ធនាគារ J Trust Royal បានចាប់ផ្ដើមប្រតិបត្តិការក្នុងប្រទេសកម្ពុជានៅក្នុងខែសីហា ឆ្នាំ2019 ក្រោយពីបានទិញយកភាគហ៊ុនមួយចំណែកធំពីអតីតធនាគារ ANZ Royal។

ធនាគារ J Trust Royal គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង J Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុនដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។

អនាគតហិរញ្ញវត្ថុត្រចះត្រចង់

យើងមានបំណងឱ្យ J Trust Royal រីកចម្រើន និងវិនិយោគលើផលិតផល និងសេវាកម្មដែលធ្វើសេវាកម្មធនាគារកាន់តែមានភាពងាយស្រួលជាងមុន។ យើងបានប្ដូរឈ្មោះ ប៉ុន្តែ មុខមាត់ដែលមានភាពរុះរាយរាក់ទាក់នៅតែរក្សាដដែល និងផ្ដល់តម្លៃដល់អតិថិជនរបស់ជាប់យើងជានិច្ច។

យើងនឹងផ្ដល់សេវាលំដាប់ពិភពលោក និងពង្រឹងលើកេរ្តិ៍ដំណែលបង្កើតថ្មី និងទំនើបកម្មសេវាកម្មធនាគារដ៏មានមោទនភាពនៅកម្ពុជា (នៅពេលធនាគារ ANZ Royal បានបើកដំណើរការនៅឆ្នាំ2005 ធនាគារបានធ្វើការផ្លាស់ប្ដូរសេវាកម្មហិរញ្ញវត្ថុទាំងស្រុងនៅក្នុងប្រទេស ដោយសារតែធនាគារនេះបានគឺជាធនាគារដំបូងបង្អស់​ដែលបើកឱ្យប្រើប្រាស់ម៉ាស៊ីន ATM កាតឥណទាន និងសេវាកម្មតាមអ៊ីនធឺណិតផ្សេងៗ)។

យើងបានដាក់ឱ្យប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិតថ្មី និងល្អជាងមុន កម្មវិធីសេវាកម្មធនាគារតាមទូរសព្ទ (JTM Mobile) និងពិនិត្យមើលកម្មវិធីគ្រប់គ្រងសាច់ប្រាក់តាមអ៊ីនធឺណិតសម្រាប់អតិថិជនសាជីវកម្ម (JTR Connect)។ ហើយដោយមានកំណើន និងការកែលម្អកាន់តែច្រើនកំពុងដំណើរការ យើងដឹងថា ហិរញ្ញវត្ថុទៅថ្ងៃអនាគតនឹងកាន់តែល្អប្រសើរសម្រាប់អតិថិជនរបស់ធនាគារ J Trust Royal។

សេវាប្រចាំថ្ងៃ

យើងផ្ដល់ជូនគណនី ផលិតផល និងសេវាកម្មជាច្រើន ដើម្បីជួយអ្នកគ្រប់គ្រងប្រាក់របស់លោកអ្នក។

ស្វែងយល់បន្ថែម

សេវាកម្មធនាគារ Premier

យើងមានមោទភាពចំពោះខ្លួនឯងលើទំនាក់ទំនងដែលគួរឱ្យទុកចិត្ត និងដំណោះស្រាយហិរញ្ញវត្ថុដែលគួរឱ្យជឿជាក់របស់យើងដែលផ្ដល់ជូនអតិថិជនដ៏មានគុណតម្លៃខ្ពស់របស់យើង។

ស្វែងយល់បន្ថែម

សេវាកម្មធនាគារសម្រាប់សាជីវកម្ម

យើងរៀបចំរចនាសម្ព័ន្ធ និងផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុអាជីវកម្មគ្រប់ជ្រុងជ្រោយ ដើម្បីបំពេញតាមឧត្តមប្រយោជន៍ និងតម្រូវការដាច់ដោយឡែករបស់អតិថិជន។

ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែមអំពី J Trust

ក្រៅពីមានការិយាល័យកណ្ដាលនៅទីក្រុងតូក្យូហើយ ធនាគារ J Trust មានប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសចំនួនប្រាំផ្សេងទៀត រួមទាំងប្រតិបត្តិការធនាគារនៅក្នុងប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីផងដែរ។

នៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ J Trust បានរីកលូតលាស់យ៉ាងឆាប់រហ័សផ្នែកសេវាកម្មហិរញ្ញវត្ថុតាមរយៈការទិញយកភាគហ៊ុន។ អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ គឺជាទីផ្សារស្នូលសំខាន់សម្រាប់ J Trust ហើយ​នៅឆ្នាំ2012 និង 2014 J Trust បានប្រកាសទិញយកអាជីវកម្មធនាគារនៅក្នុងប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីមួយចំនួនទៀតផងដែរ។

J Trust មាន ភាគហ៊ុនចំនួន 55% នៅក្នុង J Trust Royal ហើយទស្សនៈសាជីវកម្មសកលរបស់ក្រុមហ៊ុននេះ ​បង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចឱ្យបានកំណើនអាជីវកម្មប្រកបដោយចីរភាពសម្រាប់ធនាគារ J Trust Royal ដើម្បីសម្រេចបានសក្ដានុពលពេញលេញរបស់ខ្លួន៖

"សម្រាប់អតិថិជន ភាគហ៊ុនិក និងខ្លួនយើងផ្ទាល់ យើងបន្តការខិតខំប្រឹងប្រែងដើម្បីឆ្លើយតប​ឱ្យបានឆាប់រហ័សក្នុងការកែប្រែស្ថានភាព និងប្រកួតប្រជែង ដើម្បីបង្កើតអនាគត​ដ៏ល្អសម្រាប់ពិភពលោក។

វែបសាយត៍៖ http://www.jt-corp.co.jp/en/

ស្វែងយល់បន្ថែមអំពីក្រុមហ៊ុន Royal Group

ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ធំនៅកម្ពុជា និងមានភាគហ៊ុនចំនួន 45% នៅធនាគារ J Trust Royal។

ក្រុមហ៊ុននេះផ្ដោតសំខាន់ទៅលើការនាំយកការវិនិយោគដែលមានគុណភាពមកកាន់កម្ពុជា និងផ្ដល់ជូនវិនិយោគិននូវកម្មវិធីដើម្បីដំណើរការប្រតិបត្តិការទទួលបានប្រាក់ចំណេញ និងប្រកបដោយ​ភាពជោគជ័យ។ ក្រុមហ៊ុន Royal Group ធ្លាប់ជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍ដែលបានទាក់ទាញវិនិយោគិនបរទេស និងកសាងអ្នកដឹកនាំទីផ្សារនៅគ្រប់វិស័យនៃឧស្សាហកម្ម។

ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាជីវកម្មចម្រុះ និងមានកម្លាំងចលករបំផុតនៅក្នុងប្រទេស។ ដោយបានបង្កើតជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មបែបយុទ្ធសាស្រ្ត ក្រុមហ៊ុននេះរក្សាបាន​អត្ថប្រយោជន៍ក្នុងវិស័យជាច្រើនរួមមានវិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ សេវាកម្មធនាគារ ធានារ៉ាប់រង រមណីយដ្ឋាន វិស័យអប់រំ អចលនទ្រព្យ ការជួញដូរ និងកសិកម្មជាដើម។

វែបសាយត៍៖ royalgroup.com.kh

Key Milestones

2022

  • ធនាគារ J Trust Royal ពង្រីកសាខាថ្មីចំនួន 3 ទីតាំង គឺ សាខាសែនសុខ សាខាច្បារអំពៅ និងសាខាជ្រោយចង្វារ

2019

  • J Trust បានទិញយកភាគហ៊ុនធនាគារ ANZ ដោយប្ដូរឈ្មោះពីធនាគារ ANZ Royal ទៅជា J Trust Royal វិញ នៅខែសីហា ឆ្នាំ2019។

2015

  • ប្រារព្ធខួប ១០ឆ្នាំនៃប្រតិបត្តិការនៅប្រទេសកម្ពុជា
  • ជាធនាគារដំបូងដែលបានធ្វើប្រតិ្តបត្តិការ សហកម្ចីសាជីវកម្មនៅប្រទេសកម្ពុជា

2014

  • ជាធនាគារដំបូងដែលចាប់ដៃគូរជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (ហត្ថាកសិករលីមីធីត) ដើម្បីពង្រឹងសេវាប្រតិបត្តិការធនាគារ
  • ជាធនាគារដំបូងដែលផ្ដល់នូវប្រាក់កម្ចីផ្ទាល់ខ្លួនដោយគ្មានការធានា

2013

  • ជាធនាគារដំបូងនៅកម្ពុជាដែលផ្តល់នូវសេវាកម្មគ្រប់គ្រងហនិភ័យថ្លៃទំនិញ
  • ជាធនាគារដំបូងបង្អស់ដែលដាក់ឲ្យដំណើរការសេវាកម្មបំរើអតិថិជនពាណិជ្ជកម្ម និងសាជីវកម្មតាមរយៈទូរសព្ទ

2012

  • ជាធនាគារដំបូងនៅកម្ពុជាដែលផ្តល់នូវសេវាកម្មទូទាត់ទំនិញជា
    រូបិយបណ្ណចិន
  • ជាធនាគារដំបូងបង្អស់ដែលជាភ្នាក់ងារធានារ៉ាប់រងឱ្យក្រុមហ៊ុនធានារ៉ាប់រង

2010

  • ជាធនាគារដំបូងដែលផ្ដល់ប្រព័ន្ធទូទាត់ និងគ្រប់គ្រងសាច់ប្រាក់អេឡិចត្រូនិក
  • ជាធនាគារដំបូងនៅកម្ពុជាដែលផ្ដល់នូវសេវាកម្មកិច្ចសន្យាស្វបជារៀលខ្មែរ

2009

  • ជាធនាគារដំបូងដែលផ្ដល់នូវសេវាកម្មធនាគារតាមអ៊ីនធឺណិត

2008

  • អបអរសាទរទីតាំងម៉ាស៊ីន ATM ទី100
  • ជាធនាគារដំបូងផ្តល់កាតឥណទាន

2005

  • ជាធនាគារដំបូងដែលបើកអោយប្រើប្រាស់ម៉ាស៊ីនឆូតកាត
    អេឡិចត្រូនិច POS - ANZ BlueSpot
  • ជាធនាគារដំបូងដែលផ្ដល់សេវាកម្មកិច្ចសន្យាប្ដូរប្រាក់ក្នុងថ្ងៃ

2005

  • បើកសាខាដំបូងនៅភ្នំពេញ
  • ជាធនាគារដំបូងបើកឱ្យប្រើប្រាស់ម៉ាស៊ីន ATM នៅកម្ពុជា

November 2004

  • ទទួលបានអាជ្ញាប័ណ្ណធនាគារ ANZ Royal

ទូរសព្ទមកយើងខ្ញុំ

ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000

ទំនាក់ទំនងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។

ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិត

អញ្ជើញមកកាន់កន្លែងយើងខ្ញុំ

សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត

ស្វែងរកយើងខ្ញុំ