យើងដើរតួនាទីជាភាគីទីបីឯករាជ្យដែលសម្របសម្រួលការបញ្ចប់ប្រតិបត្តិការធំៗប្រកបដោយភាពជោគជ័យរវាងអ្នកទិញ និងអ្នកលក់ ដែលជាញឹកញាប់មានពាក់ព័ន្ធជាមួយអចលនទ្រព្យ។

អ្នកលក់ទទួលបានភាពប្រាកដច្បាស់លាស់ថា អ្នកទិញនឹងធ្វើការដាក់ប្រាក់ចូលទៅក្នុងគណនីបញ្ញើទុកក្នុងដៃតតិយជន។ អ្នកទិញនឹងដឹងថា ប្រាក់នឹងមិនប្រគល់ឱ្យអ្នកលក់រហូតដល់អ្នកទិញបានបញ្ចប់ការត្រួតពិនិត្យស្វែងរកភាពត្រឹមត្រូវ និងប្រតិបត្តិការពាណិជ្ជកម្មបានចប់។

លក្ខណៈពិសេស

  • ជាគណនីដែលគ្រប់គ្រងដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​ ជំនួសនាមភាគីច្រើន (ធនាគារដើរតួជាភាគីទីបី ឯករាជ្យ) ស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀង។
  • មានក្រុមការងារច្បាស់លាស់ ដើម្បីគាំទ្រលោកអ្នក និងធានាថាប្រតិបត្តិការរបស់អ្នកត្រូវបានប្រព្រឹត្តទៅដោយភាពសម្ងាត់ និងមានការយកចិត្តទុកដាក់ខ្ពស់
  • កិច្ចព្រមព្រៀង Escrow មានជា 2 ភាសា៖ ខ្មែរ និងអង់គ្លេស។

កម្រៃសេវា

ចំនួនទឹកប្រាក់ធានា

កម្រៃសេវា

តិចជាង USD100,000

USD500

≥ USD100,000 ​ដល់ <USD500,000

USD800

≥ USD500,000 ដល់ <USD1,200,000

USD1,200

≥ USD1,200,000

0.10% អតិបរមា USD8,000

សម្រាប់ជាឯកសារយោងរបស់លោកអ្នក

សេវាកម្មគណនី Escrow

សូមទូរសព្ទមកកាន់ក្រុមការងារបម្រើអតិថិជនរបស់យើង ប្រសិនបើលោកអ្នកតម្រូវការជំនួយ ឬមានសំណួរពាក់ព័ន្ធនឹងគណនីអាជីវកម្ម។

ទូរសព្ទលេខ៖ +855 (0) 23 999 255

ម៉ោងធ្វើការ៖ 8 ព្រឹក ដល់ 5 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ)