កម្ចីទិញផ្ទះ
ការចង់មានផ្ទះផ្ទាល់ខ្លួន ឬការពង្រីកអចលនទ្រព្យរបស់លោកអ្នក មិនមែនជារឿងងាយស្រួលនោះទេ
ទទួលបានការវាយតម្លៃរហ័សលើចំនួនទឹកប្រាក់ដែលលោកអ្នកអាចខ្ចីបានដោយផ្អែកលើប្រាក់ចំណូលបច្ចុប្បន្ន និង ស្ថានភាពផ្នែកហិរញ្ញវត្ថុជាក់ស្តែង របស់លោកអ្នក។
កម្ចីទិញផ្ទះស្នាក់នៅរបស់យើងជួយដល់អ្នកទិញផ្ទះដំបូង និងអ្នកទិញផ្ទះថ្មីជាច្រើនឱ្យទទួលបានផ្ទះក្នុងក្ដីស្រមៃរបស់លោកអ្នកកាន់តែឆាប់។
តើលោកអ្នកចង់ពង្រីក ឬកែលម្អផ្ទះរបស់លោកអ្នកមែនទេ? យើងអាចជួយលោកអ្នកឱ្យទទួលបានប្រាក់កម្ចីដើម្បីយកទៅជួសជុលកែលម្អផ្ទះរបស់លោកអ្នកដោយប្រើទ្រព្យដែលលោកអ្នកមានស្រាប់នៅក្នុងផ្ទះនោះ។
យើងដឹងថា កិច្ចការជាច្រើនមានសារៈសំខាន់ចំពោះលោកអ្នក។ ការប្រើទ្រព្យក្នុងផ្ទះរបស់លោកអ្នកអាចជាវិធីល្អក្នុងការវិនិយោគលើផ្នែកផ្សេងទៀតនៃជីវិតរបស់លោកអ្នក។
ការវិនិយោគលើអចលនទ្រព្យអាចជាវិធីគួរឱ្យចាប់អារម្មណ៍មួយដើម្បីធ្វើឱ្យលោកអ្នករីកចម្រើនមានបាន ប៉ុន្តែ វាក៏អាចមានបញ្ហាប្រឈមផងដែរ។ យើងនៅទីនេះដើម្បីរង់ចាំជួយលោកអ្នក។
តើលោកអ្នកមិនពេញចិត្តជាមួយនឹងធនាគារផ្ដល់កម្ចីទិញផ្ទះបច្ចុប្បន្នមែនទេ? សូមអញ្ជើញទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីពិភាក្សាអំពីកញ្ចប់ផ្ទេរកម្ចីទិញផ្ទះពីធនាគារផ្សេងៗ
ការផ្ដល់ជូនពិសេសៗជាច្រើនពីធនាគារ J Trust Royal នឹងជួយលោកអ្នកសម្រេចបានគោលដៅដោយមានផ្ទះផ្ទាល់ខ្លួន។ យើងផ្ដល់ជូនអត្រាពិសេសសម្រាប់ការទិញផ្ទះនៅក្នុងបុរីមួយចំនួន សម្រាប់អតិថិជនមានប្រាក់បៀវត្សរ៍ ដែលប្រាក់បៀវត្សរ៍បញ្ចូលទៅក្នុងគណនីធនាគារ J Trust Royal សម្រាប់ម្ចាស់ផ្ទះដែលកំពុងស្វែងរកការផ្ទេរកម្ចីទិញផ្ទះពីធនាគារផ្សេង និងសម្រាប់អតិថិជនដែលចាប់អារម្មណ៍លើសេវាធានារ៉ាប់រងអាយុជីវិត ព្រមទាំងកម្ចីទិញផ្ទះផងដែរ។
ស្វែងយល់បន្ថែមសូមទំនាក់ទំនងមកកាន់បុគ្គលិកធនាគារនៅថ្ងៃនេះដើម្បីស្វែងយល់បន្ថែម ប្រសិនបើលោកអ្នកមានលក្ខណៈសម្បត្តិសម្រាប់ទទួលបាន...
អតិថិជនកម្ចីទិញផ្ទះរបស់យើងអាចមានសិទ្ធិប្រើប្រាស់សេវាកម្មធនាគារ Premier របស់ធនាគារ J Trust Royal ដោយមិនចាំបាច់មានប្រាក់តម្កល់អប្បបរមា (ស្តង់ដារសមតុល្យអប្បបរមាសម្រាប់អតិថិជន Premier គឺ50,000 ដុល្លារអាមេរិក)។ លោកអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ ប្រសិនបើលោកអ្នកមានឥណទានដែលមានទឹកប្រាក់ចាប់ពី 200,000 ដុល្លារអាមេរិក ឬច្រើនជាងនេះ។
អតិថិជនកម្ចីទិញផ្ទះរបស់យើងអាចមានសិទ្ធិទទួលបានកាតឥណទានវីសា Platinum របស់ធនាគារ J Trust Royal ដែលមានការកម្រិតឥណទានរហូតដល់ 10,000 ដុល្លារអាមេរិក និងមិនគិតថ្លៃសេវាប្រចាំឆ្នាំសម្រាប់កាតចម្បង និងកាតរងសម្រាប់ឆ្នាំដំបូង។ សូមលោកអ្នកដាក់ពាក្យស្នើសុំនៅក្នុងរយៈពេលបីខែដំបូងកម្ចីទិញផ្ទះត្រូវបានអនុម័ត។
យើងនឹងជួយលោកអ្នកតាមរយៈដំណើរការយកកម្ចីទិញផ្ទះ និងជួយសម្រេចក្ដីស្រមៃផ្ទះផ្ទាល់ខ្លួនរបស់លោកអ្នក។
ប្រើកម្មវិធីជំនួយក្នុងការគណនាជាជំនួយ ដើម្បីកំណត់ចំនួនទឹកប្រាក់ដែលលោកអ្នកអាចខ្ចីបានដោយផ្អែកលើប្រាក់ចំណូលបច្ចុប្បន្ន និងស្ថានភាពផ្នែកហិរញ្ញវត្ថុជាក់ស្តែងរបស់លោកអ្នក។ បន្ទាប់មក លោកអ្នកមិនត្រឹមតែដឹងអំពីអចលនទ្រព្យដែលស្ថិតនៅក្នុងជួរតម្លៃរបស់លោកអ្នកប៉ុណ្ណោះទេ លោកអ្នកក៏នឹងដឹងអំពីទំហំទឹកប្រាក់ដែលលោកអ្នកនឹងចាំបាច់ត្រូវដាក់តម្កល់ផងដែរ។
លោកអ្នកកាន់តែឆាប់ដាក់បញ្ញើសន្សំ នោះលោកអ្នកនឹងសន្សំបានកាន់តែច្រើន ហើយលោកអ្នកអាចមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនកាន់តែឆាប់ផងដែរ។ សូមពិភាក្សាជាមួយបុគ្គលិកធនាគារ អំពីវិធីសាស្ត្រដែលយើងអាចជួយលោកអ្នកបានលើដំណើរការសន្សំរបស់លោកអ្នក។
នៅពេលលោកអ្នកបានដាក់ប្រាក់បញ្ញើសន្សំ និងមុនពេលលោកអ្នកអាចសម្រេចបានផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួន យើងចាំបាច់ត្រូវសហការគ្នាដើម្បីបញ្ជាក់ពីចំនួនទឹកប្រាក់ដែលលោកអ្នកអាចខ្ចីបាន។ សូមសាកសួរអំពីកម្ចីទិញផ្ទះតាមរយៈទូរសព្ទលេខ៖ +855 (0)78 222 082 ឬ +855 (0)78 222 086 ឬបំពេញទម្រង់បែបបទសំណួរកម្ចីទិញផ្ទះតាមអនឡាញដើម្បីចាប់ផ្ដើមដំណើរការកម្ចីជាមួយប្រធានផ្នែកកម្ចីទិញផ្ទះរបស់យើង។
បន្ទាប់មកសូមមកសាខារបស់ធនាគារ J Trust Royal ដើម្បីបំពេញពាក្យស្នើសុំជាមួយប្រធានផ្នែកកម្ចីទិញផ្ទះដែលមានបទពិសោធន៍របស់យើងខ្ញុំ។
អ្នកដាក់ពាក្យស្នើសុំដែលមានសិទ្ធិនឹងទទួលបានលិខិតបញ្ជាក់លក្ខណៈសម្បត្តិជាមុន (យោងលើការផ្ទៀងផ្ទាត់ឯកសារ) និងស្ងប់ចិត្តដែលធនាគារ J Trust Royal នឹងអនុម័តពាក្យស្នើសុំកម្ចីទិញផ្ទះរបស់ខ្លួន។
លោកអ្នកនឹងត្រូវដាក់ឯកសារខាងក្រោមរួមជាមួយពាក្យស្នើសុំកម្ចីរបស់ខ្លួន៖
យើងខ្ញុំនឹងរៀបចំដំណើរការពាក្យស្នើសុំរបស់លោកអ្នកភ្លាម នៅពេលដែលយើងបានទទួលពាក្យស្នើសុំពេញលេញ រួមជាមួយនឹងឯកសារយោងផ្សេងៗ។ ជាធម្មតាដំណើរការនេះត្រូវចំណាយពេលប្រាំថ្ងៃ នៃថ្ងៃធ្វើការ ហើយនៅពេលអនុម័តរួច យើងនឹងចេញលិខិតផ្តល់ឥណទានជូនលោកអ្នក។
លោកអ្នកនឹងទទួលបានលិខិតផ្តល់ឥណទានជាផ្លូវការ នៅពេលអនុម័តលើពាក្យស្នើសុំរួច។ ព័ត៌មានលម្អិតអំពីកម្ចីមានរៀបរាប់នៅក្នុងលិខិតនោះដែលនឹងធ្វើជាគោលការណ៍ណែនាំផ្លូវច្បាប់សម្រាប់លោកអ្នក និងធនាគារ។
នៅពេលលិខិតផ្តល់ឥណទាន ត្រូវបានចុះហត្ថលេខា ហើយប្រគល់មកឱ្យយើងវិញ នោះចំនួនឥណទានដែលអនុម័តនឹងត្រូវផ្ទេរទៅក្នុងគណនីរបស់លោកអ្នក។
គ្រប់គណនីទាំងអស់ត្រូវបើកនៅតាមសាខាដោយត្រូវបំពេញនូវទម្រង់បែបបទមួយចំនួន ប៉ុន្តែលោកអ្នកអាចធ្វើការរៀបចំទុកជាមុននូវរាល់ឯកសារដែលចាំបាច់សម្រាប់បើកគណនីដោយយោងទៅលើឯកសារយោងដែលមានភ្ជាប់ទាំងអស់នេះ។ លោកអ្នកមិនចាំបាច់បំពេញជាមុនទេ បុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់នឹងជួយលោកអ្នកពេលទៅដល់សាខា។
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
សំណួរអំពីកម្ចីទិញផ្ទះ