ភ្នំពេញ ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2026 - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ វីអាយភី ឃែរ មេឌីខល សឺវីស ដែលជាក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយប្រចាំនៅកម្ពុជា។ កិច្ចសហការនេះ មានគោលបំណងលើកកម្ពស់សុខុមាលភាព និងគុណភាពរស់នៅរបស់អតិថិជន ដែលស្របនឹងអត្ថន័យស្នូលនៃភាពជាដៃគូរនេះថា “សុខភាពជាអាទិភាព៖ ទ្រព្យសម្បត្តិរបស់លោកអ្នកឆ្លើយតបទៅនឹងសុខុមាលភាពរបស់លោកអ្នក”។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្រោមអធិបតីភាពរបស់ឧកញ៉ា រស់ ឌីណែត ប្រធានក្រុមប្រឹក្សាភិបាលនៃវីអាយភី ឃែរ មេឌីខល សឺវីស និងលោក ស៊ីវ ហ៊នពិសិដ្ឋ នាយកនាយកដ្ឋានធនធានមនុស្ស និងទីផ្សារ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ព្រមទាំងវត្តមានចូលរួមរបស់គណៈគ្រប់គ្រងស្ថាប័នទាំងពីរ។
អតិថិជនរបស់ធនាគារនឹងទទួលបានការផ្ដល់ជូនពិសេសលើសេវាសម្របសម្រួលផ្នែកវេជ្ជសាស្រ្ត និងសេវាថែទាំសុខភាពពីមន្ទីរពេទ្យលំដាប់ក្នុងប្រទេសម៉ាឡេស៊ី រួមមាន មន្ទីរពេទ្យ Sunway Damansara និង មន្ទីរពេទ្យ Thomson Kota Damansara ។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ទទួលស្គាល់ថា សុខុមាលភាពរាងកាយជាកត្តាសំខាន់នៃភាពធន់ អាជីវកម្មរយៈពេលវែង ក៏ដូចជាភាពរឹងមាំផ្នែកហិរញ្ញវត្ថុផងដែរ។ បន្ថែមពីលើសពីការផ្ដល់ជូនសេវាកម្មធនាគារទូទៅ កិច្ចសហការនេះរួមបញ្ចូលអត្ថប្រយោជន៍ដែលទទួលបានតាមរយៈការប្រើប្រាស់បណ្ណវីសា លើសពីសេវាកម្មធនាគារបែបប្រពៃណី ដែលនេះរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជាផងដែរ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ លោក ស៊ីវ ហ៊នពិសិដ្ឋ នាយកនាយកដ្ឋានធនធានមនុស្ស និងទីផ្សារ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា “សេវាកម្មហិរញ្ញវត្ថុគួរតែថែមទាំងការពារ និងលើកកម្ពស់គុណភាពជីវិតប្រចាំថ្ងៃរបស់អតិថិជនដែលជាការផ្ដល់ជូនលើសពីប្រតិបត្តិការទូទៅធនាគារ។ ភាពជាដៃគូនេះ យើងកំពុងបន្ថែមគុណតម្លៃសំខាន់ៗ ជាមួយដំណោះស្រាយទូទាត់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួលតាមរយៈបណ្ណវីសារធនាគារជេ ត្រាស់ រ៉ូយ៉ាល់។ គោលដៅរបស់យើងគឺ
ជម្រុញភាពងាយស្រួលក្នុងការទទួលបាននូវសេវាថែទាំសុខភាព សម្រាប់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេ”។
ការទទួលបានការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ពីអ្នកឯកទេសនៅក្រៅប្រទេស មានអត្ថន័យសំខាន់ និងចាំបាច់ណាសជាពិសេសនៅពេលដែលពួកគាត់មានបញ្ហាសុខភាពធ្ងន់។ ប៉ុន្តែយើងសង្កេតឃើញថាការទៅទទួលយក ឬប្រើប្រាស់ប្រព័ន្ធថែទាំសុខភាពលំដាប់អន្តរជាតិមានភាពស្មុគស្មាញ ជាពិសេសនៅប្រទេសដែលពួកគាត់មិនធ្លាប់មានបទពិសោធ ជាបញ្ហាប្រឈមសម្រាប់ពួកគាត់។
លោកឧកញ៉ា រស់ ឌីណេត ប្រធានក្រុមប្រឹក្សាភិបាលនៃវីអាយភី ឃែរ មេឌីខល សឺវីស ក៏បានយល់ស្របផងដែរថា“ការស្វែងរកការព្យាបាលឯកទេសនៅក្រៅប្រទេសអាចមានភាពលំបាកខ្លាំង សម្រាប់ប្រជាជនកម្ពុជា និងក្រុមគ្រួសារ។ ក្នុងនាមជាអ្នកសម្របសម្រួលក្នុងការផ្តល់សេវាថែទាំសុខភាព យើងបានសម្រួលនៅឧបសគ្គទាំងនេះ ដើម្បីឱ្យអតិថិជនទទួលបានសេវាសុខភាពនៅមន្ទីពេទ្យដៃគូលំដាប់ដូចជា មន្ទីរពេទ្យ Sunway Damansara និង មន្ទីរពេទ្យ Thomson Kota Damansara តាមរយៈកិច្ចសហការនេះ អតិថិជននឹងទទួលបានការប្រើប្រាស់ ប្រព័ន្ធថែទាំពេញលេញប្រកបដោយភាពងាយស្រួល រៀបចំឡើងតាមតម្រូវការនៃអតិថិជនដោយផ្ទាល់ រួមមានទាំងសេវាកម្មការដឹកជញ្ជូនពីព្រលានយន្តហោះទៅមន្ទីរពេទ្យ និងសេវាសម្របសម្រួលមានលក្ខណៈ VIP ផងដែរ។”
ភាពជាដៃគូនេះ នាំមកនូវអត្ថប្រយោជន៍ពិសេសជាច្រើនជូនដល់អតិថិជនរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលទូទាត់ការចំណាយតាមបណ្ណវីសាឥណពន្ធ និងឥណទាននៅមន្ទីរពេទ្យក្នុងប្រទេសម៉ាឡេស៊ី៖
- មន្ទីរពេទ្យ Sunway Damansara៖ ការបញ្ចុះតម្លៃ 10% លើកញ្ចប់ពិនិត្យសុខភាព អមដោយការដឹកជញ្ជូនទៅមកអាកាសយានដ្ឋាន និងសណ្ឋាគារដោយឥតគិតថ្លៃ សេវាកម្មជួប និងស្វាគមន៍ និងការសេវាបកប្រែ
- មន្ទីរពេទ្យ Thomson Kota Damansara៖ ទទួលបានការដឹកជញ្ជូនទៅមកអាកាសយានដ្ឋាន ឬសណ្ឋាគារ សេវាអមដំណើរ VIP។ ជាពិសេស ការស្នាក់នៅសណ្ឋាគារមួយយប់ដោយឥតគិតថ្លៃ នៅពេលចុះឈ្មោះលើ "កញ្ចប់ពិនិត្យសុខភាព Vitality Escape"
- សេវាកម្មសង្គ្រោះបន្ទាន់ និងការធ្វើដំណើរឯកទេស៖ សេវាកម្មរថយន្តឯកជន និងរថយន្តសង្គ្រោះបន្ទាន់តាមអាកាសសម្រាប់ស្ថានភាពធ្ងន់ធ្ងរ។ ការបញ្ចុះតម្លៃ 5% លើដំណើរកម្សាន្តមួយថ្ងៃនៅប្រទេសម៉ាឡេស៊ីសម្រាប់អតិថិជនអ្នកដែលកក់កញ្ចប់ណាត់ជួបនៅមន្ទីរពេទ្យណាមួយ។
ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ផ្ដោតសំខាន់លើអតិថិជនជាចម្បង ហើយភាពជាដៃគូនេះ ឆ្លុះបញ្ចាំងនូវការ បន្តពង្រីក និងអភិវឌ្ឍឥតឈប់ឈរដើម្បីលើកកម្ពស់គុណភាពរស់នៅ ដោយធានាថាសហគមន៍កម្ពុជាទទួលបានសេវាថែទាំសុខភាពលំដាប់ពិភពលោកប្រកបដោយភាពងាយស្រួល។