យើងខ្ញុំសូមណែនាំលោកអ្នកអំពីបទពិសោធន៍ថ្មីនៃការធ្វើប្រតិបត្តិការធនាគារតាម​ប្រព័ន្ធឌីជីថលគឺ កម្មវិធី JTR Connect។

យើងយកចិត្តទុកដាក់លើតម្រូវសេវាធនាគារសម្រាប់តម្រូវការអាជីវកម្មរបស់លោកអ្នកជាមួយនឹងកម្មវិធីគ្រប់គ្រងសាច់ប្រាក់ (Cash Management) និងកម្មវិធីធ្វើប្រតិបត្តិធនាគារសម្រាប់​ពាណិជ្ជកម្មជំនួញគ្រប់ជ្រុងជ្រោយ។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួនដែលធ្វើឱ្យប្រតិបត្តិការធនាគាររបស់លោកអ្នកកាន់តែមានភាពងាយ​ស្រួល៖

សូមត្រួតពិនិត្យមើល​ការគ្រប់គ្រង Financial Position របស់លោកអ្នក​នៅលើរបាយការណ៍សង្ខេប​គណនី។

ធ្វើឱ្យអាជីវកម្មរបស់​លោកអ្នកមានភាពរីកចម្រើនដោយប្រើ Trade Finance Solutions

កម្ចីពាណិជ្ជកម្ម

 

ការដាក់ពាក្យស្នើសុំកម្ចី​ពាណិជ្ជកម្មមានភាពសាមញ្ញ និងងាយស្រួល​។

ការគ្រប់គ្រងប្រចាំថ្ងៃ

 

បើកប្រាក់បៀវត្សរ៍បានយ៉ាង​ងាយដូចរាប់លេខ 1, 2, 3 អញ្ចឹង

ការគ្រប់គ្រងការជូនដំណឹង

 

ជ្រើសរើស Channel Email និង Channel Inbox នៅលើ​ប្រតិបត្តិការហិរញ្ញវត្ថុ និង​ការផ្លាស់ប្ដូរដែលមាន​ទាក់ទងជាមួយសុវត្ថិ​ភាពរបស់លោកអ្នក។

រៀបចំផ្ទៃខាងក្រោយ​ផ្ទាល់ (Canvas) របស់​លោកអ្នក

 

បង្កើតកន្លែងការងារ​សមស្របផ្ទាល់របស់លោកអ្នកដោយប្រើ​កម្មវិធី និងប្លង់ជាច្រើន។

របៀបចូលប្រើកម្មវិធី JTR Connect

សូមស្វាគមន៍មកកាន់កម្មវិធី JTR Connect។ ក្នុងនាមជាអ្នកប្រើប្រាស់ថ្មីនៃសេវានេះ អ្វីដែល​លោក​អ្នកត្រូវធ្វើដើម្បីចូលប្រើកម្មវិធី JTR Connect នេះ គឺសម្រាប់លើកដំបូង គឺត្រូវបំពេញដំណើរការចុះឈ្មោះ​ក្រោយពីចូលក្នុងកម្មវិធីរួច។

ត្រូវប្រាកដថា លោកអ្នកមាន “Corporate ID” និង “User ID” ដើម្បីអាចចូលប្រើបាន។ ប្រសិនបើ​លោកអ្នកមិនមានព័ត៌មាននេះទេ សូមទំនាក់ទំនងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នក​ផ្ទាល់ ឬទំនាក់ទំនងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមទូរសព្ទលេខ៖ 023 999 255 ឬអញ្ជើញទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត។

ដើម្បីចុះឈ្មោះ៖

  1. បើកកម្មវិធី JTR Connect ដោយចុចលើតារាង “Corporate” ឬ “Login” នៅខាងស្ដាំខាងលើ បង្អស់​នៃគេហទំព័រធនាគារ J Trust Royal
  2. បញ្ចូលលេខ “Corporate ID” និង “User ID” របស់លោកអ្នក
  3. បញ្ចូលលេខសម្ងាត់បណ្ដោះអាសន្នដែលលោកអ្នកបានទទួលពីធនាគារ
  4. បញ្ចូលលេខសម្ងាត់តែម្ដង (OTP) របស់លោកអ្នកដែលទទួលបាន​នៅក្នុងទូរសព្ទរបស់លោកអ្នក​
  5. បង្កើតសំណួរសុវត្ថិភាពរបស់លោកអ្នក
  6. បញ្ចូល បន្ទាប់មកបញ្ជាក់លេខសម្ងាត់ថ្មីរបស់លោកអ្នក
  7. លោកអ្នកនឹងទទួលបានការបញ្ជាក់ថា លោកអ្នកបានចុះឈ្មោះដោយជោគជ័យសម្រាប់កម្មវិធី​ JTR

បន្ទាប់មក លោកអ្នកអាចធ្វើការចូល៖

  1. បញ្ចូលលេខ “Corporate ID” និង “User ID”
  2. បញ្ចូលលេខសម្ងាត់ថ្មីរបស់លោកអ្នកដែលលោកអ្នកបានបញ្ចូលនៅជំហានទី 6 ខាងលើ
  3. បញ្ចូលលេខសម្ងាត់តែម្ដង (One-time Password) (OTP) របស់លោកអ្នកដែលបានផ្ញើចូលទៅ​ក្នុងទូរសព្ទរបស់លោកអ្នក
  4. បន្ទាប់មក លោកអ្នកនឹងឃើញគេហទំព័រ JTR Connect នៅក្ដារប្រាប់ព័ត៌មាន​របស់លោកអ្នក
  5. ឥឡូវនេះ លោកអ្នកបានបញ្ចប់ការចូលប្រើលើកដំបូង - ចុះឈ្មោះ និងចូលដោយជោគជ័យ

សំណួរដែលសួរញឹកញាប់

កម្មវិធី JTR Connect គឺជាកម្មវិធីគ្រប់គ្រងសាច់ប្រាក់ និងកម្មវិធីធ្វើប្រតិបត្តិធនាគារសម្រាប់​ពាណិជ្ជកម្ម ជំនួញគ្រប់ជ្រុងជ្រោយដែលផ្ដល់បទពិសោធន៍ធ្វើប្រតិបត្តិការធនាគារតាមអ៊ីនធឺណិតយ៉ាងទំនើបសម្រាប់គ្រប់អតិថិជនសាជីវកម្ម និងអាជីវកម្មទាំងអស់របស់យើង។

កម្មវិធី JTR Connect ផ្ដល់លក្ខណៈពិសេសជាច្រើនដែលមានមុខងារសំខាន់ចំនួនបួន៖

  1. សេវាកម្មទូទៅ - ផ្ដល់មុខងារជាក់លាក់ជូនដល់អ្នកប្រើប្រាស់ទាំងអស់ ដូចជា ការចូល ផ្ទាំងបង្ហាញព័ត៌មាន ការរាយការណ៍ ការរៀបចំបាយការណ៍ ការរៀបចំផ្ទៃខាងក្រោយផ្ទាល់ខ្លួន និងឧបករណ៍មិនមានឈ្មោះរបស់លោកអ្នក។
  2. សេវាគណនី – រួមមានព័ត៌មានគណនី សេវាលិខិតុបករណ៍ ព័ត៌មានប្រាក់បញ្ញើ និងការកក់ និងការអនុម័ត ក៏ដូចជាស្ថានភាពគណនីផងដែរ។
  3. ការទូទាត់ប្រាក់ - រួមមានអ្នកទទួលប្រាក់ ការផ្ទេរ ការដាក់បញ្ចូលឯកសារ លិខិតុបករណ៍​ផ្សេងទៀតដូចជាមូលប្បទានបត្រធនាគារ សេចក្ដីណែនាំអចិន្រ្តៃយ៍ និងប្រតិបត្តិការ និងសកម្មភាពផ្សេងទៀតជាច្រើន។
  4. ហិរញ្ញវត្ថុពាណិជ្ជកម្ម - រួមមានប្រតិបត្តិការពាណិជ្ជកម្ម សេវានាំចូលនាំចេញ លិខិតធានា​ធនាគារ កម្ចីពាណិជ្ជកម្ម ការវិភាគពាណិជ្ជកម្ម បណ្ណាល័យ និងសេចក្ដីសង្ខេបសកម្មភាព។

ក្រៅពីស្ដង់ដារតួនាទីអ្នកបង្កើត និងអ្នកត្រួតពិនិត្យ កម្មវិធី JTR Connect គាំទ្រតួនាទីដែលអាច​កំណត់ដោយផ្អែកលើលក្ខណៈជាច្រើនដូចជា៖

  • ក្រុមហ៊ុន - កម្រិតក្រុមហ៊ុន ក្រុមហ៊ុនមួយ ឬច្រើន។
  • ផលិតផល - ការទទួលបានផលិតផលពីក្រុមហ៊ុន ការទទួលបានផលិតផល និងលំហូរ​ការងារសម្រាប់អ្នកប្រើប្រាស់ម្នាក់។
  • គណនី - ការទទួលបានគណនីពីអ្នកប្រើប្រាស់។
  • ការកម្រិត - ចំនួនទឹកប្រាក់ប្រចាំថ្ងៃ ការកម្រិតប្រចាំថ្ងៃលើចំនួនប្រតិបត្តិការ។
  • កម្រិតជាច្រើននៃការអនុញ្ញាត និងការកម្រិតជាច្រើន។

ដើម្បីប្រើកម្មវិធី JTR Connect សម្រាប់អាជីវកម្មរបស់លោកអ្នក ចាំបាច់លោកអ្នកត្រូវតែជា​អតិថិជនធនាគារ។ លោកអ្នកអាចអញ្ជើញមកដាក់ពាក្យស្នើសុំបើកគណនីអាជីវកម្មបាន​នៅតាម​សាខាធនាគារ J Trust Royal ឬទំនាក់ទំនងមកកាន់ផ្នែកទំនាក់ទំនងអតិថិជនរបស់យើង​តាមរយៈលេខទូរសព្ទ៖ 023 999 000។

លោកអ្នកអាចចូលប្រើកម្មវិធី JTR Connect បានបីរបៀប៖

  1. ចុចនៅលើតារាង “Corporate” នៅខាងលើនៃគេហទំព័រធនាគារ J Trust Royal
  2. ចុចលើតារាង “Login”​ នៅខាងស្ដាំខាងលើបង្អស់នៃគេហទំព័រធនាគារ J Trust Royal ឬ​
  3. បញ្ចូល https://jtronline.jtrustroyal.com នេះទៅក្នុងប្រូសើរអ៊ីនធឺណិតរបស់លោក បន្ទាប់មករក្សាទុកវា​ចូលទៅក្នុង your favourites ដើម្បីងាយចូលប្រើទៅថ្ងៃក្រោយ។

លោកអ្នកអាចចូលប្រើកម្មវិធី JTR Connect ដោយប្រើប្រូសើរអ៊ីនធឺណិតថ្មីណាមួយដូចជា Google Chrome, Internet Explorer និង FireFox ជាដើម។

OTP មកពីពាក្យថាលេខសម្ងាត់តែម្ដង (One-Time Password)។ លេខកូដនេះ គឺជាលេខកូដសុវត្ថិភាព 6 ខ្ទង់​ដែលលោកអ្នកទទួលបានក្នុងទូរសព្ទដែលបានចុះឈ្មោះនៅធនាគារ។ នេះគឺជាវិធានការ​​សុវត្ថិភាពបន្ថែមដើម្បីការពារលោកអ្នកនៅពេលដែលប្រើកម្ម​វិធី JTR Connect។ លេខកូដនេះគឺជា​លេខកូដបណ្ដោះអាសន្នដែលនឹងត្រូវផុតកំណត់ក្នុងរយៈពេល 30 វិនាទីក្រោយពីលោកអ្នក​ទទួលបាន។​

លោកអ្នកចាំបាច់ត្រូវប្រើ OTP សម្រាប់ដូចខាងក្រោម៖

  1. នៅពេលលោកអ្នកចូលទៅក្នុងកម្មវិធី JTR Connect លើកដំបូង និងគ្រប់ពេលបន្តបន្ទាប់​មកទៀត
  2. នៅពេលលោកអ្នកភ្លេចលេខសម្ងាត់របស់ខ្លួន
  3. នៅពេលលេខសម្ងាត់របស់លោកអ្នកផុតសុពលភាព និង
  4. នៅពេលអនុញ្ញាតឱ្យមានប្រតិបត្តិការជាអ្នកត្រួតពិនិត្យ

OTP គឺជាការអនុវត្តផ្នែកសុវត្ថិភាពតាមឧស្សាហកម្មជាសកល។ លេខកូដនេះ ជាមធ្យោបាយមានសុវត្ថិភាព​ជាងគេបំផុតដើម្បីធានាការការពារគណនីធនាគារ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក​។ វាមានសារៈ​សំខាន់ដែលលោកអ្នកបន្ដចូលក្នុងលិខិតបញ្ជាក់អត្តសញ្ញាណ (credentials) ដូចជា Corporate ID, User ID លេខសម្ងាត់ និង OTP សម្ងាត់របស់លោកអ្នក។ ធនាគារសូមណែនាំថា លោកអ្នក​មិនត្រូវចែករំលែកលេខកូដណាមួយឱ្យសមាជិកគ្រួសារ មិត្តភ័ក្តិ សហការី ឬបុគ្គលិកធនាគារ​ឡើយ។

សូមចុចតំណភ្ជាប់ខាងក្រោមសម្រាប់សំណួរដែលសួរជាញឹកញាប់អំពីលេខកូដសម្ងាត់តែម្ដង (OTPs) បន្ថែម។

សម្រាប់ជាឯកសារយោងរបស់លោកអ្នក

ទោះបីមានឯកសារទាំងអស់ត្រូវបានបំពេញនៅតាមសាខាយើងខ្ញុំក៏ដោយ ក៏យើងដឹងផងដែរថា វាមានប្រយោជន៍ដែលគួរដឹងពីអ្វីដែលរំពឹងទុកនោះមុនពេលលោកអ្នកអញ្ជើញមកដល់។ នេះគឺជាពាក្យស្នើសុំស្នើសុំ និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលត្រូវប្រើដើម្បីស្នើសុំកាតឥណពន្ធវីសារ។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំស្នើសុំមុនពេលោកអ្នកអញ្ជើញមកដល់ទេ - បុគ្គលិកមានភាពរួសរាយរាក់ទាក់របស់យើង​នៅរង់ចាំជួយលោកអ្នកនៅទីនោះជាស្រេច។

ល័ក្ខខ័ណ្ឌផ្សេងៗ

    សូមទូរស័ព្ទទៅក្រុមការងារផ្នែកអាជីវកម្មរបស់យើងខ្ញុំប្រសិនបើអ្នកត្រូវការជំនួយឬមានសំណួរទូទៅអំពីគណនីអាជីវកម្មរបស់អ្នក។

    លេខទំនាក់ទំនង: +855 (0) 23 999 255

    ម៉ោងធ្វើការ: ៨ព្រឹក-៥ល្ងាច, ថ្ងៃច៏ន្ទ ដល់ ថ្ងៃសុក្រ (លើកលែងថ្ងៃបុណ្យ)