អតិថិជនទាំងអស់ជាទីគោរព!
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីបំរើសេវាកម្មឱ្យកាន់តែប្រសើរ ធនាគារយើងខ្ញុំបានធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទូទៅ និងលក្ខខណ្ឌដោយឡែកនៃផលិតផល និសេវាកម្មរួមមាន លក្ខខណ្ឌទូទៅនៃសេវាកម្ម សំណុំឥណទាន គណនីធនាគារ បណ្ណឥណទាន និងគម្រោងបង់រំលស់តាមបណ្ណឥណទាន ដូចខាងក្រោម៖
លរ | ខចែង និងលក្ខខណ្ឌដែលមានស្រាប់ | ខចែង និងលក្ខខណ្ឌថ្មី |
|---|---|---|
1. | លក្ខខណ្ឌទូទៅនៃធនាគារ | លក្ខខណ្ឌទូទៅនៃសេវាកម្មធនាគារ |
2. | លក្ខខណ្ឌទូទៅ | លក្ខខណ្ឌទូទៅនៃសំណុំឥណទានរបស់ធនាគារ |
3. | លក្ខន្តិកៈ គណនីប្រតិបត្តិការ និងគណនីប្រាក់បញ្ញើ | លក្ខខណ្ឌទូទៅនៃគណនីធនាគារ |
4. | ខចែង និងលក្ខខណ្ឌនៃបណ្ណឥណទាន | លក្ខខណ្ឌដោយឡែកចំពោះការប្រើប្រាស់បណ្ណឥណទាន |
5. | ខចែង និងលក្ខខណ្ឌនៃគម្រោងបង់រំលស់តាមបណ្ណឥណទាន | លក្ខខណ្ឌដោយឡែកចំពោះការប្រើប្រាស់បណ្ណឥណទាន |
ការធ្វើបច្ចុប្បន្នភាពនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើង ដើម្បីបង្កើននូវតម្លាភាពជាមួយអតិថិជន និងធានាឱ្យបានការអនុលោមតាមបទប្បញ្ញត្តិ ក៏ដូចជាការកែលម្អនូវសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់លោកអ្នកឱ្យបានកាន់តែប្រសើរ។
បច្ចុប្បន្នភាពលក្ខខណ្ឌទូទៅ និងលក្ខខណ្ឌដោយឡែកទាំងនេះនឹងអនុវត្តចំពោះអតិថិជនដែលមានស្រាប់ និងថ្មីទាំងអស់ ហើយមានសុពលភាពចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥តទៅ។
យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តរបស់លោកអ្នកកន្លងមក។