ហិរញ្ញវត្ថុសាជីវកម្ម
ផ្ដល់ប្រាក់ដើម្បីជួយគាំទ្រ និងធ្វើឱ្យអាជីវកម្មរបស់លោកអ្នករីកចម្រើន។
យើងខ្ញុំមានបទពិសោធន៍ពេញលេញ អាចជួយលោកអ្នកដោះស្រាយបញ្ហាហិរញ្ញវត្ថុពាណិជ្ជកម្មសម្រាប់ភាពរីកចម្រើន ការទិញយកអាជីវកម្មមួយ និងកម្មវិធីរកអ្នកបន្តវេន ឬស្នងមរតក។ ក្រុមការងារផ្នែកទំនាក់ទំនងប្រកបដោយបទពិសោធន៍របស់យើងខ្ញុំ យល់ដឹងច្បាស់អំពីបញ្ហាដោយដាច់ទ្បែកៗ ដែលកើតមានចំពោះអាជីវកម្មលោកអ្នក។
ដំណោះស្រាយរបស់យើងផ្ដល់លក្ខណៈពិសេស និងអត្ថប្រយោជន៍ជាច្រើនរួមមាន៖
ប្រធានផ្នែកទំនាក់ទំនងរបស់យើងនឹងណែនាំអំពីដំណោះស្រាយដែលសមស្របបំផុតចំពោះតម្រូវការរបស់លោកអ្នក ហើយនឹងជួយលោកអ្នកតាមដំណើរការដាក់ពាក្យស្នើសុំ និងការវាយតម្លៃឥណទាន។
យើងធានាអំពីការកំណត់តម្លៃប្រកបដោយតម្លាភាពតាមអត្រាការប្រាក់ និងថ្លៃសេវាកម្មដែលអាចប្រែប្រួល។
យើងនឹងជួយលោកអ្នកឱ្យគ្រប់គ្រងលំហូរសាច់ប្រាក់ជាមួយនឹងរយៈពេលកម្ចីចាប់ពីបីខែដល់ប្រាំពីរឆ្នាំ និងកម្ចីផ្ទាល់ខ្លួនដែលរៀបចំរួមមានលទ្ធភាពរំលស់ សងផ្ដាច់ ឬរំកិលឥណទាន។ លក្ខណៈពិសេសទាំងនេះខុសគ្នាដោយអាស្រ័យលើស្ថានភាពនៃគោលបំណងកម្ចី និងលំហូរសាច់ប្រាក់ត្រូវគ្នា។
យើងផ្ដល់ភាពបត់បែនជូនលោកអ្នកក្នុងការជ្រើសរើសគណនីជាប្រាក់ដុល្លារ ឬប្រាក់រៀល។
ទទួលបានសាច់ប្រាក់បន្ថែម ដូច្នេះអាជីវកម្មលោកអ្នកអាចបំពេញតម្រូវការហិរញ្ញវត្ថុលើដើមទុនបង្វិល ឬតម្រូវការហិរញ្ញវត្ថុតាមរដូវកាលបាន។
ស្វែងយល់បន្ថែមនេះគឺជាពាក្យស្នើសុំមួយចំនួនដែលលោកអ្នកត្រូវបំពេញ និងឯកសារសំខាន់ផ្សេងទៀតសម្រាប់ជាព័ត៌មានរបស់លោកអ្នក។ សូមទំនាក់ទំនងមកកាន់ប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នក ឬអញ្ជើញមកកាន់សាខានៅកន្លែងលោកអ្នក ប្រសិនបើត្រូវការជំនួយប្រើឯកសារទាំងនេះ។