រីករាយជាមួយសេវាកម្មធនាគារដែលមានលក្ខណៈឯកសិទ្ធិ និងដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន
លក្ខណៈពិសេស និងអត្ថប្រយោជន៍
អត្រាការប្រាក់ខ្ពស់
គណនីប្រកបដោយភាពបត់បែន និងងាយស្រួល ដើម្បីចាត់ចែង និងបង្កើនហិរញ្ញវត្ថុលោកអ្នក ជាមួយអត្រាការប្រាក់ខ្ពស់រហូតដល់ 2,50% ក្នុងមួយឆ្នាំ។
សេវាកម្មឯកសិទ្ធិពិសេស
ប្រធានផ្នែកទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ នឹងផ្តល់សេវាកម្មសម្រាប់តម្រូវការហិរញ្ញវត្ថុជូនលោកអ្នកប្រកបដោយទំនុកចិត្តខ្ពស់ និងឯកសិទ្ធិពិសេស។
ផាកសុខភាព និងភាពងាយស្រួល
សេវាឯកសិទ្ធិពិសេសជាមួយកន្លែងទទួលភ្ញៀវ (Premier Lounges) ប្រកបដោយផាសុកភាពនៅតាមសាខាធំៗរបស់យើង។ បន្ថែមពីលើនេះ លោកអ្នកក៏អាចសម្រាកក្នុងបន្ទប់រង់ចាំនៅអាកាសយានដ្ឋានមុន ពេលលោកអ្នកចេញដំណើរ។
គណនី Premier Savings Plus | |
---|---|
អត្រាការប្រាក់គិតតាមសមតុល្យក្នុងគណនី | • |
អត្រាការប្រាក់គិតតាមសមតុល្យប្រចាំថ្ងៃ | • |
ការប្រាក់ទទួលបានរៀងរាល់ចុងខែ | • |
ឥតគិតកម្រៃសេវាប្រចាំឆ្នាំសម្រាប់ប័ណ្ណឥណទាន (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត) | • |
ឥតគិតកម្រៃសេវាប្រចាំខែ | • |
ឥតគិតកម្រៃសេវាគណនីគ្មានប្រតិបត្តិការ | • |
សៀវភៅធនាគារ (តាមការស្នើសុំ) | • |
កំណត់ឈ្មោះគណនីរបស់លោកអ្នក | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមទូរស័ព្ទដៃ | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត | • |
មុនពេលលោកអ្នកដាក់ពាក្យស្នើសុំ
លោកអ្នកត្រូវដឹងអំពីដំណើរការបើកគណនី ថ្លៃសេវាកម្ម និងលក្ខន្តិកៈផ្សេងៗ។
ដំណើរការបើកគណនី Premier Savings Plus
ជំហានទី 1 | ទៅកាន់សាខាធនាគារ J Trust Royal នៅជិតលោកអ្នកបំផុត និងពិភាក្សាជាមួយនឹងប្រធានផ្នែកទំនាក់ទំនងដែលមានភាពរួសរាយរាក់ទាក់របស់យើងដែលនៅប្រចាំការនៅទីនោះ។ |
ជំហានទី 2 | បំពេញទម្រង់ពាក្យស្នើសុំគណនីធនាគារ J Trust Royal នៅតាមសាខា។ |
ជំហានទី 3 | សមតុល្យអប្បបរមាសម្រាប់បើកគណនី 25,000 ដុល្លារអាមេរិក(សមតុល្យអប្បបរមារក្សាទុកគណនីចំនួន 5,000 ដុល្លារអាមេរិក)។ |
ជំហានទី 4 | បង្ហាញឯកសារសម្គាល់ខ្លួនដែលមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់លោកអ្នក។* |
*អតិថិជនបរទេសត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណបន្ថែម៖ លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការដែលមានសុពលភាពយ៉ាងតិចប្រាំមួយខែ។
លក្ខន្តិកៈ ថ្លៃសេវាគណនី Premier Savings Plus
សម្រាប់សមតុល្យជាមធ្យមប្រចាំខែតិចជាង 5,000 ដុល្លារអាមេរិក | 25 ដុល្លារអាមេរិក |
កម្រៃសេវាប្រចាំខែ | ឥតគិតថ្លៃ |
កម្រៃសេវាគណនីគ្មានប្រតិបត្តិការ | ឥតគិតថ្លៃ |
ស្នើសុំបិទគណនីមុនកាលកំណត់ (តិចជាង 6ខែ) | 20 ដុល្លារអាមេរិក |
ការដកប្រាក់ | ដកប្រាក់ចំនួន 2 ដងក្នុងមួយខែដោយឥតគិតថ្លៃសេវា |
លក្ខន្តិកៈ |
សម្រាប់ជាឯកសារយោងរបស់លោកអ្នក
ទោះបីមានឯកសារទាំងអស់ត្រូវបានបំពេញនៅតាមសាខាយើងខ្ញុំក៏ដោយ ក៏យើងដឹងផងដែរថា វាមានប្រយោជន៍ដែលគួរដឹងពីអ្វីដែលរំពឹងទុកនោះមុនពេលលោកអ្នកអញ្ជើញមកដល់។ នេះគឺជាពាក្យស្នើសុំស្នើសុំ និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលតម្រូវសម្រាប់បើកគណនីសន្សំ Premier Plus។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំស្នើមុនពេលលោកអ្នកអញ្ជើញមកដល់ទេ - បុគ្គលិកមានភាពរួសរាយរាក់ទាក់របស់យើងនៅរង់ចាំជួយលោកអ្នកនៅទីនោះជាស្រេច។
ពាក្យស្នើសុំ និងឯកសារសំខាន់ៗ
- គណនីសន្សំ Premier Plus
PDF 1.38 MB
ទូរសព្ទមកយើងខ្ញុំ
ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំផ្ញើសារមកកាន់យើងខ្ញុំ
សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។
ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិតអញ្ជើញមកកាន់ធនាគារយើងខ្ញុំ
សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត
រកទីតាំងយើងខ្ញុំបញ្ហាសន្តិសុខ
នៅធនាគារ J Trust Royal យើងយកចិត្តទុកដាក់ខ្លាំងទៅលើសន្តិសុខសុវត្ថិភាព។
គ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
ផ្នែកទំនាក់ទំនងអតិថិជន៖ +855 (0) 23 999 000
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។