សំណុំឥណទានលើសមតុល្យ
រីករាយក្នុងការប្រើប្រាស់ឥណទានបន្ថែមថ្មីបន្តបន្ទាប់រយៈពេលខ្លីដើម្បីគ្រប់គ្រងលំហូរសាច់ប្រាក់របស់លោកអ្នក។
ជាពិសេស សំណុំឥណទានលើសសមតុល្យគឺជាវិធីមួយដែលអាចឱ្យសមតុល្យគណនីមួយធ្វើការដកប្រាក់រហូតដល់កម្រិតចំនួនប្រាក់ដែលបានព្រមព្រៀងគ្នា។
លែងមានបារម្ភអំពីការខ្វះប្រាក់ចំណាយ ឬការចំណាយប្រាក់មិនបានរំពឹងទុកទៅលើដំណើរការអាជីវកម្មរបស់លោកអ្នកតទៅទៀតហើយ។ ជាមួយសំណុំឥណទានលើសសមតុល្យ លោកអ្នកអាចដកប្រាក់បាននៅពេលកំពុងដំណើរការអាជីវកម្មធម្មតារបស់លោកអ្នក។
យើងធានាពីការកំណត់តម្លៃប្រកបដោយតម្លាភាពលើអត្រាការប្រាក់ និងថ្លៃសេវាដែលមានការប្រាក់គណនាប្រចាំថ្ងៃ និងគិតប្រចាំខែ។
យើងផ្ដល់ជូនការកម្រិតឥណទានបន្ថែមបន្តបន្ទាប់ដែលលោកអ្នកអាចដក និងសងប្រាក់ដោយមិនមានការកំហិតដែលអាចជាវិធីមានប្រសិទ្ធភាពចំណាយដើម្បីកុំឱ្យមានថ្លៃសេវាដែលមានទាក់ទងជាមួយគណនីដកប្រាក់លើស។
លោកអ្នកអាចធ្វើប្រតិបត្តិការតាមកម្មវិធី JTR Connect មូលប្បទានបត្រ និងបណ្ដាញសាខារបស់ធនាគារ J Trust Royal។ សំណុំឥណទានលើសសមតុល្យនេះមានសម្រាប់លោកអ្នកជាប្រាក់ដុល្លារអាមេរិក និងជាប្រាក់រៀល និងកត់ត្រាទុកនៅក្នុងគណនីជំនួញរបស់លោកអ្នក។
ប្រភេទឥណទាន | សំណុំឥណទានលើសមតុល្យ ឬឥណទានបន្ថែមបន្តបន្ទាប់រយៈពេលខ្លី (RSTL) |
គោលបំណងឥណទាន | គ្រប់គ្រងតម្រូវការហិរញ្ញវត្ថុលើទុនបង្វិល |
ទ្រព្យធានា | មានទ្រព្យធានា ឬមិនមានទ្រព្យធានា |
កាលកំណត់ | ជាប់បន្ត អាស្រ័យលើការត្រួតពិនិត្យប្រចាំឆ្នាំ |
ប្រភេទអត្រាការប្រាក់ | អត្រាការប្រាក់ប្រែប្រួល |
កាលកំណត់សងប្រាក់ | មានភាពបត់បែន។ មិនមានជាបែបផែនសងប្រាក់ប្រចាំខែតែមួយផ្លូវ ឬជាអប្បបរមាទេ។ |
ជម្រើសសងប្រាក់ | រចនាសម្ព័ន្ធប្រាក់កម្ចីតាមបំណង ដែលមានលក្ខណៈពិសេសដូចជា ការសងប្រាក់ផ្ដាច់ និងរំកិលរយៈពេលកំណត់ឥណទានបន្ថែមថ្មីជាបន្តបន្ទាប់ដែលសមស្រប។ |
របៀបប្រើប្រាស់គណនីរបស់លោកអ្នកតាម៖ | កម្មវិធី JTR Connect សាខាធានាគារ J Trust Royal ឬសៀវភៅមូលប្បទានបត្រ |
សេវា និងកម្រៃផ្សេងៗ | សេវា និងកម្រៃផ្សេងៗ ត្រូវបានគិត។ |
លក្ខន្តិកៈ | រាល់ពាក្យស្នើសុំឥណទានទាំងអស់ ត្រូវតម្រូវទៅតាមលក្ខខណ្ឌអនុម័តផ្តល់ឥណទានជាទូទៅរបស់ធនាគារ J Trust Royal។ ធនាគារនឹងផ្តល់ជូន លក្ខន្តិកៈមួយចំនួនជូនលោកអ្នក ទៅតាមការស្នើសុំ។ |