ការផ្ទេរតាមប្រព័ន្ធអេឡិចត្រូនិកមានល្បឿនលឿនមិនថាជារូបិយប័ណ្ណក្នុងស្រុក ឬរូបិយប័ណ្ណបរទេស។

ការផ្ទេរប្រាក់ចេញគឺជាការទូទាត់ប្រាក់របស់លោកអ្នកទៅអ្នកទទួលផលដែលមានគណនីនៅគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ឬនៅក្រៅប្រទេស។

ការផ្ទេរប្រាក់ចូលគឺជាការទទួលប្រាក់ពីអតិថិជនក្រៅពីអតិថិជនធនាគារ J Trust Royal ទាំងនៅក្នុងស្រុក ឬនៅក្រៅប្រទេស។

ការផ្ញើប្រាក់

ដើម្បីរៀបចំផ្ទេរប្រាក់ពីគណនីធនាគារ J Trust Royal លោកអ្នកត្រូវផ្ដល់ព័ត៌មានលម្អិតខាងក្រោមពីអ្នកទទួលប្រាក់របស់លោកអ្នក។

  • ឈ្មោះ និងអាសយដ្ឋានអ្នកទទួលផល
  • លេខគណនីអ្នកទទួលផល
  • ឈ្មោះ និងអាសយដ្ឋានធនាគាររបស់អ្នកទទួលផល
  • លេខកូដ BIC/SWIFT ធនាគាររបស់អ្នកទទួលផល

សូមទៅកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុតដើម្បីរៀបចំផ្ទេរប្រាក់ ឬចូលទៅប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត។

ការទទួលប្រាក់

នេះគឺជាការណែនាំសម្រាប់ការទូទាត់ប្រាក់ឆ្លងព្រំដែនមកកាន់ធនាគារ J Trust Royal Bank Plc. (BIC: TCABKHPP) ជារូបិយប័ណ្ណដុល្លារអាមេរិក។

Message FieldDetails

Receiver Correspondent: 54A

SWIFT: CITIUS33

CITI BANK, NEW YORK

Intermediary: 56A

SWIFT: CRASGB2L

CROWN AGENT BANK, LONDON

Account with Institution: 57A

SWIFT: TCABKHPP

JTrust Royal Bank, Phnom Penh

Beneficiary: 59

Account Number: …………………………………...

Account Name: ……………………………………

Address: Require providing full address, at least city and country)

សូមមេត្តាប្រាកដថារាល់ព័ត៌មានទាំងអស់គួរតែត្រូវបានជ្រើសរើសជម្រើស "A" សម្រាប់ការទូទាត់ដោយផ្ទាល់ បើមិនដូច្នេះទេការទូទាត់របស់អ្នកនឹងត្រូវបានពន្យារពេលឬត្រូវបានច្រានចោល។

តួលេខ

ការផ្ទេរប្រាក់ចេញក្រៅប្រទេស

កម្រៃជើងសារ

0.15% (អប្បបរមា 20 ដុល្លារអាមេរិក) នៃតម្លៃប្រតិបត្តិការ

ថ្លៃសេវាខ្សែកាប

អត្រាថេរ 15 ដុល្លារអាមេរិក

ការផ្ទេរប្រាក់ចេញទៅធនាគារក្នុងប្រទេស

កម្រៃជើងសារ
  • 0.1% (អប្បបរមា 2 ដុល្លារអាមេរិក) នៃតម្លៃប្រតិបត្តិការសម្រាប់​នៅក្នុងខេត្ត ឬក្រុងតែមួយ​
  • 0.1% (អប្បបរមា 5 ដុល្លារអាមេរិក) នៃតម្លៃប្រតិបត្តិការផ្ទេរសម្រាប់​នៅក្នុងខេត្តក្រុងផ្សេងពីកន្លែងផ្ទេរប្រាក់

ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស

កម្រៃជើងសារ0.10% (អប្បបរមា 10 ដុល្លារអាមេរិក) នៃតម្លៃប្រតិបត្តិការ

កម្រៃជើងសារ

ឥតគិតថ្លៃសេវា

ទូរស័ព្ទមកយើងខ្ញុំ

ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000

ទំនាក់ទំនងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។

ពាក្យស្នើសុំសំណួរតាមអនឡាញ

មកកាន់ធនាគារយើងខ្ញុំ

សូមទំនាក់ទំនងមកបុគ្គលិកនៅសាខាធនាគារដែលនៅជិតលោកអ្នកបំផុត។

ស្វែងរកទីតាំងយើងខ្ញុំ