សេវាបើកប្រាក់បៀវត្ស
ដំណើរការបើកប្រាក់បៀវត្សងាយស្រួល និងមានសុវត្ថិភាពសម្រាប់បុគ្គលិកទាំងអស់របស់លោកអ្នក។
នៅធនាគារ J Trust Royal យើងអាចជួយលោកអ្នកឱ្យមើលឃើញ និងគ្រប់គ្រងលើការបើកប្រាក់បៀវត្សប្រកបដោយភាពជឿទុកចិត្តថា លោកអ្នកបានបើកប្រាក់បៀវត្សប្រកបដោយសុវត្ថិភាព និងរក្សាការសម្ងាត់។ ទន្ទឹមនឹងគ្នានេះដែរ និយោជិតរបស់លោកអ្នកនឺងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។
ដំណោះស្រាយបើកប្រាក់បៀវត្សងាយស្រួល និងប្រកបដោយសុវត្ថិភាពសម្រាប់អាជីវកម្ម និងសាជីវកម្មរបស់លោកអ្នក ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផងដែរ។
សុវត្ថិភាព និងភាពងាយស្រួលដើម្បីបង្កើនប្រាក់សន្សំសម្រាប់ គ្រាអាសន្ន ឬបញ្ហាបន្ទាន់ ឬវិស្សមកាល ឬជាកញ្ចប់ថវិកាបម្រុងសម្រាប់ទិញផ្ទះដំបូង ជាមួយការប្រាក់ប្រកួតប្រជែង និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
*ផ្ដល់ជូនសម្រាប់តែអតិថិជនដែលមានគណនីប្រាក់បៀវត្សតែប៉ុណ្ណោះ
គណនីប្រាក់បៀវត្ស | គណនីបៀវត្សសន្សំ Plus | |
---|---|---|
ជម្រើសគណនីជាខ្មែររៀល ឬដុល្លាអាមេរិក | • | • |
ការប្រាក់ទទួលបានរៀងរាល់ចុងខែ | • | • |
បណ្ណឥណពន្ធវីសា | • | • |
ធ្វើប្រតិបត្តិការជាមួយបណ្តាញម៉ាស៊ីនATMទួទាំងប្រទេស | • | • |
ឥតដែនកំណត់សម្រាប់ប្រតិបត្តិការធនាគារ J Trust Royal | • | • |
កំណត់ឈ្មោះគណនីរបស់លោកអ្នក | • | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមទូរសព្ទដៃ | • | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមប្រព័ន្ធអុីនធឺណិត | • | • |
មិនចាំបាច់មានសមតុល្យអប្បបរមាសម្រាប់បើកគណនី | • | • |
មិនចាំបាច់មានសមតុល្យអប្បបរមារក្សាក្នុងគណនីប្រចាំខែ | • | • |
ឥតគិតកម្រៃសេវាប្រចាំខែ | • | • |
ឥតគិតកម្រៃសេវាគណនីគ្មានប្រតិបត្តិការ | • | • |
សេវា / គណនី | គណនីប្រាក់បៀវត្ស | គណនីបៀវត្សសន្សំ |
ធ្វើប្រតិបត្តិការដកប្រាក់នៅតាមសាខាធនាគា ឬប្រព័ន្ធអេឡិចត្រូនិចនានា | ឥតដែនកំណត់ |
|
អត្រាការប្រាក់ | មិនផ្ដល់ជូន | រហូតដល់ ២,៥០% ក្នុងមួយឆ្នាំ |
សើ្នសុំបិទគណនីមុនកាលកំណត់ (តិចជាង៦ខែ) | ឥតគិតថ្លៃ | $១០ ឬ ប្រាក់រៀលដែលមានតម្លៃស្មើ |
ជំហានទី ១ | ទៅកាន់ ឬទាក់ទង ក្រុមការងារសេវាប្រាក់បៀវត្សរបស់ធនាគារ |
ជំហានទី ២ |
|
ជំហានទី ៣ | បំពេញពាក្យស្នើសុំបើកគណនីនៅតាមសាខាធនាគារ J Trust Royal។ |
កំណត់សម្គាល់៖
បុគ្គលិករបស់លោកអ្នកនឹងទទួលបានគណនីបើកប្រាក់បៀវត្សម្នាក់មួយ។ ប្រាក់បៀវត្សប្រចាំខែនឹងត្រូវផ្ទេរដោយផ្ទាល់ចូលទៅក្នុងគណនីបុគ្គលិកម្នាក់ៗ តាមកម្មវិធីអ៊ីនធឺណិត-កម្មវិធី JTR Connect។
មានច្រើនតាមដែលលោកអ្នកចង់បាន។ អាចធ្វើការបើកប្រាក់ជាច្រើនទៅកាន់អ្នកទទួលជាច្រើនផងដែរ។
លោកអ្នកគ្រាន់តែដំឡើងកម្មវិធីតាមអ៊ីនធឺណិត កម្មវិធី JTR Connect សម្រាប់ការបើកប្រាក់បៀវត្ស និងការបើកប្រាក់ផ្សេងទៀតប៉ុណ្ណោះ
គណនីប្រតិបត្តិការនេះ គឺមានផ្ដល់ជូនបុគ្គលិកទាំងអស់របស់លោកអ្នកដោយឥតគិតថ្លៃ ហើយថ្លៃសេវាចំណាយលើការផ្ទេរប្រាក់បៀវត្ស គឺត្រឹមតែ 0.50 ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់បុគ្គលិកម្នាក់ក្នុងមួយប្រតិបត្តិការ។
គណនីបៀវត្សសន្សំ គឺជាគណនីសន្សំ Plus ដែលរចនាឡើងថ្មីសម្រាប់អតិថិជនដែលកំពុងប្រើប្រាស់គណនីប្រាក់បៀវត្សស្រាប់ជាមួយធនាគារ ជេ ត្រាស់ រ៉ូយាល់។
គណនីនេះផ្ដល់ជូនសម្រាប់តែអតិថិជនដែលកំពុងប្រើប្រាស់គណនីប្រាក់បៀវត្សជាមួយធនាគារ ជេត្រាស់ រ៉ូយ៉ាល់តែប៉ុណ្ណោះ។
ធនាគារ សូមមិនណែនាំអោយលោកអ្នកប្រើប្រាស់ គណនីសន្សំ ណាមួយជាគណនីសម្រាប់ទូទាត់បង់សងកម្ចីប្រចាំខែនោះទេ។
+855 23 999 000 (24/7)
+855 61 271 016
(ច័ន្ទ - សុក្រ, 8ព្រឹក - 5ល្ងាច)
លើកលែងថ្ងៃឈប់សម្រាក