សេវាទូទាត់ប្រាក់តាមកាលកំណត់របស់យើងអាចឱ្យអតិថិជនរៀបចំការផ្ទេរ ឬការទូទាត់ប្រាក់មួយដង ឬជាបន្តបន្ទាប់ ឬទាន់ពេលវេលាទៅតាមការកំណត់។

ដំណើរការរៀបចំមានភាពងាយស្រួលដោយលោកអ្នកគ្រាន់តែចូលទៅកាន់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត ឬសេវាធនាគារតាមទូរស័ព្ទដៃ ហើយអនុវត្តតាមការណែនាំ ឬទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត។

ថ្លៃសេវា និងព័ត៌មានសំខាន់

  • រៀបចំធ្វើការទូទាត់ដោយឥតគិតថ្លៃ និងឥតគិតថ្លៃសេវាប្រចាំខែ។

  • ថ្លៃសេវា 10 ដុល្លារអាមេរិក ប្រសិនបើមិនមានសមតុល្យគ្រប់គ្រាន់សម្រាប់ធ្វើការទូទាត់ប្រាក់តាមកាលកំណត់។

  • ត្រូវប្រាកដថា លោកអ្នកបានបញ្ចូលលេខគណនីត្រឹមត្រូវរបស់អ្នកទទួល និងត្រូវប្រាកដថា គណនីលោកអ្នកមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើការទូទាត់ ដើម្បីជៀសវាងកុំឱ្យមានការកាត់គិតថ្លៃសេវាប្រសិនបើមិនមានសមតុល្យគ្រប់គ្រាន់សម្រាប់ធ្វើការទូទាត់។

ទូរស័ព្ទមកយើងខ្ញុំ

ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000

ទំនាក់ទំនងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។

ពាក្យស្នើសុំសំណួរអនឡាញ

មកកាន់ធនាគារយើងខ្ញុំ

សូមទំនាក់ទំនងមកបុគ្គលិកនៅសាខាធនាគារដែលនៅជិតលោកអ្នកបំផុត។

ស្វែងរកទីតាំងយើងខ្ញុំ