ភ្នំពេញ ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២៦ - កម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) ​ក្រោមប្រធានបទ "ប្រសិទ្ធភាពប្រតិបត្តិការ" ត្រូវបានបង្ហាញដោយលោក ខ្ចៅ សារ៉េន ជានាយកផ្នែកប្រតិបត្តិការនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅការិយាល័យកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ កម្មវិធីនេះមានវត្តមានសហគ្រាសធុនតូច និងមធ្យម (SMEs) ចូលរួមជាង ៤០ ចូលរួមក្នុងផងដែរ។ អ្នកចូលរួមបានស្វែងយល់អំពី

  • ចំណុចសំខាន់ៗនៃការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ
  • ការកំណត់កត្តាគន្លឹះដែលជំរុញឱ្យសម្រេចបាននូវលទ្ធផលទាំងនេះ
  • វិធីសាស្ត្រក្នុងការវាស់វែងប្រសិទ្ធភាពប្រតិបត្តិការដោយប្រើសូចនាករវាស់វែងដែលសមស្រប

ការចែករំលែកនេះ គឺស្របតាមបេសកកម្មរបស់ធនាគារក្នុងការផ្តល់អំណាចដល់អាជីវកម្មនៅកម្ពុជា តាមរយៈភាពជាដៃគូជាយុទ្ធសាស្ត្រ និងការគាំទ្រផ្សេងៗទៀត។