បញ្ហាសន្តិសុខ
ការរក្សាទុកប្រាក់ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាពគឺជាការងារអាទិភាពចម្បងរបស់យើង។
ហើយនៅពេលយើងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដែលយើងអាចធ្វើទៅបានហើយ អ្នកក៏អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព័ត៌មានហិរញ្ញវត្ថុ និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកផងដែរ។
ស្វែងយល់បន្ថែមអំពីប្រភេទនៃការក្លែងបន្លំ និងការគំរាមកំហែងសន្តិសុខដែលមាន វិធីសាស្ត្រការពារខ្លួនឯងពីការគំរាមកំហែងទាំងនោះ អ្វីដែលយើងត្រូវធ្វើដើម្បីរក្សាទុកប្រាក់ និងទិន្នន័យរបស់អតិថិជន
ឱ្យមានសុវត្ថិភាព និងអ្វីដែលត្រូវធ្វើ ប្រសិនមានការលួចគណនីរបស់អ្នក។
ចាប់ពីការលួចអត្តសញ្ញាណរហូតដល់ការក្លែងបន្លំកាតឥណទាន និងចាប់ពីការលួចបន្លំរហូតដល់ក្លែងបន្លំ ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេសទំនើប និងការសម្ងាត់ ព្រមទាំងផែនការជាច្រើនផ្សេងទៀតដើម្បីលួចប្រាក់របស់លោកអ្នក។ វិធីសំខាន់ៗដើម្បីកុំឱ្យក្លាយជាជនរងគ្រោះចំពោះការឆបោកនេះ គឺត្រូវស្គាល់ពីសញ្ញាព្រមានមួយចំនួន។
ស្វែងយល់បន្ថែមពីជំហានធម្មតាៗ ដែលអ្នកអាចអនុវត្តបានដោយខ្លួនឯងដើម្បីរក្សាសន្តិសុខហិរញ្ញវត្ថុ និងការពារព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗរបស់អ្នក។ វិធីសាស្ត្រនេះរួមមានការប្រុងប្រយ័ត្ន និងមិនត្រូវចែករំលែកលេខកូដ PIN ឬលេខកូដសម្ងាត់គណនីរបស់អ្នក ជាមួយអ្នកដទៃឡើយ។
វិធានការសន្តិសុខរបស់យើងបានពង្រីកវិសាលភាពរបស់ខ្លួនចាប់ពីការបំលែងលេខកូដទិន្នន័យ (data encryption) រហូតដល់កម្មវិធីការពារ (firewall) និងចាប់ពីមីក្រូឈីប រហូតដល់ការត្រួតពិនិត្យតាមដានប្រតិបត្តិការជាប្រចាំ។ ការរួមបញ្ចូលនូវកម្មវិធីការពារ (firewall) របស់យើងរួមជាមួយបច្ចេកវិទ្យាបំលែងលេខកូដ នឹងផ្ដល់សន្តិសុខបានយ៉ាងល្អមួយចំនួនក្នុងការរក្សាការពារ PIN លេខកូដសម្ងាត់ User ID និងព័ត៌មានអំពីគណនី។
យើងអាចរួមគ្នាធ្វើការងារដើម្បីរក្សាទុកព័ត៌មាន និងប្រាក់របស់អ្នកឱ្យមានសុវត្ថិភាព។ ប្រសិនបើអ្នកបាត់កាត ឬកាតត្រូវគេលួច លេខសម្ងាត់ (PIN) របស់អ្នក អាចត្រូវគេដឹង ឬប្រសិនបើអ្នកទទួលបានអ៊ីមែលដែលគួរឱ្យសង្ស័យ និងបារម្ភថា ព័ត៌មានសំខាន់ៗរបស់អ្នកត្រូវគេយក សូមទំនាក់ទំនងមកកាន់យើងជាបន្ទាន់តាមរយៈទូរសព្ទលេខ៖+855 (0) 23 999 000
សូមទាក់ទងមកកាន់យើងជាបន្ទាន់តាមរយៈទូរសព្ទលេខ៖+855 (0) 23 999 000
ផ្ញើសារមកកាន់យើងតាមរយៈអ៊ីមែល ccc@jtrustroyal.com
សូមទាក់ទងមកកាន់យើងជាបន្ទាន់តាមរយៈទូរសព្ទលេខ៖+855 (0) 23 999 000
ព័ត៌មាននេះគឺជាការផ្ដល់ចំណេះដឹងបន្ថែម និងផ្ដល់ជាព័ត៌មានទូទៅប៉ុណ្ណោះ។ ជាការចាំបាច់ ឬសមស្របដែលត្រូវធានាថា វិធានការបន្ថែមមួយចំនួនត្រូវបានអនុវត្តចំពោះ ឬជំនួសឱ្យវិធានការដែលមានស្រាប់ចំពោះស្ថានភាពផ្ទាល់ខ្លួន ឬស្ថានភាពអាជីវកម្មជាក់លាក់របស់អ្នក។