តើលោកអ្នកមានសំណួរអំពីផលិតផល និងសេវាកម្មរបស់យើង ឬត្រូវការជំនួយមែនទេ?

ប្រសិនបើអ្នកមានបំណងពិភាក្សាជាមួយនរណាម្នាក់អំពីគណនី ឬជម្រើសសេវាកម្មធនាគាររបស់អ្នក ឬរាយការណ៍អំពីបញ្ហាសន្តិសុខ សូមទូរសព្ទមកកាន់យើងខ្ញុំ។ មិនថាអ្នកនៅទីកន្លែងណា ឬអ្នកមានសំណួរអ្វីនោះទេ យើងមានបុគ្គលិកទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវដែលអាចនិយាយភាសាខ្មែរ និងអង់គ្លេសបាន ចាំជួយអ្នកគ្រប់ពេលវេលាទាំងអស់។

សំណួរអំពីសេវាកម្មធនាគារផ្ទាល់ខ្លួន និង Premier

ហៅទូរសព្ទមកកាន់លេខ៖ +855 (0) 23 999 000។ ផ្នែកទំនាក់ទំនងអតិថិជន​របស់យើង ត្រៀមលក្ខណៈរួចរាល់ក្នុងការរងចាំទទួលទូរសព្ទរបស់អ្នក 24 ម៉ោងក្នុងមួយថ្ងៃ ពេញមួយសប្ដាហ៍ផងដែរ។

សំណួរអំពីសេវាកម្មធនាគារសម្រាប់សាជីវកម្ម

ហៅទូរសព្ទមកកាន់យើងខ្ញុំតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 255 ចាប់ពីម៉ោង 8 ព្រឹករហូតដល់ម៉ោង 5 ល្ងាច រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ)។

តើលោកអ្នកចង់ផ្ញើសំណួរ ឬមតិយោបល់មកកាន់យើងមែនទេ?

សំណួរ និងមតិត្រឡប់របស់អ្នកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង។ សំណួររបស់អ្នកជួយឱ្យយើង​អាចបង្កើនសមត្ថភាពការពារលោកអ្នកបានកាន់តែល្អប្រសើរ ហើយមតិត្រឡប់របស់អ្នកជួយយើងឱ្យកែលម្អ និងផ្ដល់ផលិតផល និងសេវាកាន់តែល្អប្រសើរជាងមុន។

សូមបញ្ចូលសំណួររបស់អ្នកដាក់ទៅក្នុងពាក្យស្នើសុំសំណួរនៅលើអ៊ីនធឺណិត នៅក្នុងពាក្យស្នើសុំមតិត្រឡប់ សូមចែករំលែកបទពិសោធន៍ល្អៗមួយចំនួនដែលអ្នកមានជាមួយយើង ឬចំណុចណាមួយដែលយើងអាចធ្វើបានល្អប្រសើរជាងនេះ។

សូមផ្ញើសំណួររបស់អ្នកមកកាន់យើង។

ដាក់ជូនពាក្យស្នើសុំសំណួរតាមអ៊ីនណឺណិត​ នោះក្រុមការងាររបស់យើងនឹងឆ្លើយតបទៅកាន់អ្នកវិញតាមរយៈអ៊ីមែល ឬតាមទូរសព្ទ - តាមមធ្យោបាយណាមួយដែលអ្នកចង់បាន។

សូមផ្ញើមតិផ្ដល់យោបល់របស់អ្នកមកកាន់យើងខ្ញុំ

យើងសូមវាយតម្លៃខ្ពស់ចំពោះការចំណាយពេលវេលារបស់អ្នកក្នុងការចែករំលែកមតិយោបល់ សំណូមពរ ឬការមិនពេញចិត្តមកកាន់យើងខ្ញុំ។