬ ក្នុងរយៈពេលកំណត់ ណាមួយជាក់លាក់ ។
ការណែនាំ និងបង្ហាត់បង្ហាញ
ពួកយើងមានជំនឿចិត្តថា ការបង្ហាត់បង្ហាញនិងការណែនាំទៅលើការងារ ពីសំណាក់ ថ្នាក់ដឹកនាំ ដែលពោរពេញទៅដោយ បទពិសោធន៍ គឺជាវិធីសាស្ត្រមួយដែលជួយជម្រុញនិងបង្កើន លទ្ធផលការងារជាក់ស្ដែងរបស់បុគ្គលិក។ ស្របគ្នានេះដែរ វាក៏ជួយក្នុងការអភិវឌ្ឍ និងលើកកម្ពស់សម្ថភាពបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈល្អ។