នេះគឺជាកន្លែងដែលយើងជួយលោកអ្នកឱ្យស្វែងយល់បន្ថែមអំពីអ្វីដែលជាការរំពឹងទុក នៅពេលលោកអ្នកដាក់ពាក្យស្នើសុំបម្រើការងារជាមួយយើង ចែករំលែកគន្លឹះ និងចំណុចសំខាន់មួយចំនួនដើម្បីជួយលោកអ្នកឱ្យមានការត្រៀមខ្លួនល្អប្រសើរ និងឆ្លើយសំណួរដែលសួរញឹកញាប់។
អ្វីដែលនឹងរំពឹងទុក
ជំហានទី 1៖ ដំណើរការដាក់ពាក្យស្នើសុំបម្រើការងារ
មុខតំណែងការងារទំនេរខាងក្រៅទាំងអស់មាននៅក្នុងវែបសាយត៍របស់យើង ហើយអ្នកត្រូវដាក់ពាក្យស្នើសុំបម្រើការងារតាមរយៈវែបសាយត៍ Job Search របស់ធនាគារ J Trust Royal យើង។
នៅពេលបិទឈប់ទទួលពាក្យស្នើសុំបម្រើការងារនោះដំណាក់កាលសម្ភាសន៍តាមខ្សែទូរសព្ទនឹងត្រូវចាប់ផ្ដើមឡើង។
ត្រូវត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ដោយសារដំណាក់កាលសម្ភាសន៍តាមទូរសព្ទគឺជាជំហានទីមួយមុនពេលសម្ភាសន៍ផ្ទាល់ចូលមកដល់ ហើយនៅក្នុងកំពុងពេលសម្ភាសន៍ទូរសព្ទនោះ យើងនឹងវាយតម្លៃអំពីជំនាញទំនាក់ទំនង ការលើកទឹកចិត្ត ជាដើម។
ជំហានទី 2៖ ដំណាក់កាលសម្ភាសន៍
ទម្រង់សម្ភាសន៍ទូទៅបំផុតនៅធនាគារ J Trust Royal គឺជាការសម្ភាសន៍សមត្ថភាព។ លោកអ្នកអាចនឹងត្រូវសួរសំណួរដែលផ្អែកលើសមត្ថភាពជាក់លាក់ដែលវាយតម្លៃដោយធនាគារ J Trust Royal។
សំណួរសមត្ថភាព នឹងស្នើសុំឱ្យអ្នកផ្ដល់ឧទាហរណ៍គំរូ និងត្រូវមានទម្រង់ដូចជា៖ ឧទាហរណ៍ "សូមលើកឧទាហរណ៍អំពីពេលមួយដែលអ្នកធ្វើការងារលើគម្រោងមួយដែលមានពេលបរិច្ឆេទកំណត់ខ្លី"
សំណួរសម្ភាសន៍សមត្ថភាព គឺធ្វើតេស្តអ្វីដែលលោកអ្នកបានសិក្សា សម្រេចបាន ឬបានឆ្លងកាត់។ សំណួរទាំងនោះផ្អែកលើការសន្មតិកម្មដែលឥរិយាបទកន្លងមកគឺជាកត្តាវាយតម្លៃដែលអាចទុកចិត្តបំផុតសម្រាប់ឥរិយាបទនៅថ្ងៃអនាគត។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការសម្ភាសន៍សមត្ថភាពនៅលើអ៊ីនធឺណិត។ ទោះបីយ៉ាងណា គន្លឹះបង្ហាញផ្លូវលឿនសម្រាប់ការឆ្លើយសំណួរអំពីសមត្ថភាពមានដូចខាងក្រោម៖
- ត្រូវចងចាំជានិច្ចថាត្រូវដាក់បញ្ចូលការណែនាំខ្លួនសម្រាប់ជាឧទាហរណ៍។
- ផ្ដល់ព័ត៌មានលម្អិតអំពីរបៀបដែលលោកអ្នកដោះស្រាយស្ថានការណ៍។
- ពន្យល់អំពីមូលហេតុដែលលោកអ្នកធ្វើការជ្រើសរើសការងារនេះ និងរៀបរាប់សង្ខេបអំពីលទ្ធផលឧទាហរណ៍ និងបទពិសោធន៍ដែលបានសិក្សា។
ប្រធានបទផ្សេងទៀតដែលលោកអ្នកអាចគិតថា នឹងមាននៅក្នុងកិច្ចសម្ភាសន៍ផ្លូវការ រូមមានតួនាទី និងទំនួលខុសត្រូវបច្ចុប្បន្នរបស់លោកអ្នក ចំណាប់អារម្មណ៍ និងការលើកទឹកចិត្ត ការជំរុញការងាររយៈពេលខ្លី និងរយៈពេលវែង ភាពខ្លាំង និងភាពខ្សោយរបស់លោកអ្នក និងចំណេះដឹងរបស់លោកអ្នកអំពីតួនាទី និងធនាគារ J Trust Royal ។
ជំហានទី 3៖ ការជ្រើសរើសបេក្ខជន
នៅពេលជ្រើសរើសបានបេក្ខជនដែលពេញចិត្តហើយ ធនាគារ J Trust Royal នឹងទូរសព្ទជូនដំណឹង និងធ្វើការត្រួតពិនិត្យមុនចូលបម្រើការងារ។ នេះគឺជាវិធានចាំបាច់សម្រាប់គ្រប់បុគ្គលិកថ្មីទាំងអស់នៅធនាគារ J Trust Royal និងរួមមាន៖
- លិខិតបញ្ជាក់ទោសទណ្ឌ
- លិខិតថ្កោលទោស (ចេញពីក្រសួងយុត្តិធម៌)
- លិខិតបញ្ជាក់កាយសម្បទា (ចេញពីក្រសួងការងារ)
- លិខិតបញ្ជាក់អត្តសញ្ញាណ
- លិខិតបញ្ជាក់សិទ្ធិស្របច្បាប់ទទួលបានការងារធ្វើ និង
- លិខិតបញ្ជាក់ការងារ
លិខិតបញ្ជាក់ពីតួនាទីជាក់លាក់ក៏អាចត្រូវការផងដែរដោយផ្អែកលើលក្ខខណ្ឌតម្រូវផ្នែកនិយ័តកម្ម និងផ្លូវច្បាប់។
ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ និងពេញចិត្តហើយ ធនាគារ J Trust Royal នឹងធ្វើការផ្ដល់ជូនការងារតាមលិខិតផ្ដល់ការងារជាលាយលក្ខណ៍អក្សរជូនលោកអ្នក។
គន្លឹះ និងចំណុចសំខាន់ៗ
ដាក់ពាក្យស្នើសុំបម្រើការងារដែលរឹងមាំ
- រៀបចំប្រវត្តិរូបសង្ខេបច្បាស់លាស់ និងពេញលេញដែល៖
- រៀបរាប់ពីលក្ខណៈពិសេសរបស់លោកអ្នកចំពោះតួនាទី និងមុខតំណែងដែលលោកអ្នកចង់ចាប់អាជីពការងារ។
- រៀបរាប់ពីបទពិសោធន៍ការងាររបស់អ្នករហូតមកទល់ពេលបច្ចុប្បន្ន (ដោយចាប់ផ្ដើមជាមួយតួនាទីនៅថ្មីបំផុតមុន)។ កុំភ្លេចដាក់បញ្ចូលសមិទ្ធផលការងាររបស់លោកអ្នក ជាជាងគ្រាន់តែរៀបរាប់អំពីទទួលខុសត្រូវរបស់ខ្លួន។
- រៀបរាប់ពីលក្ខណសម្បត្តិរបស់អ្នក។
- ដាក់ប្រវត្តិរូបសង្ខេបរបស់លោកអ្នកអមជាមួយលិខិតបង្ហាញចំណាប់អារម្មណ៍ការងារដែលណែនាំដោយសង្ខេបអំពីខ្លួនឯង បទពិសោធន៍ការងារពាក់ព័ន្ធ និងមូលហេតុដែលដាក់ពាក្យស្នើសុំបម្រើការងារនោះ។
- ត្រូវប្រើកម្មវិធីប្រកបពាក្យ ឬវចនានុក្រមជានិច្ច។
- ត្រូវរៀបរាប់ព័ត៌មានពិតជាក់ស្ដែង រចនាទម្រង់ឯកសារឱ្យមានលក្ខណៈសាមញ្ញ។
ធ្វើឱ្យគេមានចាប់អារម្មណ៍នៅពេលសម្ភាសន៍
ការត្រៀមលក្ខណៈគឺជាជំហានដ៏សំខាន់ដំបូងគេបង្អស់មួយដែលឆ្ពោះទៅរកការសម្ភាសន៍ប្រកបដោយភាពជោគជ័យ។
- ដឹងច្បាស់អំពីទីកន្លែង និងពេលវេលាជាក់លាក់ក្នុងការសម្ភាស ស្គាល់ឈ្មោះពេញរបស់អ្នកសម្ភាសន៍ ហៅឈ្មោះ និងមុខតំណែងរបស់អ្នកសម្ភាសន៍ឱ្យបានត្រឹមត្រូវ
- ត្រូវប្រាកដថាអ្នកបានពិនិត្យមើលអាណត្តិតួនាទី ឬសេចក្ដីពណ៌នាការងារបានយ៉ាងលម្អិត និងមានការយល់ដឹងច្បាស់លាស់អំពីមុខតំណែង តួនាទី និងសមត្ថភាពដែលត្រូវមាន។
- ស្វែងយល់អំពីតម្លៃ ផលិតផល និងសេវាកម្ម ព្រមទាំងការរីកចម្រើននាពេលអនាគតផងដែរ។
- ត្រៀមសំណួរមួយចំនួនដើម្បីសួរនៅពេលសម្ភាសន៍។ ត្រូវចងចាំថា ការសួរសំណួរគឺជាឱកាសដែលលោកអ្នកអាចស្វែងយល់បន្ថែមអំពីមុខតំណែង បរិយាកាសការងារ និងភាពរីកចម្រើន និងការអភិវឌ្ឍសមត្ថភាពនាពេលអនាគត។
គំរូសំណួរមួយចំនួនដែលលោកអ្នកអាចសួរ៖
- តើមានបញ្ហាប្រឈមធំៗអ្វីខ្លះចំពោះតួនាទីនេះ?
- តើខ្ញុំត្រូវធ្វើការងារអ្វីខ្លះក្នុងតួនាទីនេះ?
- តើកត្តាអ្វីខ្លះដែលជួយឱ្យបុគ្គលិកក្នុងផ្នែកនេះទទួលបានភាពជោគជ័យ?
- តើការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពអ្វីខ្លះដែលខ្ញុំនឹងទទួលបាន ប្រសិនបើខ្ញុំមានភាពជោគជ័យក្នុងតួនាទីនេះ?
- តើគូប្រជែងសំខាន់របស់លោកអ្នកជានរណា ហើយតើលោកអ្នកនឹងញែកខ្លួនលោកអ្នកចេញពីអ្នកទាំងនោះដោយរបៀបណា?
- តើគោលបំណងការងាររបស់អ្នកសម្រាប់ផ្នែកនេះមានអ្វីខ្លះ?
នេះគឺជាចំណុចមួយចំនួនដែលគួរអនុវត្ត និងចំណុចមួយចំនួនដែលអ្នកគួរជៀសវាងនៅពេលលោកអ្នកកំពុងសម្ភាសន៍៖
គួរធ្វើ | មិនគួរធ្វើ |
---|---|
មកដល់ឱ្យបានមុនម៉ោង | មិនបានត្រៀមខ្លួន |
ចាប់ដៃឱ្យបានណែន | ឆ្លើយសំណួរតែពាក្យ មែន ឬ មិនមែន |
រក្សាទំនាក់ទំនងកែវភ្នែក | សន្និដ្ឋានអំពីចំណេះដឹងរបស់ប្រធានគ្រប់គ្រងអំពីតួនាទីបច្ចុប្បន្ន |
សួរសំណួរ | និយាយពន្លើសអំពោះបទពិសោធន៍ខ្លួនឯង |
ស្ដាប់ដោយយកចិត្តទុកដាក់ | និយាយប្រមាថមើលងាយលើនិយោជកមុនៗរបស់អ្នក |
ត្រូវមានទំនុកចិត្ត និងជឿជាក់ | ចូលចិត្តប្រើកម្លាំង ឬឆេវឆាវ |
ធ្វើតាមធម្មតា និងធ្វើជាខ្លួនឯង | ប្រើភាសាមិនល្អ គ្រាមភាសា ឬភាសាមិនត្រឹមត្រូវ |
សំណួរដែលសួរញឹកញាប់
ការងាររបស់យើងទាំងអស់មានបង្ហោះនៅក្នុងវែបសាយត៍ jtrustroyal.com/careers/ ហើយលោកអ្នកនឹងអាចមើលឃើញមុខតំណែងការងារដែលទំនេរ ដែលលោកអ្នកអាចធ្វើការពិចារណា និងដាក់ពាក្យស្នើសុំ។
រយៈពេលវេលាកំណត់សម្រាប់ការពិនិត្យមើលពាក្យស្នើសុំបម្រើការងារអាចខុសគ្នាទៅតាមតួនាទីនីមួយៗ។ ទោះបីយ៉ាងណា ជាទូទៅ យើងអនុញ្ញាតឱ្យមានរយៈពេលរហូតដល់ពីរសប្ដាហ៍ ក្រោយពីបិទការផ្សព្វផ្សាយការងារ ដើម្បីឱ្យអ្នកជ្រើសរើសរបស់យើងពិនិត្យមើលពាក្យស្នើសុំ។
ទោះបីលោកអ្នកមានបទពិសោធន៍ចាំបាច់សម្រាប់ការងារដែលខ្លួនដាក់ពាក្យស្នើសុំក៏ដោយ ក៏យើងនៅតែចង់ពិនិត្យមើលពាក្យស្នើសុំបម្រើការងាររបស់លោកអ្នកជាថ្មីម្ដងទៀតដែរ។ ប្រសិនបើលោកអ្នកដាក់ពាក្យស្នើសុំបម្រើការងារដើម្បីបង្កើនបទពិសោធន៍បន្ថែម ប៉ុន្តែ មិនបំពេញតាមគ្រប់លក្ខណវិនិច្ឆ័យទាំងអស់ដែលមានបង្ហាញនៅក្នុងការផ្សព្វផ្សាយការងារទេ លោកអ្នកអាចលើកឡើងអំពីចំណុចទាំងនោះនៅក្នុងលិខិតបង្ហាញចំណាប់អារម្មណ៍ការងារ (cover letter) ឬសេចក្ដីសង្ខេប/សេចក្ដីផ្ដើមនៅក្នុងប្រវត្តិរូបសង្ខេបរបស់លោកអ្នក ដើម្បីបង្ហាញឱ្យបានច្បាស់លាស់ដល់អ្នកធ្វើការជ្រើសរើសដែលគ្រប់គ្រងពាក្យស្នើសុំបម្រើការងារនោះ។
ឯកសារច្បាស់លាស់ និងពេញលេញ ដែលរៀបរាប់អំពីបទពិសោធន៍ និងគុណវុឌ្ឍិរបស់លោកអ្នក លក្ខណៈពិសេសសម្រាប់តួនាទី និងទីកន្លែងដែលលោកអ្នកចង់ចាប់អាជីវការងារនោះ។ រៀបរាប់បទពិសោធន៍ការងារមកទល់ពេលបច្ចុប្បន្នរបស់លោកអ្នក (ជាពិសេស បទពិសោធន៍ការងារពេលថ្មីៗ) ដោយប្រើប្រាស់ពាក្យពេជន៍ច្បាស់លាស់ និងពេញលេញ។ ត្រូវប្រើកម្មវិធីប្រកបពាក្យ ឬវចនានុក្រមជានិច្ច ហើយកុំភ្លេចដាក់បញ្ចូលសមិទ្ធផលការងាររបស់លោកអ្នក ជាជាងគ្រាន់តែការសរសេររៀបរាប់អំពីទទួលខុសត្រូវរបស់ខ្លួន។ ត្រូវរៀបរាប់អំពីព័ត៌មានពិតជាក់ស្ដែង រចនាទម្រង់ឯកសារឱ្យមានលក្ខណៈសាមញ្ញ និងកុំភ្លេចដាក់បញ្ចូលព័ត៌មានទំនាក់ទំនងរបស់លោកអ្នក។

ចូលរួមការជាមួយយើង!
ការប្ដូរការងារពីមួយកន្លែងទៅមួយកន្លែងទៀត គឺគ្រាន់តែចុចពីរបីដងតែប៉ុណ្ណោះ។
ឱកាសស្វែងរកការងារជាមួយធនាគារ J Trust Royal