សហគមន៍របស់យើង

យើងជឿជាក់យ៉ាងមុតមាំថា វាមិនគ្រប់គ្រាន់ឡើយដែលធ្វើជាសមាសជិកសហគមន៍ ដែលយើង​កំពុងរស់នៅ និងធ្វើការជាមួយនោះ។ យើងត្រូវចូលរួមចំណែកឱ្យបានសកម្មក្នុងសង្គមរបស់យើង ដើម្បីតបស្នងទៅឱ្យសង្គមយើងវិញ និងជួយដល់សហគមន៍របស់យើង ឱ្យមានការរីកចម្រើនសម្បូរបែបផងដែរ។

នៅពេលសហគមន៍យើងកាន់តែរីកចម្រើនកាន់តែខ្លាំង នោះយើងនឹងកាន់តែមានភាពជោគជ័យ។ ដូច្នេះ ការស្វែងរកវិធីសមប្រកបដើម្បីជួយសហគមន៍របស់យើង មិនត្រឹមតែត្រឹមត្រូវ និងជាកិច្ចការមានទំនួលខុសត្រូវដែលយើងត្រូវធ្វើប៉ុណ្ណោះទេ ហើយវាក៏ជាកិច្ចការដ៏ប្រពៃដែលយើងត្រូវធ្វើផងដែរ។

បុគ្គលិកយើង មានការការប្ដេជ្ញាខ្ពស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងសហគមន៍ ដែលយើងកំពុងប្រតិបត្តិការនៅទីនោះតាមរយៈកម្មវិធីស្ម័គ្រចិត្ត ការបរិច្ចាគវិភាគទាន និង​ការឧបត្ថម្ភគាំទ្រជាដើម។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងបន្តផ្ដោតការយកចិត្តទុកដាក់លើកិច្ចការនេះ ដើម្បីភាពរីកចម្រើន ដោយសហការជាមួយនឹងដៃគូដែលមានស្រាប់ និងដៃគូថ្មីៗ ដើម្បីរីកចម្រើន និងអភិវឌ្ឍន៍បន្ថែម។