កម្ចីមានកាលកំណត់ធនាគារ J Trust Royal អាចឱ្យលោកអ្នកធ្វើការវិនិយោគលើអាជីវកម្មរបស់លោកអ្នក នៅពេលមានឱកាសមកដល់។

ស្វែងយល់ពីកម្ចីរបស់លោកអ្នក

ទឹកប្រាក់កម្ចី

ទឹកប្រាក់កម្ចីអប្បបរមា៖ 200,000 ដុល្លារអាមេរិក
(ពីររយពាន់ដុល្លារអាមរិក)

ទ្រព្យធានា

មានទ្រព្យធានា ឬមិនមានទ្រព្យធានា
ទម្រង់ផ្សេងៗនៃទ្រព្យធានាដែលទទួលយកបានរួមមាន ដូចជាអចលនទ្រព្យសម្រាប់រស់នៅ ឬសម្រាប់ធ្វើអាជីវកម្ម ទ្រព្យសកម្មសម្រាប់ធ្វើអាជីវកម្ម ឬក៏រួមទាំងអស់នេះ។

កាលកំណត់

រយៈពេលអតិបរមា 7 ឆ្នាំ

ប្រភេទអត្រាការប្រាក់

អត្រាការប្រាក់ប្រែប្រួល

កាលកំណត់សងប្រាក់

ប្រចាំសប្ដាហ៍ ពីរសប្ដាហ៍ម្ដង ប្រចាំខែ 6 ខែម្ដង ប្រចាំឆ្នាំ ឬសងប្រាក់តាមរដូវទៅតាមស្ថានភាពគោលបំណងកម្ចី និងលំហូរសាច់ប្រាក់ដែលត្រូវគ្នា។

ជម្រើសសងប្រាក់

រចនាសម្ព័ន្ធប្រាក់កម្ចីតាមបំណង ដែលមានលក្ខណៈពិសេសដូចជា ការសងរំលស់ ការសងប្រាក់ផ្ដាច់ និងរំកិលរយៈពេលកំណត់ឥណទានបន្ថែមថ្មីជាបន្តបន្ទាប់ដែលសមស្រប។

សេវា និងកម្រៃផ្សេងៗ

ថ្លៃសេវាអនុម័តផ្ដល់កម្ចី ថ្លៃសេវារក្សាទុកគណនី ឬ/និងថ្លៃសេវារដ្ឋបាលត្រូវបានគិត។

លក្ខន្តិកៈ

រាល់ពាក្យស្នើសុំឥណទានទាំងអស់ ត្រូវតម្រូវទៅតាមលក្ខខណ្ឌអនុម័តផ្តល់ឥណទានជាទូទៅរបស់ធនាគារ J Trust Royal។ ធនាគារនឹងផ្តល់ជូន លក្ខន្តិកៈមួយចំនួនជូនលោកអ្នក ទៅតាមការស្នើសុំ។

ហិរញ្ញប្បទានយកតែការប្រាក់

យើងយល់អំពីវដ្ដអាជីវកម្ម។ ពេលខ្លះ លោកអ្នកចាំបាច់ត្រូវវិនិយោគលំហូរសាច់ប្រាក់អាជីវកម្មរបស់ខ្លួនដើម្បីធ្វើឱ្យអាជីវកម្មនោះរីកចម្រើន ឬមិនមានលំហូរសាច់ប្រាក់រហូតដល់ថ្ងៃអនាគត។ នៅ ធនាគារ J Trust Royal យើងអាចផ្ដល់ជូនការប្រាក់ដែលក្នុងលក្ខខណ្ឌជួយគាំទ្រដល់តម្រូវការអាជីវកម្មរបស់លោកអ្នកប៉ុណ្ណោះ។

ហិរញ្ញប្បទានរំលស់ប្រាក់ដើម និងការប្រាក់

នៅធនាគារ J Trust Royal យើងអាចផ្ដល់ជូនដំណោះស្រាយដែលរៀបចំជារចនាសម្ព័ន្ធដើម្បីអាចឱ្យលោកអ្នកបង្កើតជាគោលការណ៍ និងសងការប្រាក់ក្នុងអំឡុងរយៈពេលនៃកម្ចីរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នក ឬអញ្ជើញមកកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត។

សូមទូរសព្ទមកកាន់ក្រុមការងារបម្រើអតិថិជនរបស់យើង ប្រសិនបើលោកអ្នកតម្រូវការជំនួយ ឬមានសំណួរពាក់ព័ន្ធនឹងសាជីវកម្មហិរញ្ញវត្ថុ។

ទូរសព្ទលេខ៖ +855 (0) 23 999 255

ម៉ោងធ្វើការ៖ 8 ព្រឹក ដល់ 5 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ)