បុគ្គលិករបស់យើង

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្ដល់តម្លៃ និងផ្តោតសំខាន់ចំពោះបុគ្គលិក និងទទួលស្គាល់ថា បុគ្គលិកគឺជាកម្លាំងចលករដ៏អស្ចារ្យរបស់យើង។

 

យើងមានបុគ្គលិកដែលមានសមត្ថភាព ឧស្សាហ៍ព្យាយាម ប្រឹងប្រែងធ្វើការ មានមហិច្ឆិតា និងយកចិត្តទុកដាក់លើការងារ។ ហើយភាពចំរុះនៃ បទពិសោធន៏ ចំណេះដឹង និងជំនាញរបស់បុគ្គលិកយើង បានជួយគ្រាំទ្រអោយមានការផ្តល់សេវាកម្មទៅដល់អតិថិជនយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត។

យើងមានគោលបំណងក្នុងការទាក់ទាញ ថែរក្សា និងពង្រឹងសមត្ថភាពរបស់បុគ្គលិក តាមរយៈការផ្ដល់ឱកាសក្នុងការអភិវឌ្ឍន៍ខ្លួន ក៏ដូចជាបង្កើតឱ្យមានវប្បធម៌ចែករំលែក ភាពរស់រវើក និងរហ័សរហួនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់។ យើងប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យបុគ្គលិករបស់យើងនូវបរិយាកាសការងារដែលមានសុវត្ថិភាពបំផុត។

យើងឱ្យតម្លៃនូវរាល់ មតិយោបល់របស់បុគ្គលិក ក៏ដូចជាផ្ដល់នូវឱកាសនានា ដើម្បីឱ្យពួកគេអាចសម្រេចបានលទ្ធផលការងារល្អ និងផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍន៍អាជីពការងាររបស់ខ្លួនជាមួយយើង។

ចាប់ផ្តើមអាជីពការងារជាមួយយើង

ឱកាសការងារ នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺពិសេសសម្រាប់ទាំងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងការរីកចម្រើនក្នុងអាជីពការងារ។ ស្វែងយល់បន្ថែម ឥឡូវនេះ…

ឱកាសការងារ

ចាប់ផ្តើមអាជីពការងារជាមួយយើង