អតិថិជនទាំងអស់ជាទីគោរព
ដើម្បីផ្ដល់ជូននូវសេវាកម្មធនាគារកាន់តែប្រសើរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនដល់អតិថិជនពាក់ព័ន្ធនឹងគណនីអសកម្ម (គណនីដែលគ្មានប្រតិបត្តិការលើសពី១២ ខែ) ដូចខាងក្រោម៖
ដើម្បីបង្ការគណនីរបស់លោកអ្នកកុំឱ្យក្លាយជាគណនីអសកម្ម សូមអតិថិជនមេត្តាធ្វើប្រតិបត្តិការណាមួយនៅសាខាដែលជិតលោកអ្នក ឬតាមរយៈ JTR Mobile app យ៉ាងតិចណាស់មួយដងក្នុង១ឆ្នាំ។
ក្នុងករណីដែលគណនីរបស់លោកអ្នកបានក្លាយជាអសកម្ម សូមលោកអ្នកអញ្ជើញទៅសាខាដែលនៅជិតលោកអ្នក ឬទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន តាមរយៈទូរសព្ទលេខ ០១១ ៩៩៩ ០០៣/ ០១៥ ៩៩៩ ០៧៤/ ០២៣ ៩៩៩ ០០០ (សម្រាប់អតិថិជនបុគ្គល) ដើម្បីដំណើការគណនីរបស់លោកអ្នកទៅជាគណនីសកម្មឡើងវិញ។
សូមអរគុណ