កាតឥណទាន
ទិញឥឡូវ ទូទាត់ប្រាក់នៅពេលក្រោយ និងអាចពិនិត្យមើលសាច់ប្រាក់របស់លោកអ្នកគ្រប់ពេលវេលាទាំងអស់។
យើងផ្ដល់កាតឥណទានដែលមានភាពបត់បែន និងងាយស្រួលជូនអតិថិជន។ ភាពបត់បែនក្នុងការទិញទំនិញនៅគ្រប់ពេលវេលា គ្រប់ទីកន្លែងដែលមានស្លាកសញ្ញា Visa (តាមកម្រិតដែលបានឯកភាពគ្នា) និងធ្វើការសងនៅពេលក្រោយយ៉ាងងាយស្រួល។
កាតឥណទានដែលអាចឱ្យលោកអ្នកធ្វើការទិញទំនិញបានភ្លាមៗ សូម្បីតែក្នុងករណីដែលលោកអ្នកមិនមានប្រាក់គ្រប់គ្រាន់នៅក្នុងគណនីដើម្បីធ្វើការទិញទំនិញក៏ដោយ។ វាជាកម្ចីរយៈពេលខ្លីដ៏ចាំបាច់ទៅតាមចំនួនកំណត់ឥណទាន ដែលបានឯកភាពគ្នា។ លោកអ្នកអាចរីករាយនឹងទទួលបានការទិញទំនិញដោយគ្មានការប្រាក់រយៈពេល 45 ថ្ងៃ ប្រសិនបើលោកអ្នកទូទាត់សមតុល្យដែលជំពាក់ទាំងអស់បង្ហាញនៅក្នុងរបាយការណ៍កាតឥណទានរបស់លោកអ្នកតាមមុនកាលបរិច្ឆេទផុតកំណត់សង។
កាតឥណទានវីសាធនាគារ J Trust Royal រក្សាទុកប្រាក់របស់លោកឱ្យកាន់តែមានសុវត្ថិភាពតាមវិធីជាច្រើន។ លោកអ្នកមិនចាំបាច់យកប្រាក់តាមខ្លួនច្រើនទេ ហើយប្រតិបត្តិការរបស់លោកអ្នកក៏មានសុវត្ថិភាពផងដែរដោយមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យ Smart Chip ដែលមានស្តង់ដារសុវត្ថិភាពកម្រិតពិភពលោក។ យើងក៏មានវិធានការតាមដានការក្លែងបន្លំ 24 ម៉ោង ក្នុងមួយសប្ដាហ៍ ដើម្បីជួយការពារប្រាក់របស់លោកអ្នកផងដែរ។
លោកអ្នកមិនចាំបាច់តម្កល់ ឬដាក់ប្រាក់បញ្ញើ នៅពេលលោកអ្នកស្នើសុំប្រើប្រាស់កាតឥណទានធនាគារ J Trust Royal ឡើយ។ លក្ខខណ្ឌតម្រូវអប្បបរមាគឺលោកអ្នកត្រូវមានគណនីប្រតិបត្តិការធនាគារ J Trust Royal ដែលនឹងភ្ជាប់ជាមួយកាតឥណទាននោះ។
លោកអ្នកអាចប្រើកាតឥណទានធនាគារ J Trust Royal តាមអនឡាញ តាមទូរស័ព្ទ និងជាង 200 ប្រទេស ព្រមទាំងម៉ាស៊ីន ATMs ជាង 2 លានគ្រឿងនៅទូទាំងពិភពលោកដោយប្រើបណ្ដាញដែលមានស្លាកសញ្ញា Visa ដ៏ធំទូលាយ។
ខុសពីសាច់ប្រាក់ លោកអ្នកអាចងាយស្រួលតាមដានប្រាក់ទាំងអស់ដែលលោកអ្នកបានចំណាយ នៅពេលដែលលោកអ្នកប្រើកាតឥណទានវីសាធនាគារ J Trust Royal ហើយលោកអ្នកអាចមើលគ្រប់ប្រតិបត្តិការទាំងអស់នៅក្នុងប្រវត្តិប្រតិបត្តិការរបស់ខ្លួនដោយប្រើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែតនិង សេវាធនាគារតាមទូរស័ព្ទដៃ។
ប្រសិនបើលោកអ្នកមានការព្រួយបារម្ភអំពីសុវត្ថិភាពកាតរបស់ខ្លួនដូចជា លោកអ្នកភ្លេច បាត់នៅកន្លែងណាមួយ ឬត្រូវបានគេលួច សូមទូរស័ព្ទមកកាន់ផ្នែកសេវាអតិថិជនតាមទូរស័ព្ទរបស់យើង នោះយើងនឹងផ្អាកដំណើរកាតជាបណ្ណោះអាសន្ន ឬជាអចិន្រ្តៃយ៏កាតនោះភ្លាម។ កាតដែលបានផ្អាកដំណើរការជាបណ្ណោះអាសន្ន គឺអាចដាក់ឲ្យដំណើរការវិញបាន ប៉ុន្តែកាតដែលផ្អាកជាអចិន្រ្តៃយ៏គឺមិនអាចដាក់ឲ្យដំណើរការបានវិញនោះទេ។ ប្រាក់របស់លោកអ្នកនឹងមានសុវត្ថិភាព បន្ទាប់ពីលោកអ្នកជូនដំណឹងមកខាងធនាគារ។
សូមពិចារណាមើលថាតើកាតណាមួយដែលសាកសមសម្រាប់លោកអ្នក ដោយចុចលើតំណភ្ជាប់ស្វែងយល់បន្ថែម។
កាតឥណទានប្រចាំថ្ងៃសាមញ្ញដែលមានថ្លៃសេវាប្រចាំឆ្នាំទាប។
ចំនួនកំណត់ឥណទាន៖ រហូតដល់ 2,000 ដុល្លារអាមេរិក
រយៈពេលសងគ្មានការប្រាក់៖ រហូតដល់ 45 ថ្ងៃ
អត្រាការប្រាក់៖ 2%
ថ្លៃសេវាប្រចាំឆ្នាំ៖ 25 ដុល្លារអាមេរិក
ស្វែងយល់បន្ថែមរីករាយជាមួយឯកសិទ្ធិពិសេសៗ អត្ថប្រយោជន៍ដ៏សម្បូរបែប និងការបញ្ចុះតម្លៃជាច្រើនជាមួយកាត Platinum របស់លោកអ្នក។
ចំនួនកំណត់ឥណទាន៖ រហូតដល់ 50,000 ដុល្លារអាមេរិក
រយៈពេលសងគ្មានការប្រាក់៖ រហូតដល់ 45 ថ្ងៃ
អត្រាការប្រាក់៖ 2%
ថ្ងៃសេវាប្រចាំឆ្នាំ៖ 100 ដុល្លារអាមេរិក
ស្វែងយល់បន្ថែមកាតឥណទានអាចឱ្យលោកអ្នកខ្ចីប្រាក់ពីធនាគារ J Trust Royal ដើម្បីទិញទំនិញ មិនថាលោកអ្នកទិញរបស់តិចតួចដូចជាសម្លៀកបំពាក់នៅក្នុងហាង ឬរបស់ចាំបាច់ដូចជាសំបុត្រយន្តហោះទៅមកប្រទេសបារាំងតាមអ៊ីនធឺណែតឡើយ។ ដរាបណាលោកអ្នកសងប្រាក់ដែលខ្ចីនៅក្នុងរយៈពេលអនុគ្រោះ (ហៅថារយៈពេលគ្មានការប្រាក់) លោកអ្នកនឹងមិនចាំបាច់បង់ប្រាក់បន្ថែមឡើយ។ ប៉ុន្តែប្រសិនបើលោកអ្នកមិនអាចសងទឹកប្រាក់ដែលជំពាក់ក្នុងរយៈពេលដែលគ្មានការប្រាក់ទេ នោះលោកអ្នកនឹងត្រូវបង់ការប្រាក់នៃចំនួនទឹកប្រាក់ដែលលោកអ្នកជំពាក់បន្ថែមពីលើប្រាក់ដែលលោកអ្នកបានខ្ចី។
កាតឥណទានវីសាធនាគារ J Trust Royal ផ្តល់រយៈពេលរហូតដល់45ថ្ងៃសម្រាប់ការទិញទំនិញដោយមិនមានការប្រាក់។ ធនាគារនឹងចេញរបាយការណ៍ប្រចាំខែដែលបង្ហាញអំពីទឹកប្រាក់សរុបដែលត្រូវសង និងត្រូវទូទាត់សងទាំងអស់ដើម្បីជៀសវាងការគិតការប្រាក់។ ទោះបីយ៉ាងណា ប្រសិនបើលោកអ្នកមិនទូទាត់សងទាំងអស់ទេ នោះលោកអ្នកអាចជ្រើសរើសទូទាត់សងទឹកប្រាក់អប្បបរមាដែលមានបង្ហាញនៅក្នុងរបាយការណ៍ផងដែរ ឬទឹកប្រាក់ដែលនៅចន្លោះទឹកប្រាក់ទាំងអស់ និងទឹកប្រាក់អប្បបរមា។ ប្រសិនបើលោកអ្នកមិនទូទាត់សងទាំងអស់ទេ នោះលោកអ្នកនឹងត្រូវបង់ការប្រាក់បន្ថែមពីលើទឹកប្រាក់ដែលលោកអ្នកបានខ្ចី។
ធនាគារនឹងចេញរបាយការណ៍កាតឥណទានធនាគារ J Trust Royal ជារៀងរាល់ខែ។ នៅក្នុងរបាយការណ៍នោះនឹងមានបង្ហាញអំពីព័ត៌មានទឹកប្រាក់ទូទាត់សងទាំងអស់ និងទឹកប្រាក់អប្បបរមា។ ប្រសិនបើអតិថិជនមិនធ្វើការទូទាត់សងប្រាក់ទាំងអស់តាមកាលបរិច្ឆេទកំណត់ទេ នោះនឹងត្រូវគិតការប្រាក់បន្ថែម។ ថ្លៃសេវាប្រចាំឆ្នាំនឹងត្រូវដាក់បញ្ចូលនៅក្នុងរបាយការណ៍របស់លោកអ្នកនៅកាតឥណទានរបស់លោកអ្នកបានគ្រប់មួយឆ្នាំ។ ថ្លៃសេវាផ្សេងទៀតដូចជាថ្លៃសេវាទូទាត់ប្រាក់យឺត ឬថ្លៃសេវាប្ដូររូបិយប័ណ្ណបរទេសក៏នឹងត្រូវគិតផងដែរប្រសិនបើមាន។ សម្រាប់ព័ត៌មានបន្ថែម សូមមើលព័ត៌មានអំពីថ្លៃសេវា និងកម្រៃផ្សេងៗ។
អតិថិជនអាចប្រើកាតឥណទានធនាគារ J Trust Royal នៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោកដែលមានស្លាកសញ្ញា Visa។ កាតនេះអាចប្រើបាននៅក្នុងហាង តាមអ៊ីនធឺណែត តាមទូរស័ព្ទ និងម៉ាស៊ីន ATMs (សម្រាប់ការដកប្រាក់សុទ្ធ)។ បណ្ដាញដែលមានស្លាកសញ្ញា Visa ដ៏ធំទូលាយមាននៅជាង 200 ប្រទេស និងមានទូម៉ាស៊ីន ATMs ជាង 2 លានគ្រឿងនៅទូទាំងពិភពលោកផងដែរ។
អតិថិជនទាំងអស់ដែលប្រើកាតឥណទានធនាគារ J Trust Royal នឹងទទួលបានរបាយការណ៍ប្រចាំខែដែលរៀបរាប់លម្អិតអំពីប្រតិបត្តិការទាំងអស់របស់លោកអ្នក។ លោកអ្នកក៏អាចត្រួតពិនិត្យមើលប្រវត្តិប្រតិបត្តិការរបស់ខ្លួនបានយ៉ាងងាយស្រួលដោយគ្រាន់តែចុះឈ្មោះប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត និងសេវាធនាគារតាមទូរស័ព្ទដៃ។
គ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់សុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។ យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិដែលមិនមានការអនុញ្ញាតឡើយ។ សូមធ្វើបច្ចុប្បន្នភាពលេខទំនាក់ទំនងរបស់លោកអ្នក ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់លោកអ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
សូមរក្សារទុកលេខទូរសព្ទ (+855 (0) 23 999 000) របស់ផ្នែកសេវាអតិថិជនតាមទូរស័ព្ទ ដូច្នេះ លោកអ្នកអាចទំនាក់ទំនងមកភ្លាមៗនៅពេលបាត់កាតឥណទាន ឬកាតត្រូវគេលួច ឬភ្លេចកាតបាត់ ឬលេខ PIN ត្រូវគេលួច។ ដោយផ្អែកលើស្ថានភាពរបស់លោកអ្នក យើងអាចផ្អាកដំណើរការកាតរបស់អ្នកភ្លាមៗក្នុងពេលបណ្ដោះអាសន្ន ឬផ្អាកដំណើរការកាតដែលលោកអ្នកបាត់ជាអចិន្រ្តៃយ៍។ ក្នុងករណីផ្អាកជាអចិន្រ្តៃយ៍ យើងនឹងរៀបចំចេញកាតថ្មីជូនលោកអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើលោកអ្នកជ្រើសរើសការផ្អាកដំណើរការកាតជាបណ្ណោះអាសន្ន លោកអ្នកអាចទូរស័ព្ទមកកាន់យើងខ្ញុំដើម្បីស្នើសុំបើកដំណើរកាតនោះវិញ ក្រោយពីលោកអ្នកបានរកឃើញវិញហើយនោះ។
សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន (CCC) តាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ០០០ (ក្នុងម៉ោងធ្វើការ)។
ប្រសិនបើការស្នើត្រូវបានធ្វើឡើងតាមរយៈផ្នែកបម្រើសេវាកម្មអតិថិជន ចំនួនអតិបរិមាគឺ កំណត់ត្រឹម ៣០.០០០ ដុល្លារអាមេរិក។ បើលើសពីនេះ ដំណើរការនៃការស្នើសុំ នឹងប្រព្រឹត្តិទៅតាមនីតិវិធីទូទៅ។
ដំណើរការស្នើសុំត្រូវចំណាយពេលប្រហែល ៣ ម៉ោង (សម្រាប់រូបិយប័ណ្ណដុល្លារអាមេរិក)
ការបង្កើនចំនួនកំណត់ឥណទានបណ្តោះអាសន្ននេះ មានរយៈពេលរហូតដល់ ៣ខែ។
គ្រប់ឯកសារទាំងអស់ត្រូវបំពេញនៅតាមសាខា ប៉ុន្តែលោកអ្នកអាចធ្វើការរៀបចំទុកជាមុននូវរាល់ឯកសារដែលចាំបាច់មុនពេលដែលលោកអ្នកមកដល់សាខា។ ទាំងអស់នេះជាទម្រង់បែបបទនិងឯកសារដែលពាក់ព័ន្ធផ្សេងៗទៀតដែលចាំបាច់ដើម្បីស្នើសុំប្រើប្រាស់កាតឥណទាន។ លោកអ្នកមិនចាំបាច់បំពេញជាមុនទេ បុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់នឹងជួយលោកអ្នកពេលទៅដល់សាខា។
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
ពាក្យស្នើសុំសួរសំណួរតាមអនឡាញគ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។