គណនីប្រាក់បញ្ញើមានកាលកំណត់
ដាក់ប្រាក់សន្សំរបស់លោកអ្នក និងទទួលបានអត្រាការប្រាក់ទៅតាមកាលកំណត់ដែលលោកអ្នកបានជ្រើសរើស។
ជាមួយគណនីប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារ J Trust Royal លោកអ្នកអាចអង្គុយ និងសម្រាកបាន ដោយសារតែលោកអ្នកអាចទទួលបានអត្រាការប្រាក់ខ្ពស់ពីប្រាក់បញ្ញើរបស់លោកអ្នកតាមកាលកំណត់ដែលបានព្រមព្រៀងគ្នា។
អត្រាការប្រាក់ជា %(ភាគរយ) ប្រចាំឆ្នាំ
គណនីប្រាក់បញ្ញើមានកាលកំណត់ | ||||
ដុល្លាអាមេរិច [USD] | 1ខែ | 3ខែ | 6ខែ | 1ឆ្នាំ |
$1,000 - < $1,000,000 | 0.75 | 1.50 | 3.00 | 3.75 |
$1,000,000 + | 1.00 | 1.75 | 3.25 | 4.00 |
រៀល [KHR] | 1ខែ | 3ខែ | 6ខែ | 1ឆ្នាំ |
សមមូល ឬច្រើនជាង USD1,000 | 3.25 | 3.50 | 4.00 | 5.50 |
ស្វែងយល់បន្ថែមអំពីការផ្តល់ជូនសម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់ ទីនេះ!
រក្សាទុកប្រាក់សន្សំរបស់លោកអ្នកជាមួយធនាគារយើងខ្ញុំ និងទទួលបានអត្រាការប្រាក់ថេរទៅតាមកាលកំណត់វិនិយោគដែលលោកអ្នកបានជ្រើសរើស។ ការប្រាក់នឹងបង់ជូននៅពេលបញ្ចប់រយៈពេលកំណត់ជារៀងរាល់ឆ្នាំ ឬជារៀងរាល់ខែ។
នៅពេលដល់ការកំណត់វិនិយោគ លោកអ្នកមានជម្រើសដោយបន្តស្វ័យប្រវត្តិសម្រាប់រយៈពេលកំណត់ដូចពីមុន ដាក់ប្រាក់បន្ថែម ដកប្រាក់ខ្លះ ឬទាំងអស់របស់លោកអ្នក។
រាល់ការដាក់ប្រាក់របស់លោកអ្នកទៅក្នុងគណនីប្រាក់បញ្ញើមានកាលកំណត់នឹងទទួលបានការប្រាក់ប៉ុន្តែថ្លៃពិន័យនឹងត្រូវគិត នៅពេលដែលលោកអ្នកបញ្ចប់ការប្រើប្រាស់គណនីមុនពេលកាលកំណត់។
គណនីប្រាក់បញ្ញើមានកាលកំណត់ | |
---|---|
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមទូរស័ព្ទដៃ | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត | • |
ជម្រើសគណនីជាខ្មែររៀល ឬដុល្លាអាមេរិក | • |
វិនិយោគកាន់តែច្រើន ទទួលការប្រាក់កាន់តែខ្ពស់ | • |
លោកអ្នកត្រូវដឹងអំពីដំណើរការបើកគណនី ថ្លៃសេវាកម្ម និងលក្ខន្តិកៈផ្សេងៗ។
ជំហានទី 1 | ទៅកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត បុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នឹងរង់ចាំលោកអ្នកនៅទីនោះ។ |
ជំហានទី 2 | បំពេញពាក្យស្នើសុំបើកគណនីនៅតាមសាខាធនាគារ J Trust Royal។ |
ជំហានទី 3 | ដាក់ប្រាក់តម្កល់អប្បបរមាពេលបើកគណនី៖
|
ជំហានទី 4 | បង្ហាញអត្តសញ្ញាណមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់លោកអ្នក។* |
*អតិថិជនបរទេសត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណបន្ថែម៖ លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការដែលមានសុពលភាពយ៉ាងតិចប្រាំមួយខែ។
ថ្លៃសេវាប្រចាំខែ | ឥតគិតថ្លៃសេវា |
លក្ខន្តិកៈ | មាននៅទីនេះ |
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំសូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
ពាក្យស្នើសុំសំណួរតាមអនឡាញគ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។