ការប្រុងប្រយ័ត្ន និងមានឥរិយាបទបង្ការធម្មតាមួយចំនួនជានិច្ច លោកអ្នកអាចកាត់បន្ថយឱកាសក្លាយជាជនរងគ្រោះពីការក្លែងបន្លំ លួច ឬវាយប្រហារតាមអ៊ីនធឺណិត។

ស្វែងយល់បន្ថែមអំពីរបៀបដែលោកអ្នកអាច...

  • ជានិច្ចកាល ប្រើកម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺនិត និងវែបសាយត៍របស់យើងដោយវាយពាក្យថា www.jtrustroyal.com ចូលទៅក្នុងប្រូសើររបស់លោកអ្នក។ មិនត្រូវចុចលើតំណភ្ជាប់ដែលផ្ដល់ជូន​តាមអ៊ីមែលឡើយ ជាពិសេស តំណភ្ជាប់មកពីអ្នកផ្ញើដែលអះអាងថា ជាគ្រឹះស្ថានហិរញ្ញវត្ថុនោះ។ ធនាគារ J Trust Royal មិនដែលផ្ញើអ៊ីមែលជូនលោកអ្នកសួររកព័ត៌មានលម្អិតអំពីគណនី ព័ត៌មានលម្អិតហិរញ្ញវត្ថុរបស់លោកអ្នក ឬព័ត៌មានលម្អិតអំពីការចូលទៅក្នុងគណនីរបស់លោកអ្នកសម្រាប់កម្មវិធីធនាគារតាមប្រព័ន្ធអ៊ីនធឺណិត កម្មវិធី JTR Mobile ឬកម្មវិធី JTR Connect ឡើយ។
  • មិនត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានអំពីសុវត្ថិភាពរបស់លោកអ្នករួមមាន ID អតិថិជន ឬលេខសម្ងាត់ក្នុងការឆ្លើយតបទៅកាន់អ៊ីមែលណាមួយ-សូម្បីតែក្នុងករណីវាមើលទៅស្របច្បាប់ក៏ដោយ- ដែលគ្មានទាក់ទងអ្នកផ្ញើតាមបុគ្គលទំនាក់ទំនងផ្លូវការ (ឧ. លេខទូរសព្ទដែលបានបង្ហោះផ្សាយ) ដើម្បីធ្វើការផ្ទៀងផ្ទាត់សំណើសុំនោះឡើយ។
  • ត្រូវលុបចោលអ៊ីមែលប្រភពមិនស្គាល់ភ្លាម មិនថាជាជនស្នូតត្រង់ ឬជនបង្កហេតុឡើយ។
  • មិនត្រូវបើកតំណភ្ជាប់ណាមួយ ឬដំឡើងកម្មវិធីណាមួយដែលផ្ដល់ឱ្យតាមអ៊ីមែលដែលគួរឱ្យសង្ស័យឡើយ។
  • ផ្លាស់ប្ដូរលេខសម្ងាត់កម្មវិធី Internet Banking របស់លោកអ្នកជាទៀងទាត់។


ស្វែងយល់បន្ថែមអំពីរបៀបដែលយើងការពារលោកអ្នកពីគម្រោងទុច្ចរិត និងការបោកបញ្ឆោតតាមអ៊ីមែល។

  • ត្រូវប្រាកដថា កម្មវិធីផ្នែកទន់ដែលដោនឡូនដាក់ក្នុងកុំព្យូទ័រ ឬទូរសព្ទរបស់លោកអ្នកត្រូវបានបំបែក និងថ្មីជានិច្ច ហើយត្រូវប្រើប្រព័ន្ធដំណើរការថ្មីៗទាំងអស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក្រោយពីការចេញបច្ចុប្បន្នភាពប្រព័ន្ធទាំងនោះ។
  • ត្រូវមានកម្មវិធីកម្ចាត់មេរោគ និងកម្មវិធីសុវត្ថិភាព (firewall) ថ្មីៗ ហើយធ្វើការស្កេនកុំព្យូទ័ររបស់លោកអ្នកជាទៀងទាត់។
  • មិនត្រូវបើកតំណភ្ជាប់ពីប្រភពដែលមិនស្គាល់ឡើយ។


ស្វែងយល់បន្ថែមអំពីរបៀបដែលយើងការពារលោកអ្នកពីកម្មវិធីមេរោគចង្រៃ។

  • បញ្ឈប់សិន មុនពេលចែករំលែកព័ត៌មានផ្ទាល់ខ្លួនដូចជាថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន និងព័ត៌មានលម្អិតធនាគារបស់លោកអ្នក ហើយមិនត្រូវចែករំលែកវាឡើយ ក្នុងករណីដែលលោកអ្នកមិនចាំបាច់​នោះ ឬគិតថា វាមិនត្រឹមត្រូវ។
  • កែសម្រួលការកំណត់ឯកជនភាពតាមប្រព័ន្ធផ្សព្វផ្សាយរបស់លោកអ្នកទៅជាឯកជន ប្រសិនបើអាចធ្វើទៅបាន។
  • ចៀសវាងចែករំលែកព័ត៌មានផ្ទាល់ខ្លួន នៅពេលប្រើ Wi-Fi សាធារណៈឥតគិតថ្លៃ។
  • ត្រូវរាយការណ៍ភ្លាមពីការបាត់ ឬចោរលួចឯកសារដូចជាប័ណ្ណបើកបរ ប័ណ្ណឥណទាន ឬលិខិតឆ្លងដែន​របស់លោកអ្នក។
  • រក្សាទុកឯកសារពន្ធដារ និងឯកសារហិរញ្ញវត្ថុផ្សេងទៀតនៅកន្លែងមានសុវត្ថិភាព។
  • លុបចោលគណនីមិនប្រើទាំងអស់ដែលលោកអ្នកមាន។


ស្វែងយល់បន្ថែមអំពីរបៀបដែលយើងការពារលោកអ្នកពីការលួចអត្តសញ្ញាណ

  • ត្រូវពិនិត្យមើលកាតរបស់អ្នក ដើម្បីដឹងថា កាតកំពុងត្រូវបានប្រើតែក្នុងម៉ាស៊ីនមួយ​ប៉ុណ្ណោះ។
  • មិនត្រូវចែករំលែក PIN របស់លោកអ្នកឡើយ និងមិនត្រូវសម្ញែងកាតនោះ នៅពេលលោកអ្នកបញ្ចូល PIN របស់ខ្លួន។ បាំងប៊ូតុងឃី នៅពេលលោកអ្នកបញ្ចូល PIN លោកអ្នក អាចជួយការងារនរណាម្នាក់លួចពីលោកអ្នក។
  • មុនពេលលោកអ្នកប្រើទូម៉ាស៊ីន ATM ត្រូវរកមើលសញ្ញាកែបន្លំដូចជាការកោសនៅជុំវិញរន្ធដាក់កាត (card slot) រន្ធដាក់កាតមិនស្គាល់ ឬមើលចម្លែក ឬលក្ខណៈពិសេសផ្សេងទៀតដែលមើលទៅមិនត្រឹមត្រូវ។
  • ប្រើទូម៉ាស៊ី ATM នៅខាងក្នុងជំនួសឱ្យទូម៉ាស៊ីន ATM នៅខាងក្រៅប្រសិនបើអាចធ្វើទៅបាន ដោយសារទូម៉ាស៊ីន ATM នៅខាងក្នុងជាទូទៅឧក្រិដ្ឋជនពិបាកកែក្លែងបន្លំ។
  • ពិនិត្យមើលរបាយការណ៍កាតឥណទានរបស់លោកអ្នកជាទៀងទាត់ ហើយរាយការណ៍ភ្លាមៗពីប្រតិបត្តិការក្លែងបន្លំ ឬសកម្មភាពគណនីគួរឱ្យសង្ស័យណាមួយនោះ។
  • ជូនដំណឹងមកកាន់យើងខ្ញុំ នៅពេលលោកអ្នកទៅក្រៅប្រទេស។ ការឱ្យយើងដឹងពីទីកន្លែងដែលលោកអ្នកនឹងទៅ នឹងជួយយើងកំណត់ប្រតិបត្តិការស្របច្បាប់ដែលលោកអ្នកធ្វើ នៅពេលនៅក្រៅប្រទេស។ ដូចគ្នានេះដែរ វានឹងជួយយើងស្វែងរកសកម្មភាពគួរឱ្យសង្ស័យ និងអាចឱ្យយើងទាក់ទងទៅកាន់លោកអ្នក ប្រសិនបើយើងត្រូវផ្ទៀងផ្ទាត់ប្រតិបត្តិការនោះ។


ស្វែងយល់បន្ថែមអំពីរបៀបដែលយើងការពារលោកអ្នកពីការលួចបន្លំ

  • ជ្រើសរើស PIN ដែលលោកអ្នកងាយស្រួលចាំ ប៉ុន្តែ ពិបាកក្នុងការទាយពីអ្នកផ្សេងទៀត។ មិនត្រូវប្រើលេខតាមថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ឬព័ត៌មានផ្ទាល់ខ្លួនដែលមានផ្សាយជាសាធារណៈផ្សេងទៀតរបស់លោកអ្នក ឬលេខតាមលំដាប់ដូចជា 1234 ឡើយ។
  • ទំនាក់ទំនងមកកាន់យើងខ្ញុំភ្លាមតាមទូរសព្ទលេខ៖ +855 (0) 23 999 000 ប្រសិនបើកាតឥណទាន ឬកាតឥណពន្ធរបស់លោកអ្នកបាត់ ភ្លេចបាត់ ឬត្រូវបានគេលួច ឬប្រសិនបើ PIN របស់លោកអ្នកត្រូវបានគេលួច។
  • សូមជូនដំណឹងមកកាន់យើងខ្ញុំអំពីការផ្លាស់ប្ដូរព័ត៌មានលម្អិតទំនងរបស់លោកអ្នកដើម្បីឱ្យយើងអាចទំនាក់ទំនងលោកអ្នកបានភ្លាមៗ ក្នុងករណីដែលយើងរកឃើញសកម្មភាពខុសប្រក្រតីទៅលើគណនី​របស់លោកអ្នក។
  • ចងចាំលេខអត្តសញ្ញាណផ្ទាល់ខ្លួន (PIN) របស់លោកអ្នក។ មិនត្រូវប្រើ PIN ដូចគ្នាសម្រាប់គ្រប់កាត​របស់លោកអ្នកឡើយ ហើយមិនត្រូវជ្រើសរើសថ្ងៃខែឆ្នាំកំណត់របស់លោកអ្នក ឬលេខដែលអាចងាយ​សម្គាល់ផ្សេងទៀតដែលលោកអ្នកអាចយកតាមខ្លួន។
  • ពិនិត្យមើលរបាយការណ៍ និងទូរសព្ទទាក់ទងទៅកាន់អ្នកចេញកាតឥណទានរបស់លោកអ្នកភ្លាមៗ ប្រសិនបើលោកអ្នកឃើញអ្វីមួយគួរឱ្យសង្ស័យនៅលើវិក្កយបត្ររបស់លោកអ្នក។
  • ការក្លែងបន្លំកាតអាចកើតមាននៅគ្រប់ទីកន្លែងនៅទូទាំងពិភលោក។ ត្រូវប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរទៅកាន់ក្រៅប្រទេស។
  • ប្រើប៊ិចចុះហត្ថលេខាឱ្យបានលឿន នៅពេលលោកអ្នកទទួលបានវា។
  • នៅពេលលោកអ្នកប្រើកាតឥណទានតាមអ៊ីនធឺណិត ត្រូវប្រាកដថា លោកអ្នកកំពុងប្រើវែបសាយត៍ដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត។
  • មិនត្រូវឱ្យលេខកាតរបស់លោកអ្នកទៅមនុស្សចម្លែក ឬអ្នកលក់ទំនិញតាមខ្សែទូរសព្ទដែលទូរសព្ទមករកលោកអ្នក។ មិនត្រូវឱ្យលេខកាតរបស់លោកអ្នកឡើយ លុះត្រាតែលោកអ្នកជាអ្នកផ្ដើមហៅទូរសព្ទ។


ស្វែងយល់បន្ថែមអំពីរបៀបការពារខ្លួនអ្នកពីការក្លែងបន្លំកាតឥណទាន និងកាតឥណពន្ធ។

  • បន្ស៊ីគណនីរបស់លោកអ្នកជាទៀងទាត់ និងភ្លាមៗ ហើយជូនដំណឹងមកកាន់យើងខ្ញុំពីភាពខុសគ្នាណាមួយ។
  • មិនត្រូវចុះហត្ថលេខាលើមូលប្បទានបត្រទទេរឡើយ។ ចុះហត្ថលេខាលើមូលប្បទានបត្របន្ទាប់ពីបំពេញព័ត៌មានលម្អិតផ្សេងទៀតរួចហើយប៉ុណ្ណោះ។
  • ប្រើតែទឹកខ្មៅលុបមិនច្រាសប៉ុណ្ណោះ (ពណ៌ខ្មៅជាការប្រសើរ)។
  • កម្រិតចំនួនហត្ថលេខាសម្រាប់គណនីរបស់លោកអ្នកដើម្បីធានាដល់ការគ្រប់គ្រង។
  • ប្រាកដថាបានបំផ្លាញចោលមូលប្បទានបត្រខូច ចាស់ ឬប្រែប្រួល។
  • ទុកសៀវភៅមូលប្បទានបត្ររបស់លោកអ្នក​​​​​​​ឱ្យបានស្រួលបួល នៅពេលមិនប្រើវាដើម្បីចៀសពិចោរលួច។
  • មិនត្រូវទុកឱ្យមានចន្លោះក្នុងការបំពេញឈ្មោះរបស់អ្នកទទួលសំណង ទឹកប្រាក់សរសេរជាពាក្យ និងជាតួលេខ។
  • ប្រសិនបើមូលប្បទានបត្រលោកអ្នកបាត់ ឬចោរលួច សូមទំនាក់ទំនងមកកាន់ធនាគារ J Trust Royal ជាបន្ទាន់ រួចប្រាប់ឱ្យយើងខ្ញុំដាក់ពាក្យថា "ឈប់ទូទាត់ប្រាក់"។
  • ជូនដំណឹងមកកាន់ធនាគារ J Trust Royal ប្រសិនបើលោកអ្នកមិនទទួលបានសៀវភៅមូលប្បទានបត្រដែលបានបញ្ជាយក។.
  • ពិចារណាប្រើវិធីទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក (ប្រសិនបើអាចធ្វើទៅបាន) សម្រាប់ការទូទាត់ប្រាក់ដែលមានតម្លៃខ្ពស់។


ស្វែងយល់បន្ថែមអំពីរបៀបការពារខ្លួនអ្នកពីការក្លែងបន្លំមូលប្បទានបត្រ។

របាយការណ៍អំពីបាត់កាត ឬការលួចកាត ឬភ្លេចកាតនៅកន្លែងណាមួយ។

សូមទូរសព្ទមកផ្នែកទំនាក់ទំនងអតិថិជនដែលបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ តាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000

រាយការណ៍អំពីអ៊ីមែលបោកបញ្ឆោត ឬសារដែលគួរឱ្យសង្ស័យ

ផ្ញើសារមកកាន់យើងតាមរយៈអ៊ីមែល ccc@jtrustroyal.com

របាយការណ៍អំពីការក្លែងបន្លំ ឬសកម្មភាពខុសប្រក្រតី

សូមទាក់ទងមកកាន់យើងជាបន្ទាន់តាមរយៈទូរសព្ទលេខ៖+855 (0) 23 999 000

ព័ត៌មាននេះគឺជាការផ្ដល់ចំណេះដឹងបន្ថែម និងផ្ដល់ជាព័ត៌មានទូទៅប៉ុណ្ណោះ។ ជាការចាំបាច់ ឬសមស្របដែលត្រូវ​ធានាថា វិធានការបន្ថែមមួយចំនួនត្រូវបានអនុវត្តចំពោះ ឬជំនួសឱ្យវិធានការដែលមានស្រាប់ចំពោះស្ថានភាពផ្ទាល់ខ្លួន ឬស្ថានភាពអាជីវកម្មជាក់លាក់របស់អ្នក។