គណនីមូលប្បទានប័ត្រផ្ទាល់ខ្លួន
លោកអ្នកអាចប្រើគណនីប្រចាំថ្ងៃតាមវិធីបត់បែនជាច្រើនដើម្បីធ្វើការទូទាត់ប្រាក់។
ធ្វើការទូទាត់ប្រាក់ច្រើនទៅកាន់នរណាម្នាក់នៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពងាយស្រួល មិនថាប្រើសៀវភៅមូលប្បទានប័ត្ររបស់លោកអ្នក ឬប្រតិបត្តិការធនាគារតាមប្រព័ន្ធឌីជីថលរបស់យើងឡើយ។
តើគណនីនេះ តម្រូវឱ្យមានមនុស្សច្រើននាក់ត្រូវប្រើប្រាស់មែនទេ? ជាមួយគណនីមូលប្បទានប័ត្ររលោកអ្នកអាចប្រើប្រាស់គណនីទាំងអស់នោះតាមតម្រូវការ។
រីករាយជាមួយនឹងការប្រើប្រាស់បណ្តាញទូទាំងពិភពលោករបស់ Visa ជាមួយនឹងកាតឥណពន្ធវីសា Classic របស់ធនាគារ J Trust Royal និងប្រើប្រាស់ទឹកប្រាក់ផ្ទាល់ខ្លួនដែលមាននៅក្នុងគណនីរបស់លោកអ្នកដើម្បីទិញទំនិញនៅក្នុងស្រុក ក្រៅប្រទេស តាមអនឡាញ និងតាមទូរស័ព្ទដៃ។ លោកអ្នកក៏អាចប្រើប្រាស់បណ្តាញម៉ាស៊ីន ATM ជាង2លានគ្រឿងនៅទូទាំងពិភពលោក ដោយរួមបញ្ចូលទាំងបណ្តាញម៉ាស៊ីន ATM របស់ធនាគារ J Trust Royal ដោយឥតគិតថ្លៃទូទាំងប្រទេសផងដែរ។
លោកអ្នកមានជម្រើសគណនីជាប្រាក់ដុល្លារអាមេរិក ឬជាប្រាក់រៀល និងរីករាយជាមួយនឹងការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងឥតដែនកំណត់ មិនថាលោកអ្នកទៅទីកន្លែងណាឡើយ។ ចំនួនកំណត់ការដកប្រាក់ និងការចំណាយប្រចាំថ្ងៃពីកាតឥណពន្ធវីសាធនាគារ J Trust Royal របស់លោកអ្នកត្រូវមានការព្រមព្រៀងជាមុនពីធនាគារ J Trust Royal ប្រសិនបើលោកអ្នកទទួលបានសិទ្ធិប្រើប្រាស់កាតនោះ ហើយមានទឹកប្រាក់នៅក្នុងគណនីរបស់លោកអ្នក។
ប្រតិបត្តិការធនាគារតាមប្រព័ន្ធឌីជីថលថ្មីរបស់យើងនឹងផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នករយៈពេល 24 ម៉ោង ក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្ដាហ៍។
គណនីមូលប្បទានប័ត្រផ្ទាល់ខ្លួន | |
---|---|
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមទូរស័ព្ទដៃ | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារធនាគារតាមប្រព័ន្ធអ៊ីនធឺណែត | • |
កាតប័ណ្ណឥណពន្ធវីសាដែលអាចប្រើបានទូទាំងពិភពលោក | • |
ឥតដែនកំណត់សម្រាប់ប្រតិបត្តិការធនាគារ J Trust Royal | • |
ប្រើប្រាស់បណ្តាញម៉ាស៊ីន ATM បានទូទាំងប្រទេស | • |
ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ទៅកាន់គណនីដ៏ទៃទៀតនៅធនាគារ J Trust Royal | • |
ឥតគិតថ្លៃសម្រាប់ការទូទាត់វិក័យប័ត្រតាមម៉ាស៊ីនATM | • |
ឥតគិតថ្លៃសម្រាប់ការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិ | • |
ជម្រើសគណនីជាខ្មែររៀល ឬដុល្លាអាមេរិក | • |
ទទួលបានសៀវភៅមូលប្បទានប័ត្រសម្រាប់ការទូទាត់ សាច់ប្រាក់ដែលមានចំនួនច្រើន | • |
គណនីរួមគ្នា | • |
លោកអ្នកត្រូវដឹងអំពីដំណើរការបើកគណនី ថ្លៃសេវាកម្ម និងលក្ខន្តិកៈផ្សេងៗ។
ជំហានទី 1 | ទៅកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត បុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នឹងរង់ចាំលោកអ្នកនៅទីនោះ។ |
ជំហានទី 2 | បំពេញពាក្យស្នើសុំបើកគណនីនៅតាមសាខាធនាគារ J Trust Royal ។ |
ជំហានទី 3 | ដាក់ប្រាក់តម្កល់អប្បបរមាពេលបើកគណនី 1,000 ដុល្លារអាមេរិក (និងមានសមតុល្យមធ្យម500 ដុល្លារអាមេរិក)។ |
ជំហានទី 4 | បង្ហាញឯកសារសម្គាល់ខ្លួនដែលមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់លោកអ្នក។* |
ជំហានទី 5 | បន្ទាប់មក លោកអ្នកអាចមកយកកាតឥណពន្ធវីសារបស់លោកអ្នកនៅសាខាដែលលោកអ្នកបានបើកគណនី។ |
*អតិថិជនបរទេសត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណបន្ថែម៖ លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការដែលមានសុពលភាពយ៉ាងតិចប្រាំមួយខែ។
សម្រាប់សមតុល្យជាមធ្យមតិចជាង 500 ដុល្លារអាមេរិក | 3 ដុល្លារអាមេរិកក្នុងមួយខែ |
សម្រាប់សមតុល្យជាមធ្យមចន្លោះចាប់ពី 500-5,000 ដុល្លារអាមេរិក | 1 ដុល្លារអាមេរិកក្នុងមួយខែ |
សម្រាប់សមតុល្យជាមធ្យមចាប់ពី 5,000 ដុល្លារអាមេរិក ឡើងទៅ | ឥតគិតថ្លៃសេវា |
លក្ខន្តិកៈ | មាននៅទីនេះ |
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិតគ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។