ចូលរួមជាផ្នែកមួយនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានមោទនភាព ក្នុងការផ្តល់ជូននូវឱកាសការងារដល់បុគ្គលទាំងឡាយ​ដែលមានសមត្ថភាព​ ទេពកោសល្យ​ សេចក្ដីព្យាយាម និងមានបំណងចង់ធ្វើការងារជាមួយយើង។

ស្វែងយល់បន្ថែមពីយើង

វប្បធម៌និងបរិយាកាសការងារ

វប្បធម៌ គឺជាគុណតម្លៃដ៏សំខាន់នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ រយៈពេលកន្លងមកនេះ យើងបាន កសាងវប្បធម៌ដ៏រឹងមាំមួយ សម្រាប់បុគ្គលិករបស់យើង តាមរយៈ ការបង្កើតឲ្យមាន បរិយាកាសការងារ ដែលពោរពេញដោយទំនុកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារ។​ ស្វែងយល់បន្ថែម​

ការអភិវឌ្ឍសមត្ថភាពបុគ្គលិក

ភាពជោគជ័យរបស់បុគ្គលិកគឺជាភាពជោគជ័យ របស់យើងទាំងអស់គ្នា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានឆន្ទៈយ៉ាងមុតមាំក្នុងការ អភិវឌ្ឍធនធានមនុស្សរបស់​យើង ឲ្យទទួលបានភាពជោគជ័យ។​ យើងធ្វើការវិនិយោគ​យ៉ាងច្រើនដើម្បីពង្រីក ចំណេះដឹងនិងអភិវឌ្ឍសមត្ថភាព របស់បុគ្គលិកដោយស្តែងចេញតាមរយ: ការបណ្ដុះបណ្ដាលជាច្រើនទម្រង់ដែលធានា​ ឲ្យបានថាអ្នកមានជំនាញ និងចំណេះ ពិតប្រាកដក្នុងការទទួលបាននូវភាព ជោគជ័យនៃអាជីពការងារ។ ស្វែងយល់បន្ថែម​

តម្លៃតបស្នង និងអត្ថប្រយោជន៍ ដែលមានលក្ខណៈប្រកួតប្រជែង

ភាពជោគជ័យរបស់ ធនាគារ ជេ ត្រាស់ រ៉ូយាល់ កើតចេញពីភាពជោគជ័យ របស់បុគ្គលិកយើង ទាំងអស់គ្នា។ នៅទីនេះ យើងមានគោលបំណង ក្នុងការផ្ដល់ជូននូវ អត្ថប្រយោជន៍បន្ថែមដែលមាន លក្ខណៈប្រកួតប្រជែង និងសមស្របទៅតាម តម្រូវការជាក់ស្ដែងរបស់បុគ្គលិកយើង។
មិនត្រឹមតែប៉ុណ្ណោះ តម្លៃតបស្នងរបស់យើង ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ដល់ រង្វាន់និងការលើកទឹកចិត្តដល់ បុគ្គលិកដែលបានបង្ហាញពីគុណតម្លៃរួម របស់ស្ថាប័នតាមរយៈសកម្មភាពការងារនានា និង ការរួមចំណែក សម្រាប់ភាពជោគជ័យ របស់ស្ថាប័នទៅកាន់ ភាគីពាក់ពន្ធ័ទាំងអស់ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ស្វែងយល់បន្ថែម

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងមកកាន់ពួកយើងតាមរយៈ jtrjobs@jtrustroyal.com

កសាងអាជីពក្នុងក្ដីស្រម៉ៃរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!

ចុចតំណខាងក្រោមនេះ ដើម្បីស្វែងរកឱកាសការងារ នៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់

ឱកាសស្វែងរកការងារជាមួយធនាគារ J Trust Royal

ក្រុមហ៊ុនរបស់យើង

ស្វែងយល់បន្ថែម

បុគ្គលិករបស់យើង

ស្វែងយល់បន្ថែម

សហគមន៍របស់យើង

សហគមន៍របស់យើង

សេវាប្រចាំថ្ងៃ

ស្វែងយល់បន្ថែម

សេវាកម្មធនាគារ Premier

Premier

សេវាកម្មធនាគារសម្រាប់សាជីវកម្ម

ស្វែងយល់បន្ថែម