សារពីនាយកប្រតិបត្តិ

ជូនចំពោះអតិថិជនជាទីគោរព!

សូមស្វាគមន៍មកកាន់ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់។ បន្ទាប់ពីបានបើកដំណើរការក្នុងខែកញ្ញា ឆ្នាំ 2005 ជាធនាគារ ANZ Royal ធនាគារបានបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ទំនុកចិត្ត គុណភាព ក៏ដូចជាការច្នៃប្រឌិតនៅឆ្នាំមុនមុន។ ជាមួយនឹងការផ្លាស់ប្តូរទៅជាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងនឹងកសាងកេរ្តិ៍ដំណែលនេះ និងកំណត់គោលដៅរបស់យើង សម្រាប់អនាគតដ៏ភ្លឺស្វាងនៅក្នុងព្រះរាជាណាចក្រ។

ការផ្លាស់ប្តូររបស់យើងកាលពីឆ្នាំមុន គឺពោរពេញទៅដោយការវិវឌ្ឍដ៏គួរឱ្យរំភើប ខណៈដែលយើងបានធ្វើការឆ្ពោះទៅរកការកសាងបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យសេវាធនាគារប្រចាំថ្ងៃ កាន់តែមានភាពងាយស្រួល សម្រាប់លោកអ្នក។  យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ការយោគយល់ និងការអត់ធ្មត់របស់អ្នក នៅពេលដែលយើងខិតខំប្រឹងប្រែង ឆ្ពោះទៅរកបាវចនាប្រតិបត្តិការរបស់យើងគឺ "អតិថិជនជាចម្បង" និងខិតខំប្រឹងប្រែងដើម្បីបម្រើសេវាកម្មជូនលោកអ្នកឱ្យបានកាន់តែប្រសើរ។

ពង្រីកការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នក ​គ្រប់គ្នានៅនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានគោលបំណងចាត់ទុក អតិថិជនជាចម្បង។  យើងសន្យាថានឹងស្វែងយល់ពីតម្រូវការរបស់លោកអ្នក ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុដែលសមស្របសម្រាប់លោកអ្នក ដើម្បីក្លាយជាដៃគូដែលអាចទុកចិត្តបាន។

ប្រទេសកម្ពុជា​ មាន​សក្ដានុពល​យ៉ាង​សម្បើម​សម្រាប់​កំណើន និង​ការ​អភិវឌ្ឍ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅទីនេះ ហើយយើងប្តេជ្ញាចិត្តរយៈពេលវែងក្នុងការបម្រើសេវាកម្មនៅកម្ពុជា។  យើងទន្ទឹងរង់ចាំក្នុងការបម្រើតម្រូវការរបស់អ្នក និងក្លាយជាដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់លោកអ្នក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។