គណនី Premier របស់យើងគឺជាគណនីប្រតិបត្តិការប្រចាំថ្ងៃជាមួយអត្រាការប្រាក់ សម្រាប់អតិថិជនជាន់ខ្ពស់។
លក្ខណៈពិសេស និងអត្ថប្រយោជន៍
ធនាគារផ្ដល់ការគាំទ្រជូនអតិថិជនម្នាក់ៗ នៅពេលដែលលោកអ្នកត្រូវការ។
យើងនៅរងចាំបម្រើសេវាជូនលោកអ្នក 24 ម៉ោង ក្នុងមួយសប្ដាហ៍ មិនថាលោកអ្នកទាក់ទងមកប្រធានផ្នែកទំនាកទំនង ឬខ្សែទូរសព្ទ Premier សម្រាប់សំណួរបន្ថែមនៅក្រៅម៉ោងធ្វើការ។
ផាសុកភាព និងភាពងាយស្រួល
ទទួលបានការផ្ដល់ជូន បញ្ចុះតម្លៃផ្ដាច់មុខ និងប្ដូរយកកាតឥណពន្ធវីសា Premier និងកាតឥណទានវីសាផ្លាទីនៀម របស់យើង។
កាតឥណពន្ធវីសា Premier ពិសេស
សម្រាប់អតិថិជន Premier របស់យើងប៉ុណ្ណោះ កាតឥណពន្ធវីសារ Premier ផ្ដល់ជូនលោកអ្នកនូវការបើកប្រាក់តាមបណ្ដាញដែលមានស្លាកសញ្ញា Visa នៅទូទាំងពិភពលោកដោយឥតគិតថ្លៃសេវា និងមានឯកសិទ្ធិពិសេសជាច្រើនថែមទៀតផងដែរ។
កាតឥណទានវីសាផ្លាទីនៀមឥតគិតថ្លៃ
អតិថិជន Premier ទាំងអស់របស់យើងមានសិទ្ធិទទួលបានកាតឥណទានវីសាផ្លាទីនៀម ធនាគារ J Trust Royal និងកម្មវិធីឯកសិទ្ធិពិសេសពាក់ព័ន្ធដោយមិនគិតថ្លៃសេវាប្រចាំឆ្នាំសម្រាប់ទាំងអ្នកប្រើកាតឥណទានចម្បង និងកាតឥណទានរង។
ភាពបត់បែនពេញលេញ
អាចធ្វើប្រតិបត្តិការគណនីរបស់លោកបានច្រើនដងតាមដែលលោកអ្នកត្រូវការ។ គ្រប់គ្រងប្រាក់របស់លោកអ្នកតាមរយៈសេវាកម្មធនាគារតាមអ៊ីនធឺណិត និងកម្មវិធីធនាគារតាមទូរស័ព្ទដៃ J Trust Royal Mobile ប្រកបដោយភាពងាយស្រួល ឬ សៀវភៅមូលប្បទានបត្រ ប្រសិនបើលោកអ្នកត្រូវការ និងដោយមានការជួយណែនាំពីប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នក។
មុនពេលលោកអ្នកដាក់ពាក្យស្នើសុំ
សូមលោកអ្នកស្វែងយល់អំពីដំណើរការបើកគណនី និងថ្លៃសេវា និងលក្ខន្តិកៈ។
ដំណើរការបើកគណនី Premier
ជំហានទី 1 | សូមអញ្ជើញមកកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត និងពិភាក្សាជាមួយនឹងប្រធានផ្នែកទំនាក់ទំនងដែលមានភាពរួសរាយរាក់ទាក់របស់យើងដែលនៅប្រចាំការនៅទីនោះ។ |
ជំហានទី 2 | បំពេញទម្រង់ពាក្យស្នើសុំគណនីធនាគារ J Trust Royal នៅតាមសាខា។ |
ជំហានទី 3 | ដាក់ប្រាក់តម្កល់អប្បបរមាដំបូង 25,000 ដុល្លារអាមេរិក។ (និងសមតុល្យអប្បបរមារក្សាទុកគណនីចំនួន 5,000 ដុល្លារអាមេរិក)។ |
ជំហានទី 4 | បង្ហាញឯកសារអត្តសញ្ញាណមានសុពលភាព៖ អត្តសញ្ញាណសញ្ជាតិរបស់អ្នក ឬលិខិតឆ្លងដែន។* |
ជំហានទី 5 | បន្ទាប់មក លោកអ្នកអាចមកទទួលកាតឥណពន្ធវីសាពីសាខាដែលលោកអ្នកបានបើកគណនីនោះ។ |
*អតិថិជនបរទេសត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណបន្ថែម៖ លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការដែលមានសុពលភាពយ៉ាងតិចប្រាំមួយខែ។
ថ្លៃសេវាគណនី Premier លក្ខន្តិកៈ
សម្រាប់សមតុល្យអប្បបរមាតិចជាង 5,000 ដុល្លារអាមេរិក | 25 ដុល្លារអាមេរិក |
សម្រាប់ជាឯកសារយោងរបស់លោកអ្នក
ទោះបីមានឯកសារទាំងអស់ត្រូវបានបំពេញនៅតាមសាខាយើងខ្ញុំក៏ដោយ ក៏យើងដឹងផងដែរថា វាមានប្រយោជន៍ដែលគួរដឹងពីអ្វីដែលរំពឹងទុកនោះមុនពេលលោកអ្នកអញ្ជើញមកដល់។ នេះគឺជាពាក្យស្នើសុំស្នើសុំ និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលត្រូវប្រើដើម្បីស្នើសុំកាតឥណពន្ធវីសារ។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំស្នើមុនពេលលោកអ្នកអញ្ជើញមកដល់ទេ - បុគ្គលិកមានភាពរួសរាយរាក់ទាក់របស់យើងនៅរង់ចាំជួយលោកអ្នកនៅទីនោះជាស្រេច។
ទូរសព្ទមកយើងខ្ញុំ
ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំផ្ញើសារមកកាន់យើងខ្ញុំ
សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។
ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិតអញ្ជើញមកកាន់ធនាគារយើងខ្ញុំ
សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត
រកទីតាំងយើងខ្ញុំបញ្ហាសន្តិសុខ
នៅធនាគារ J Trust Royal យើងយកចិត្តទុកដាក់ខ្លាំងទៅលើសន្តិសុខសុវត្ថិភាព។
គ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។

ផ្នែកទំនាក់ទំនងអតិថិជន៖ +855 (0) 23 999 000
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។