ទូទាត់ច្រើន បង្កើនសំណាង ជាមួយ JTR Mobile!
គ្រប់ប្រភេទប្រតិបត្តិការទាំងអស់ នឹងនាំឱ្យលោកអ្នកមានឱកាសឈ្នះកាន់តែច្រើន។ មិនថាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ ឬធ្វើការទូទាត់ប្រចាំថ្ងៃ បង់វិក្កយបត្រប្រចាំខែឬបញ្ចូលលុយទូរសព្ទ ប្រតិបត្តិការនីមួយៗ របស់លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតសម្រាប់ចាប់រង្វាន់ - ប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើន។
រង្វាន់ប្រចាំខែរួមមាន៖
- ទឹកប្រាក់ ១លានរៀល x ១ រង្វាន់
- ទឹកប្រាក់ ៨០ម៉ឺនរៀល x ២ រង្វាន់
- ទឹកប្រាក់ ៤០ម៉ឺនរៀល x ៣ រង្វាន់
- ទឹកប្រាក់ ១០ម៉ឺនរៀល x ៤ រង្វាន់
- ដបទឹក x ២០រង្វាន់
ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈ Live Chat ឬ 011 999 003 / 015 999 074 / 023 999 000។
ខចែង និងលក្ខខណ្ឌ
- ផ្ដល់ជូនសម្រាប់អតិថិជនធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាស់ និងថ្មី ដែលធ្វើប្រត្តិបត្តិការគ្រប់ប្រភេទតាមរយៈកម្មវិធីទូរសព្ទ JTR Mobile ថ្មីក្នុងអំឡុងពេលផ្តល់ជូន
- ប្រភេទប្រត្តិបត្តិការផ្សេងៗគ្នាដែលធ្វើឡើងតាមរយៈ JTR Mobile ថ្មី នឹងទទួលបានចំនួនសន្លឹកឆ្នោតផ្សេងគ្នាeligible electronic lucky draw entries
ប្រភេទប្រត្តិបត្តិការ | ចំនួនសន្លឹកឆ្នោត | សម្គាល់ |
---|---|---|
ទូទាត់វិក្កយបត្រ | ៥ សន្លឹក/មួយប្រតិបត្តិការ | គ្រប់ប្រភេទប្រតិបត្តិការ ក្នុងមុខងារ “ទូទាត់” រួមមាន វិក្កយបត្រភ្លើង បញ្ចូលលុយទូរសព្ទ សប្បុរសធម៌ និងការបរិច្ចាគ វិក្កយបត្របណ្ណឥណទាន វិក្កយបត្រសាលា -ល- |
ទូទាត់តាមរយៈ KHQR | ៣ សន្លឹក/មួយប្រតិបត្តិការ | ទូទាត់តាមរយៈ KHQR ទៅគ្រប់ធនាគារ |
ប្រតិបត្តិការផ្សេងៗ | ១ សន្លឹក/មួយប្រតិបត្តិការ | ប្រតិបត្តិការផ្សេងៗ |
- ចំនួនសន្លឹកឆ្នោតសរុប នឹងគណនាប្រចាំខែនីមួយៗ និងមិនរាប់បញ្ចូលនៅខែបន្ទាប់
- អតិថិជនម្នាក់ អាចឈ្នះរង្វាន់តែមួយប៉ុណ្ណោះ ក្នុងខែនីមួយៗ ហើយរង្វាន់ទាំងអស់មិនអាចដោះដូរបានឡើយ
- អ្នកឈ្នះ នឹងត្រូវបានកំណត់តាមរយៈការចាប់ឆ្នោតអេឡិចត្រូនិក តាមកាលបរិច្ឆេទកំណត់ដោយធនាគារ នៅខែវិច្ឆិកា ខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦
- រង្វាន់ប្រគល់ជូន៖
- រង្វាន់ជាសាច់ប្រាក់៖ នឹងត្រូវបញ្ចូលទៅក្នុងគណនីប្រាក់រៀលរបស់អតិថិជននាចុងខែបន្ទាប់ក្នុងរយៈពេល១៥ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពី ធនាគារបញ្ចប់ដំណើរការចាប់ឆ្នោត ផ្ទៀងផ្ទាត់ និងប្រកាសឈ្មោះអ្នកឈ្នះ។ គណនីរបស់អតិថិជនត្រូវតែដំណើរការ នៅពេលធនាគារធ្វើការបញ្ចូលទឹកប្រាក់រង្វាន់។
- រង្វាន់ដបទឹក៖ ធនាគារនឹងទាក់ទងទៅអ្នកឈ្នះក្នុងរយៈពេល១៥ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពី ធនាគារបញ្ចប់ដំណើរការចាប់ឆ្នោត។ អ្នកឈ្នះត្រូវមកទទួលរង្វាន់ក្នុងរយៈពេល១៥ថ្ងៃ បន្ទាប់ពីធនាគារបានទាក់ទងទៅរួច។
- តាមរយៈការចូលរួមក្នុងការផ្តល់ជូននេះ អ្នកឈ្នះទាំងអស់ នឹងតម្រូវឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយដោយស្វ័យប្រវត្តិ ដោយរូបភាព ឈ្មោះ ទីកន្លែងស្នាក់នៅបច្ចុប្បន្ន អាចនឹងត្រូវបង្ហាញជាសាធារណៈ
- បុគ្គលិករបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនត្រូវបានរាប់បញ្ចូល
- ខចែង និងលក្ខខណ្ឌទូទៅសម្រាប់ សេវាកម្មធនាគារតាមកម្មវិធីទូរសព្ទ JTR Mobile ត្រូវបានអនុវត្ត
- ខ្លឹមសារនៃខចែង និងលក្ខខណ្ឌជាភាសាអង់គេ្លសនឹងត្រូវយកជាអាទិភាព ប្រសិនបើខ្លឹមសារជាភាសាខ្មែរ ខុសពីភាសាអង់គ្លេស
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រក្សាសិទិ្ធតាមឆន្ទានុសិទិ្ធរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែម ខ និងលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុន។