វប្បធម៌ការងារល្អ គឺជាគុណតម្លៃដ៏សំខាន់នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ វប្បធម៌ការងារល្អ របស់យើងត្រូវបានឆ្លុះបញ្ចាំង តាមរយៈឥរិយាបថការងារ និងការប្ដេជ្ញាចិត្ត ដើម្បីទទួលបានជោគជ័យប្រកបដោយនិរន្តភាព។
ទស្សនៈចម្បងរបស់យើង គឺការផ្ដោតសំខាន់ទៅលើបុគ្គលិក និងអតិថិជន។ ហើយអ្វីដែល ពិសេសជាងនេះទៅទៀតគឺ យើងមាន បុគ្គលិកឆ្នើមដែលចេះសហការគ្នា ក្នុងការធ្វើការងារ ជាក្រុមដើម្បីទទួលបាន ភាពជោគជ័យ។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានបុគ្គលិកឆ្នើម ហើយចំណុច ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់យើង៖
យើងតែងតែជួយជម្រុញ ឱ្យមានតុល្យភាពសមស្រប ក្នុងការធ្វើការងារ ជាពិសេសគឺ ការផ្ដល់ជូននូវបរិយាកាសការងារ ដែលសមស្របតាមតម្រូវការរបស់បុគ្គលិកម្នាក់ៗ តាមរយៈការបំពេញការងារដែលមានលក្ខណៈបត់បែន ហើយលទ្ធភាពនៃការបត់បែនទាំងនោះ គឺអាស្រ័យទៅលើតួនាទី និងមុខតំណែង។
ការបដិសេធ៖ សូមបញ្ជាក់ថាយើងមិនមែនជាម្ចាស់ខ្លឹមសារណាមួយក្នុងអត្ថបទខាងក្រោមនេះទេ។ សម្រាប់ព័ត៌មាន និងខ្លឹមសារដើម សូមចូលទៅកាន់គេហទំព័រដែលរាយក្នុងបញ្ជីឯកសារយោង។
តើអ្នកពូកែក្នុងការដោះស្រាយបញ្ហា មានជំនាញទំនាក់ទំនងជាមួយមនុស្ស ឬមានជំនាញក្នុងការរៀបចំមែនទេ? អ្នកអាចស្វែងរកទេព្យកោសល្យរបស់អ្នក និងវិធីប្រើប្រាស់ទេព្យកោសល្យនោះទៅក្នុងភារកិច្ចប្រចាំថ្ងៃរបស់អ្នក វានឹងធ្វើឲ្យការងាររបស់អ្នកកាន់តែមានអត្ថន័យ និងគុណតម្លៃ។
ទោះបីជាការងាររបស់អ្នកមិនល្អឥតខ្ចោះក៏ដោយ សូមស្វែងរកផ្នែកដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ។ ប្រហែលជាការជួយបង្ហាត់បង្រៀនអ្នកដទៃ ការរៀនអ្វីថ្មីៗ ឬការដោះស្រាយបញ្ហាដ៏លំបាកណាមួយ។
អ្នកអាចសាកសួរខ្លួនឯងថា៖ “ហេតុអ្វីការងារនេះមានអត្ថន័យ?” មិនថាអ្នកធ្វើការដើម្បីគាំទ្រក្រុមគ្រួសារ ជួយទៅកាន់អ្នកដទៃ ឬជាការអភិវឌ្ឍន៍ផ្ទាល់ខ្លួននោះទេ ការស្វែងរកគោលបំណងពិតប្រាកដនឹងជួយជម្រុញអត្ថន័យនៃការងាររបស់អ្នក។
ការរីកចម្រើនមិនមែនមានសំដៅលើតែផលិតភាពមួយមុខប៉ុណ្ណោះទេ វាជាតុល្យភាព ដែលរួមមានភាពស្វាហាប់ មានទំនាក់ទំនងល្អជាមួយមនុស្សទូទៅ ការចេះចែករំលែក ការចង់ចេះចង់ដឹង និងការចូលរួមនានា ទោះបីជាស្ថិតនៅក្នងស្ថានភាពលំបាកណាមួយក៏ដោយ អ្នកនៅតែព្យាយាមបន្តទៅមុខជានិច្ច្ នោះមានន័យថាអ្នកកំពុងកសាងអ្វីមួយដែលមានអត្ថន័យសម្រាប់ភាពរីកចម្រើនរបស់អ្នកហើយ។
បង្ហាញការគាំទ្រ ចូលរួមចែករំលែកគំនិត និងចូលរួមអបអរសាទរភាពជោគជ័យ របស់ក្រុមការងារអ្នក។ បរិយាកាសការងារដែលល្អ ជាទូទៅមិនមែនកើតឡើងដោយគោលការណ៍របស់ក្រុមហ៊ុនតែមួយមុខបណ្ណោះទេ ប៉ុន្តែដោយការចូលរួមរបស់អ្នកផងដែរ។
វិនិយោគលើខ្លួនឯង ដោយចូលរៀនវគ្គសិក្សាថ្មីៗ អានសៀវភៅ សុំស្ទង់មតិយោបល់។ ការលូតលាស់នេះនឹងជួយបង្កើនទំនុកចិត្តដល់អ្នក និងភាពរីកចំរើននៃការងាររបស់អ្នក។
បន្ទាប់ពីបញ្ចប់គម្រោងការងារធំមួយ ឬសប្តាហ៍ដែលមានសម្ពាធការងារខ្ពស់ កុំរួសរាន់ចូលទៅក្នុងភារកិច្ចបន្ទាប់ភ្លាមៗ។ អ្នកត្រូវការពេលវេលាដើម្បីស្ដារឡើងវិញ ដូចជាការដកដង្ហើមបន្ទាប់ពីការរត់លឿនដូច្នោះដែរ។
គន្លឹះ៖ កំណត់ “ថ្ងៃបម្រុងបន្ថែម”សម្រាប់ខ្លួនអ្នក ដែលគ្មានកិច្ចប្រជុំ ឬថ្ងៃផុតកំណត់បញ្ចប់ការងារនោះទេ អ្នកគូរប្រើវាសម្រាប់ការពិចារណាលើអ្វីដែលបានរៀន ការរៀបចំឡើងវិញ ឬសម្រាកដកឃ្លា។
ការងារមានសារៈសំខាន់ ដូចជីវិតក្រៅការងារផងដែរ។ អ្នកអាចកំណត់ព្រំដែនដែលជួយឲ្យអ្នកមានពេលវេលានៅជាមួយក្រុមគ្រួសារ ឬធ្វើអ្វីដែលអ្នកចូលចិត្តដើម្បីឆ្លើយតបទៅនឹងសុខដុមផ្លូវចិត្តរបស់ខ្លួន។
គន្លឹះ៖ កុំព្យាយាមពិនិត្យអ៊ីមែលក្រោយម៉ោងធ្វើការ លើកលែងតែជាការងារបន្ទាន់។
កិច្ចប្រជុំអាចមានប្រយោជន៍ ប៉ុន្តែច្រើនពេកអាចធ្វើឲ្យអ្នកបាក់កម្លាំង សូមអនុញ្ញាតឲ្យខ្លួនឯងមានពេលវេលាដែលគ្មានកិច្ចប្រជុំ ដើម្បីអាចបញ្ចប់ភារកិច្ចណាមួយដែលនៅក្នុងដៃ ឬសម្រាប់ការពិចារំណាដែលត្រូវការពេល ឬការគិតល្អិតល្អន់ណាមួយ។
គន្លឹះ៖ អ្នកអាចចាប់ផ្តើម កំណត់២-៣ម៉ោង ឬមួយថ្ងៃក្នុងមួយសប្តាហ៍សម្រាប់ការងារដែលត្រូវការពេលផ្តោតអារម្មណ៍ ឬ “ថ្ងៃសុក្រគ្មានកិច្ចប្រជុំ”ជាដើម។
ការរងសម្ពាធការងារជាទូទៅវាគឺជារឿងធម្មតា ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវដឹងថានរណាអាចជាមនុស្សដែលអាចផ្តល់ការគាំទ្រ ការជួយ ឬការណែនាំនៅពេលចាំបាច់បាន ពួកគាត់អាចជាអ្នកណែនាំ អ្នកគ្រប់គ្រងរបស់អ្នក ឬមិត្តម្នាក់ដែលអាចទុកចិត្តបាន ពួកគាត់ពិតជាអាចមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យក្នុងជីវិតការងាររបស់អ្នក។
ការគាំទ្រខ្លះទៀតមិនចាំបាច់ត្រូវមានលក្ខណៈផ្លូវការទេ វាអាចជាពេលអ្នកចូលរួមលេងកីឡា និយាយជាមួយគ្រូបង្វឹក ឬធ្វើអ្វីដែលធ្វើឱ្យអ្នកមានសុភមង្គល អាចជួយឱ្យអ្នកស្ដារថាមពល និងមានអារម្មណ៍ល្អត្រលប់មកវិញ។
អ្នកមិនចាំបាច់រង់ចាំទាល់តែមានការតែងតាំង ឬសមិទ្ធផលធំៗដើម្បីធ្វើឱ្យអ្នកមានមោទនភាពនោះទេ រាល់ជំហានតូចៗដែលអ្នកបានធ្វើទៅមុខ គឺជាផ្នែកសំខាន់នៃការរីកចម្រើន ហើយវាសមនឹងត្រូវបានទទួលស្គាល់ផងដែរ។
គន្លឹះ៖ ចំណាយពេលបន្តិចដើម្បីទទួលស្គាល់សមិទ្ធផល ឬជំហានតូចៗដែលអ្នកបានធ្វើល្អក្នុងសប្ដាហ៍នេះ ត្រូវចាំថារាល់សកម្មភាពល្អៗទាំងនោះអាចបូកបញ្ជូលគ្នា ទៅជាភាពជោគជ័យដ៏ធំមួយបាន។
អ្នកមិនចាំបាច់ជាអ្នកជំនាញហិរញ្ញវត្ថុទេ ប៉ុន្តែការយល់ដឹងអំពីរបាយការណ៍ហិរញ្ញវត្ថុមូលដ្ឋាន ដូចជា របៀបដែលក្រុមហ៊ុនរកចំណូល ចំណាយ និងសន្សំ អាចជួយឲ្យអ្នកយល់ឃើញទិដ្ឋភាពទូលំទូលាយនៃអាជីវកម្ម។អ្នកអាចសាកល្បងរៀនមើលរបាយការណ៍ចំណូល ឬស្នើសុំឲ្យអ្នកផ្នែកហិរញ្ញវត្ថុជួយបកស្រាយ។
បង្កើតទម្លាប់ក្នុងការអានអត្ថបទវិជ្ជាជីវៈ ស្តាប់កម្មវិធី podcast ឬតាមដានអ្នកជំនាញក្នុងវិស័យរបស់អ្នក។ ការយល់ដឹងអំពីនិន្នាការថ្មីៗ និងសកម្មភាពដែលគូរប្រកួតប្រជែងកំពុងធ្វើ នឹងជួយឲ្យអ្នកមានភាពឆ្លាតវៃ និងអាចចូលរួមផ្តល់យោបល់ដែលមានតម្លៃមកកាន់ក្រុមហ៊ុន។
រៀនសំលឹងមើលក្រៅរង្វង់នៃក្រុមការងារ ឬផ្នែករបស់អ្នក ហើយស្វែងរកឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមផ្សេងៗដូចជា ផ្នែកទីផ្សារ ប្រតិបត្តិការ ឬហិរញ្ញវត្ថុ។ ការយល់ដឹងពីរបៀបដែលផ្នែកផ្សេងៗធ្វើការរួមគ្នា នឹងផ្តល់ឲ្យអ្នកនូវការយល់ដឹងទូលំទូលាយ ព្រមទាំងដំណើរការសម្រេចចិត្តក្នុងក្រុម។
កុំភ័យខ្លាច ឬស្ទាក់ស្ទើរក្នុងការសួរនាំ មិនថាជាការសន្ទនាជាមួយអ្នកគ្រប់គ្រង ឬការចូលរួមកិច្ចប្រជុំក្រុម។ ការស្វែងយល់ពីបទពិសោធន៍ និងទស្សនៈរបស់អ្នកដទៃអាចជួយឲ្យអ្នកភ្ជាប់ការងារប្រចាំថ្ងៃទៅនឹងគោលដៅធំរបស់ក្រុមហ៊ុនបានយ៉ាងមានប្រសិទ្ធភាព។
ប្រើប្រាស់ឱកាសក្នុងការចូលរួមវគ្គសិក្សាអនឡាញ សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនានា។ មិនថាជាវគ្គខ្លីអំពីយុទ្ធសាស្ត្រអាជីវកម្ម ឬការសិក្សាបន្ថែមអំពីហិរញ្ញវត្ថុ រាល់ការសិក្សានឹងជួយបង្កើនជំនាញ និងជំនឿចិត្តលើខ្លួនអ្នកបាន។
អនុវត្តតាមការទទួលខុសត្រូវដោយមិនចាំបាច់ឱ្យមានការរំលឹក។ ប្រសិនបើអ្នកជួបឧបសគ្គ សូមជម្រាបទៅថ្នាក់លើជាមុន។
ប្រសិនបើមានអ្វីមិនប្រក្រតី កុំបិទបាំង។ សូមទទួលស្គាល់ រៀនពីវា ហើយរកដំណោះស្រាយដើម្បីកែសម្រួល។
បញ្ចប់ការងារតាមពេលកំណត់ ឬជម្រាបទៅថ្នាក់លើឬក្រុមការងាររបស់អ្នក ប្រសិនបើអ្នកត្រូវការពេលបន្ថែម។ វាជួយបង្កើតការទុកចិត្តជាមួយក្រុម។
ជម្រុញភាពមានទំនួលខុសត្រូវដោយការត្រួតពិនិត្យយ៉ាងសមស្រប និងផ្តល់ជំនួយនៅពេលចាំបាច់។
បង្កើតសំនួរសួរខ្លួនឯង “តើខ្ញុំបានធ្វើអ្វីដែលខ្ញុំបានសន្យាឬអត់?” និង “តើអំពើរបស់ខ្ញុំមានឥទ្ធិពលដូចម្តេចលើក្រុម?”
មុនពេលចូលមើលអ៊ីមែល ឬចូលប្រជុំ សូមដកឃ្លាបន្តិច។ បិទភ្នែក ដកដង្ហើមវែងៗ ហើយគិតពីគោលបំណងសម្រាប់ថ្ងៃនេះ។ វាជាវិធីសាមញ្ញមួយដែលជួយឱ្យអ្នកមានស្ថិរភាពក្នុងអារម្មណ៍ និងចាប់ផ្តើមថ្ងៃធ្វើការដោយមានភាពច្បាស់លាស់ និងសុខសាន្ត។
ស្វែងរកជ្រុងស្ងប់ស្ងាត់មួយនៅការិយាល័យ ដែលអ្នកអាចទៅសម្រាកបានបន្តិច។ វាមិនចាំបាច់ត្រូវមានការតុបតែងស្អាតពេកទេគ្រាន់តែជាកន្លែងមួយដែលជួយអោយអ្នកអាចដកដង្ហើម ធ្វើសមាធិ ឬសម្រាកដោយគ្មានការរំខាន។ កន្លែងតូចៗបែបនេះអាចជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងស្ដារឡើងវិញថាមពលក្នុងថ្ងៃធ្វើការ។
កំណត់ពេលសម្រាករៀងរាល់ពីរម៉ោងម្តង។ អ្នកអាចពត់ខ្លួនបន្តិច ដើរជុំវិញការិយាល័យ ឬគ្រាន់តែដកឃ្លាចេញពីអេក្រង់បន្តិច។ ការសម្រាកតូចៗទាំងនេះជួយឱ្យខួរក្បាលស្រស់ស្រាយ បន្ថយភាពតានតឹង និងជួយឱ្យអ្នកមានថាមពលបន្តការងារបានល្អជាងមុន។
យកពេលប្រហែល ៥ នាទីសម្រាប់ដកដង្ហើមវែងៗ ឬធ្វើសមាធិ។ វាជួយឱ្យអ្នកមានស្ថិរភាពក្នុងអារម្មណ៍ បន្ថយភាពតានតឹង និងធ្វើឱ្យខួរក្បាលស្រស់ស្រាយ។ មិនចាំបាច់ធ្វើអ្វីសម្បូរបែបទេ គ្រាន់តែអង្គុយស្ងៀមៗ ដកដង្ហើមយ៉ាងជ្រៅ និងសង្កេតអារម្មណ៍របស់ខ្លួន។
មិនថាអ្នកកំពុងសរសេរអ៊ីមែល ចូលរួមប្រជុំ ឬញុំាអាហារ សូមព្យាយាមផ្តោតអារម្មណ៍លើអ្វីដែលអ្នកកំពុងធ្វើ។ រីករាយនឹងរសជាតិអាហារ ពិចារណាលើពាក្យដែលអ្នកសរសេរ ហើយព្យាយាមទាញអារម្មណ៍ឱ្យស្ថិតនៅក្នុងពេលបច្ចុប្បន្ន។ ការយល់ដឹងតូចៗទាំងនេះអាចជួយឱ្យថ្ងៃធ្វើការរបស់អ្នកមានភាពស្រួល និងមានអត្ថន័យជាងមុន។
https://www.michellemcquaid.com/5-ways-flourish-work
https://www.mindtools.com/a5v6v3n/avoiding-burnout
https://hbr.org/2021/02/beating-burnout
https://www.almithaqinstitute.com/en/blog/developing-business-acumen-for-career-advancement/
https://bymilliepham.com/real-life-examples-of-accountability
https://declutterthemind.com/blog/workplace-stress-meditation
https://simslife.co.uk/quick-wellness-breaks-mindful-moments-for-busy-days/
សម្រាប់សំនួរបន្ថែមទាក់ទងនឹងការជ្រើសរើសបុគ្គលិកសូមទាក់ទងមកយើងខ្ញុំតាមរយៈ jtrjobs@jtrustroyal.com