វប្បធ៌មការងារប្រចាំថ្ងៃនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
វប្បធម៌ គឺជាគុណតម្លៃដ៏សំខាន់នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ វប្បធម៌ របស់យើងត្រូវបានឆ្លុះបញ្ចាំង តាមរយៈឥរិយាបថការងារនិងការប្ដេជ្ញាចិត្ត ដើម្បីទទួលបានជោគជ័យប្រកបដោយនិរន្តភាព។
វប្បធ៌មការងារប្រចាំថ្ងៃ
នៅក្នុងចំណោមអង្គភាពនានា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានទទួលស្គាល់ថា ជាអង្គភាព ដែលមានបុគ្គលិកឆ្នើម ហើយចំណុច ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់យើង៖
- ការចូលរួមពីបុគ្គលិក
- ការគោរពនិងផ្ដល់តម្លៃលើភាពខុសគ្នា
- សេរីភាពក្នុងការបញ្ចេញមតិយោបល់ដើម្បីស្ថាបនា
- ការទទួលស្គាល់បុគ្គលិកដែលមានទេពកោសល្យ
- ការចែករំលែកភាពជោជ័យ
ទស្សនៈចម្បងរបស់យើង គឺការផ្ដោតសំខាន់ទៅលើបុគ្គលិកនិងអតិថិជន។ ហើយអ្វីដែល ពិសេសជាងនេះទៅទៀតគឺ យើងមាន បុគ្គលិកឆ្នើមដែលចេះសហការគ្នា ក្នុងការធ្វើការងារ ជាក្រុមដើម្បីទទួលបាន ភាពជោគជ័យ។
នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បុគ្គលិករបស់យើងគឺជាធនធានដ៏មានតម្លៃបំផុត ហើយលើសពីនេះទៅទៀតថ្នាក់ដឹកនាំយើងមាន ការប្ដេជ្ញាខ្ពស់ ក្នុងការផ្ដល់ជូននូវ បរិយាកាសការងារដែលសមស្រប និងមានការគាំទ្រល្អបំផុត ដើម្បីធានាឲ្យបានថា បុគ្គលិករបស់យើងទទួលបានភាពជោគជ័យ ដ៏ត្រចះត្រចង់។
ការបំពេញការងារដែលមានភាពបត់បែន
នៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ យើងតែងតែជួយជម្រុញ ឲ្យមានតុល្យភាព ក្នុងការធេ្វីការងារ និងជាពិសេសគឺ ការផ្ដល់ជូននូវបរិយាកាសការងារ ដែលសមស្របតាមតម្រូវការរបស់បុគ្គលិកយើងម្នាក់ៗ តាមរយៈការបំពេញការងារដែលមានលក្ខណៈបត់បែន ហើយលទ្ធភាពនៃការបត់បែនទាំងនោះ គឺអាស្រ័យទៅលើតួនាទីនិងមុខតំណែង។ ទាំងនេះគឺជាជម្រើសនៃការបំពេញការងារ ដែលមានភាពបត់បែនសម្រាប់អ្នក៖
ភាពបត់បែននៃម៉ោងការងារ៖
អ្នកអាចបំពេញការងារ ប្រកបដោយភាពបត់បែន ហើយយើងអាចរាប់បញ្ចូលនូវលក្ខខណ្ឌ ដូចជា៖ ការជ្រើសរើសពេលវេលា ចាប់ផ្ដើម និងបញ្ចប់ការងារជាដើម។
ភាពបត់បែននៃទីកន្លែងធ្វើការ៖
អាស្រ័យលើតួនាទី អ្នកអាចបំពេញការងារប្រចាំថ្ងៃ ពីកន្លែងណាក៏បាន ឬក៏ធ្វើការពីផ្ទះ ឬសាខាមួយណារបស់ ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬទីកន្លែងដែល សមស្របនិងងាយស្រួល។
ភាពបត់បែននៃច្បាប់ ឈប់សម្រាក៖
អ្នកអាចដាក់ច្បាប់ឈប់សម្រាកបាន រាល់ពេលមានធុរៈចាំបាច់ ដូចជា ត្រូវមើលថែគ្រួសារ និងព្យាបាលជម្ងឺ ផ្ទាល់ខ្លួនជាដើម។
វប្បធម៌ផ្អែកលើការបំពេញការងារជាក់ស្តែង
នៅទីនេះ ផែនការបុព្វលាភរបស់យើង គឺផ្តោតទៅលើ ការផ្សារភ្ជាប់រវាងរង្វាន់លើកទឹកចិត្ត ទៅនឹងលទ្ធផល ការងារជាក់ស្ដែងរបស់បុគ្គលិកយើង។
ការហ្វឹកហាត់ជាមួយអ្នកជំនាញ
ស្របគ្នានេះដែរ បុគ្គលិករបស់យើងក៏ទទួលបាន ការរៀនសូត្រ និងបណ្តុះបណ្តាលពីសំណាក់ ថ្នាក់ដឹកនាំ ប្រធានផ្នែក និងមិត្តរួមការងារ។ ពីព្រោះពួកយើង នៅទីនេះជាមួយអ្នក ដើម្បីជួយ ត្រួសត្រាយផ្លូវ របស់អ្នកនិងយើងទាំងអស់គ្នា ទៅកាន់ភាពជោគជ័យ។
តុល្យភាពការងារ
យើងជឿថាការប្រើប្រាស់ពេលវេលាក្រៅពីកន្លែងធ្វើការ គឺជាចំណែកដ៏សំខាន់មួយដែលធ្វើឲ្យបុគ្គលិក មានភាពរីករាយ ក្នុងការបំពេញការងារ។ អាស្រ័យ ហេតុនេះហើយ ទើបយើងបង្កើតនូវលក្ខខណ្ឌ ការងារ ដែលមានភាពបត់បែន ដើម្បីឲ្យបុគ្គលិកមានពេល សម្រាក និងត្រឡប់មកបំពេញការងារយ៉ាងមាន ប្រសិទ្ធភាព។
បច្ចេកវិទ្យា
ពួកយើងតែងតែខិតខំស្វះស្វែងពាំនាំនូវប្រព័ន្ធ បច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីបង្កភាពងាយស្រួល សម្រាប់បុគ្គលិកនិងអតិថិជនក្នុងការធ្វើប្រតិបត្តិការ ផ្សេងៗ ។
សម្រាប់ពត៌មានបន្ថែម សូមទាក់ទងមកកាន់ jtrjobs@jtrustroyal.com
ចូលរួមជាមួយយើង
ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ សម្រាប់បុគ្គលិករបស់យើង ផែនការផ្ដល់រង្វាន់លើកទឹកចិត្ត ការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍ បុគ្គលិកនិងរបៀបដែលយើងអាច ជួយបុគ្គលិកឱ្យធ្វើការងារ បានយូរអង្វែង។
ស្វែងយល់បន្ថែមដំណើរការជ្រើសរើសបុគ្គលិក
ទិដ្ឋភាពទូទៅអំពីអ្វីដែលនឹងរំពឹងថា នឹងកើតឡើងនៅក្នុងដំណើរការ ជ្រើសរើសបុគ្គលិកនិងសំណួរសួរ ជាញឹកញាប់និងតម្រុយ ព្រមទាងគន្លឹះមួយចំនួន សម្រាប់ការរៀបចំពាក្យសុំបម្រើការងាររបស់អ្នកផងដែរ។
ស្វែងយល់បន្ថែមរបៀបដាក់ពាក្យបម្រើការងារ
ដើម្បីធានាឲ្យបានថាអ្នកទទួលបាន បទពិសោធន៍ល្អពីដំណើរការនៃ ការជ្រើសរើសរបស់យើង សូមយោងតាមគោលការណ៍ ណែនាំសម្រាប់ដំណើរការ ដាក់ពាក្យស្នើសុំ។
ស្វែងយល់បន្ថែមកសាងអាជីពក្នុងក្ដីស្រម៉ៃរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!
ចុចតំណខាងក្រោមនេះ ដើម្បីស្វែងរកឱកាសការងារ នៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ។
ឱកាសស្វែងរកការងារជាមួយធនាគារ J Trust Royal