នេះគឺជាវែបសាយត៍ដែលដាក់ដំណើរការដោយក្រុមហ៊ុន J Trust Royal Bank Plc. (លេខចុះបញ្ជីក្រុមហ៊ុន 00015704) ("ធនាគារ J Trust Royal") នៅក្រោមឈ្មោះដូមេន (domain name) "www.jtrustroyal.com" ("វែបសាយត៍របស់ធនាគារ J Trust Royal")។

ការប្រើប្រាស់ព័ត៌មាន រូបភាព និងធនធានទិន្នន័យផ្សេងទៀតរបស់លោកអ្នកនៅលើ គេហទំព័រ J Trust Royal (“ធនធានទិន្នន័យលើគេហទំព័រនេះ”) ត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ និងបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន (Terms of Use and the Privacy and Security Statement)

បន្ថែមពីលើលក្ខខណ្ឌដែលមាននៅក្នុងឯកសារនេះ មានលក្ខខណ្ឌជាក់លាក់ផ្សេងទៀត ដែលចាត់ទុកជា ផ្នែកមួយរបស់លក្ខខណ្ឌនៃការប្រើប្រាស់ និងគ្រប់គ្រងលើការប្រើប្រាស់ ការមើល-អានផ្នែកជាក់លាក់ណា មួយរបស់គេហទំព័រ J Trust Royal។ ដោយសារលក្ខខណ្ឌបន្ថែមនេះអាចកំណត់ព្រំដែនសេរីភាពរបស់លោកអ្នក ដូច្នេះលោកអ្នកគួរពិនិត្យមើល លក្ខខណ្ឌទាំងនោះនៅពេលលោកអ្នកបានឃើញក្នុងពេលបើកមើល គេហទំព័រ J Trust Royal ។

វែបសាយត៍របស់ធនាគារជេត្រាស់រ៉ូយ៉ាល់អាចមានតំណភ្ជាប់ជាមួយវែបសាយត៍ផ្សេងទៀតដែល​ដំណើរការដោយភាគីទីបី ("វែបសាយត៍របស់ភាគីទីបី")។ ធនាគារជេត្រាស់រ៉ូយ៉ាល់មិនប្រើប្រាស់ ឬអនុម័តទៅលើការីនៃវែបសាយត៍របស់ភាគីទីបីឡើយ ឬព័ត៌មាន ក្រាហ្វិក និងឯកសារនៅក្នុងវែបសាយត៍របស់ភាគីទីបីទាំងនោះ ("ឯកសាររបស់ភាគីទីបី")។

យោងតាមច្បាប់ជាធរមានដែលមិនអាចដកចេញបាន ធនាគារជេត្រាស់រ៉ូយ៉ាល់មិនធ្វើការធានា ឬ​តំណាងណាមួយឡើយ៖

  • រាល់បញ្ហាទាក់ទងនឹងគុណភាព ភាពទៀងទាត់ លក្ខណៈបច្ចេកទេស ឬក៏ភាពត្រឹមត្រូវនៃ គោលបំណងអំពីសេវាកម្ម ឬផលិតផល ឬក៏ធនធានទិន្នន័យផ្សេងទៀតរបស់ភាគីទីបី ដែលមាននៅលើគេហទំព័រភាគីទីបី ឬ
  • ធនធានទិន្នន័យផ្សេងរបស់ភាគីទីបីនោះមិនរំលោភលើកម្មសិទ្ធិបញ្ញារបស់បុគ្គល ណាមួយឡើយ។ ធនាគារ J Trust Royal មិនផ្តល់សិទ្ធិដល់ការផលិតឡើងវិញនូវធនធាន ទិន្នន័យផ្សេងៗរបស់ភាគីទីបី តាមរយៈការភ្ជាប់ទំនាក់ទំនងធនធានទិន្នន័យផ្សេងៗពីគេហទំព័រនេះទៅធនធានទិន្នន័យ ភាគីទីបីឡើយ។

នៅពេលលោកអ្នកចូលតាមបណ្តាញភ្ជាប់ដែលមាននៅលើគេហទំព័រធនាគារ J Trust Royal នោះធនធាន ទិន្នន័យរបស់គេហទំព័រភាគីទីបីអាចបង្ហាញឡើងនៅក្នុងផ្ទាំងអំនានរបស់លោកអ្នកដោយធនធាន ទិន្នន័យនៅលើគេហទំព័រនេះ។ ធនធានទិន្នន័យនេះគឺជាធនធានទិន្នន័យភាគីទីបីដោយស្ថិតនៅ ក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ផងដែរ។

រាល់ការផ្តល់ជូនពិសេសក្នុងការលក់ និងការផ្សព្វផ្សាយទាក់ទងនឹងទំនិញ និងសេវាកម្ម ដែលមានបង្ហាញ នៅលើគេហទំព័រភាគីទីបីគឺជាការទទួលខុសត្រូវ និងផ្តល់ឱ្យដោយប្រតិបត្តិករ ភាគីទីបី។ រាល់ការផ្តល់ជូន ពិសេស និងការផ្សព្វផ្សាយដែលត្រូវបានធ្វើឡើងនៅលើគេហទំព័រ J Trust Royal គឺជាការផ្តល់ជូនពិសេស និងការផ្សព្វផ្សាយដែលធ្វើឡើងដោយធនាគារ J Trust Royal ក្នុងនាមប្រតិបត្តិករ។ ធនាគារជេត្រាស់រ៉ូយ៉ាល់មិនធ្វើសកម្មភាពណាមួយក្នុងនាមជាប្រតិបត្តិករ ភាគីទីបីឡើយ។

ធនាគារជេត្រាស់រ៉ូយ៉ាល់អាចទទួលការទូទាត់ប្រាក់ពីប្រតិបត្តិករគេហទំព័រភាគីទីបីទាក់ទងនឹងទំនិញ ឬក៏សេវាកម្ម ដែលផ្គត់ផ្គង់ដោយប្រតិបត្តិករដោយសារលោកអ្នកភ្ជាប់ទៅគេហទំព័រភាគីទីបី ពីគេហទំព័រជេត្រាស់រ៉ូយ៉ាល់ ។

លើកលែងតែមានការបញ្ជាក់អំពីលទ្ធភាពដែលអាចទាញយកកម្មវិធី (download) តាមរយៈ បណ្តាញភ្ជាប់ពី គេហទំព័រធនាគារ J Trust Royal ក៏ដោយ នោះគឺជាផលិតផលភាគីទីបី។ ផលិតផលទាំងនោះអាចទាមទារឱ្យមាន អាជ្ញាប័ណ្ណរវាងលោកអ្នក និងម្ចាស់ផលិតផលដែលពាក់ព័ន្ធ។ យោងតាមច្បាប់ ធនាគារ J Trust Royal មិនទទួលខុសត្រូវចំពោះផលិតផលរបស់ភាគីទីបី ហើយក៏មិនផ្តល់ការធានានិងមិនផ្តល់ការយល់ព្រម ចំពោះផលិតផល ឬភាគីណាមួយឡើយ។ ទោះយ៉ាងណាក៏ដោយ យើងសូមស្វាគមន៍រាល់មតិយោបល់ និងសំណូមពរទាក់ទងនឹងផលិតផលទាំងនោះ។

ធនធានទិន្នន័យនៅក្នុងគេហទំព័រនេះអាចមានព័ត៌មានទូទៅអំពីផលិតផល និងសេវាកម្ម ធនាគារ J Trust Royal លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ បើមិនដូច្នោះព័ត៌មាននេះ៖

  • មិនមានការបញ្ជាក់អំពីការផ្តល់ជូន ឬការលើកទឹកចិត្តដើម្បីបង្កើតកិច្ចសន្យា ស្របច្បាប់រួមគ្នា និង
  • មិនមែនជាផ្នែកមួយនៃលក្ខខណ្ឌសម្រាប់ផលិតផល និងសេវាកម្មធនាគារ J Trust Royal ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល ឬសេវាកម្មជាក់លាក់ណាមួយ សូមបំពេញពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិតនៅទំព័រអំពីផលិតផល ឬសេវាកម្ម។

ពាក្យស្នើសុំឥណទានទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌវិនិច្ឆ័យអនុម័តឥណទានទូទៅរបស់ធនាគារ J Trust Royal។

ធនាគារ J Trust Royal យើងខ្ញុំប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីប្រាកដថារាល់ព័ត៌មាននានា នឹងមិនមានបញ្ហារំខាន ណាមួយកើតឡើងឡើយ ប៉ុន្តែយើងខ្ញុំមិនធានាចំពោះភាពត្រឹមត្រូវ គ្រប់គ្រាន់ ឬពេញលក្ខណៈរបស់ធនធានទិន្នន័យនៅលើគេហទំព័រនេះទេ។ ព័ត៌មានទាំងអស់អាចមាន ការផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹង ជាមុន។ ធនាគារ J Trust Royal សូមណែនាំថា លោកអ្នកគួរតែស្វែងរកដំបូន្មានឯករាជ្យណាមួយមុនពេលធ្វើការសម្រេចចិត្តណាមួយទាក់ទងនឹង ធនធានទិន្នន័យនៅលើគេហទំព័រ ឬភាគីទីបី។ ធនាគារ J Trust Royal មិនធានាថា គេហទំព័រធនាគារ J Trust Royal ឬគេហទំព័រភាគីទីបីនឹងមិនមានវ៉ីរុស ឬក៏មិនមានការរំខាន ណាមួយនៅពេលលោកអ្នកចូលមកកាន់គេហទំព័រធនាគារ J Trust Royal ឬគេហទំព័រភាគីទីបី។

ក្រៅពីការទទួលខុសត្រូវណាមួយដែលកំណត់ដោយច្បាប់និងមិនអាចមានការលើកលែងនោះ J Trust Royal មិនត្រូវទទួលខុសត្រូវលើលោកអ្នកចំពោះការបាត់បង់ ការខូតខាត បំណុល ការទាមទារសំណង និងការចំណាយណាមួយ (រួមមានដូចជាការកំណត់ចំពោះថ្លៃសេវាផ្លូវច្បាប់ និងថ្លៃការពារ ឬថ្លៃសំណងជំងឺចិត្ត) ដែលកើតឡើង ឬកំណត់ចំពោះធនធានទិន្នន័យលើគេហទំព័រធនាគារ J Trust Royal ឬភាគីទីបីដែលនៅក្នុងកិច្ចសន្យា រួមទាំងការធ្វេសប្រហែស ឬបញ្ញត្តិផ្សេងៗ។

ទំនួលខុសត្រូវរបស់ធនាគារ J Trust Royal ចំពោះការបំពានលើលក្ខខណ្ឌ ឬការធានាដែលមានចែង​ដោយច្បាប់ ឬផ្សេងពីនោះ និងដែលមិនអាចដកចេញបាន ត្រូវកម្រិតទំហំទួលខុសត្រូវដែលអាចមានតាមជម្រើសរបស់ធនាគារ J Trust Royal សម្រាប់៖

  • ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មម្ដងទៀត;
  • ការជួសជុលទំនិញ ឬ
  • ការទូទាត់សងតាមថ្លៃដើមទំនិញ​ និងសេវាកម្មដែលបានផ្គត់ផ្គង់ ឬជួសជុលម្ដងទៀត។

លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ (និងកិច្ចព្រមព្រៀងដែលបង្កើតឡើងដោយការប្រើប្រាស់ ព័ត៌មាន រូបភាព និងធនធានទិន្នន័យនៅលើគេហទំព័រធនាគារ J Trust Royal) និងការចូលមកកាន់ គេហទំព័រធនាគារ J Trust Royal អាចត្រូវបានបញ្ឈប់គ្រប់ពេលដោយធនាគារ J Trust Royal ដោយមិនចាំបាច់ ជូនដំណឹងជាមុន។ រាល់ការកំណត់ អាជ្ញាប័ណ្ណដែលផ្តល់ដោយលោកអ្នក និងរាល់ការបញ្ជាក់ និងដែនកំណត់នៃការទទួលខុសត្រូវដោយធនាគារ J Trust Royal នឹងនៅតែបន្ត តែទោះជាយ៉ាងណាក៏ដោយ លោកអ្នកនឹងមិនត្រូវបានផ្តល់សិទ្ធិឱ្យចូលគេហទំព័រ ធនាគារ J Trust Royal ឡើយ។

រាល់ការរក្សាសិទ្ធិ និងការអនុញ្ញាតសិទ្ធិចំពោះធនធានទិន្នន័យនៅក្នុងគេហទំព័រនេះគឺជា កម្មសិទ្ធិរបស់ ធនាគារ J Trust Royal

គ្មានផ្នែកណាមួយនៃធនធានទិន្នន័យនៅលើគេហទំព័រអាចត្រូវបានផលិតឡើងវិញ ចម្លងយកដាក់បញ្ចូល ក្នុងភាគីទីបី ភ្ជាប់បណ្តាញ រៀបចំ ដាក់ឱ្យប្រើជាសាធារណៈ ចែកចាយ ឬបញ្ជូន តាមមធ្យោបាយណាមួយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីធនាគារ J Trust Royal លើកលែងកន្លែងដែលចាំបាច់សម្រាប់ មើលធនធានទិន្នន័យគេហទំព័រនេះនៅលើផ្ទាំងអំនាន របស់លោកអ្នក ឬអនុញ្ញាតដោយច្បាប់រក្សាសិទ្ធិ និងសិទ្ធិពាក់ព័ន្ធ ឬក៏ច្បាប់ផ្សេងៗទៀត ឬក៏លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ

"ធនាគារ J Trust Royal" និងពាណិជ្ជសញ្ញាដែលពាក់ព័ន្ធគឺជាពាណិជ្ជសញ្ញារបស់ធនាគារ J Trust Royal Bank (Cambodia) Ltd។

សូមទំនាក់ទំនងមកកាន់ធនាគារ J Trust Royal ប្រសិនបើអ្នកចង់ដាក់ភ្ជាប់ទៅនឹងផ្នែកណាមួយ​នៃវែបសាយត៍របស់ធនាគារ J Trust Royal នោះ។

លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ការប្រើប្រាស់គេហទំព័រធនាគារ J Trust Royal របស់លោកអ្នក បញ្ជាក់ថា លោកអ្នកទទួលយល់ព្រមលើលក្ខខណ្ឌក្នុងការប្រើប្រាស់ និងបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន។

លក្ខខណ្ឌទាំងនេះគឺជា លក្ខខណ្ឌប្រើប្រាស់បច្ចុប្បន្ន។ លក្ខខណ្ឌនេះ ជំនួសនូវលក្ខខណ្ឌប្រើប្រាស់គេហទំព័រ ធនាគារ J Trust Royal ដទៃទៀតដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ J Trust Royal ពីមុនរហូតមកដល់ បច្ចុប្បន្ននេះ។ ក្នុងពេលណាមួយ J Trust Royal អាចមានការផ្លាស់ប្តូរលក្ខខណ្ឌប្រើប្រាស់ តាមរយៈការផ្សព្វផ្សាយនូវ លក្ខខណ្ឌប្រើប្រាស់ដែលមានការផ្លាស់ប្តូរថ្មី នៅលើគេហទំព័រ J Trust Royal។ លោកអ្នក ទទួលស្គាល់ថា តាមរយៈការធ្វើបែបនេះ ធនាគារ J Trust Royal បានផ្តល់ជូនលោកអ្នកនូវ ការជូនដំណឹងគ្រប់គ្រាន់អំពីការផ្លាស់ប្តូរ។

ធនាគារ J Trust Royal សូមរក្សាសិទ្ធិមិនធ្វើការបង្ហាញអំពីលក្ខខណ្ឌនៃការប្រើប្រាស់។

ទូរសព្ទមកយើងខ្ញុំ

ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000

ទាក់ទងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។

ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិត

អញ្ជើញមកកាន់កន្លែងយើងខ្ញុំ

សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត

ស្វែងរកយើងខ្ញុំ