សូមអបអរសាទរដល់បុគ្គលិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ដែលបានបម្រើការងាររយៈពេល 5,10,15, និង20ឆ្នាំ!

ការអបអរសារទរនេះប្រារព្ធឡើង ដើម្បីបង្ហាញពីការកោតសរសើរ និងអរគុណចំពោះភាពស្មោះត្រង់ ការលះបង់ និងការរួមចំណែកដ៏មានតម្លៃរបស់បុគ្គលិកទាំងអស់ក្នុងការរីកចម្រើនរបស់ធនាគារ។

ទាំងនេះសបញ្ជាក់អំពីការគោរពឱ្យតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែង វិជ្ជាជីវៈ និងទឹកចិត្តដែលពួកគេតែងតែស្ពាយមកធ្វើការជារៀងរាល់ថ្ងៃ។ អ្វីទាំងអស់នេះបង្កើតបានជាគុណតម្លៃស្នូល និងជាវប្បធម៌កាងារដែលជម្រុញឱ្យមានការលូតលាស់ និងភាពជោគជ័យ។ ឆ្នាំនីមួយៗនៃការបម្រើការងារ បង្ហាញអំពីការតស៊ូ ការលះបង់ និងពេលវេលាសំខាន់ៗដែលបានកើតឡើងដែលបន្សល់ទុកនូវស្នាដៃសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេលវែងដល់ស្ថាប័ន និងសហគមន៍។

ជាថ្មីម្ដងទៀត សូមអបអរសាទរដល់បុគ្គលិកទាំងអស់ដែលទទួលបានការកោតសរសើរសម្រាប់រយៈពេលដែលបានបម្រើការងារ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់នឹងនៅតែបន្តទទួលស្គាល់ និងចូលរួមជាចំណែកនៃដំណើរអាជីពការងាររបស់បុគ្គលិកទាំងអស់ និងទន្ទឹងរង់ចាំអបអរសាទរសមិទ្ធិផលកាន់តែច្រើនជាមួយគ្នានៅប៉ុន្មានឆ្នាំបន្តបន្ទាប់។