ការផ្តល់ជូនពិសេសៗ និងអត្ថប្រយោជន៍ផ្សេងៗ
ការផ្តល់ជូនជាពិសេសៗពីធនាគារ J Trust Royal នឹងជួយលោកអ្នកឱ្យសម្រេចគោលដៅក្នុងការក្លាយជាម្ចាស់ផ្ទះបានកាន់តែឆាប់ ក៏ដូចជាអត្ថប្រយោជន៏ផ្សេងៗទៀតជាការលើកទឹកចិត្តដែលលោកអ្នកបានជ្រើសរើសប្រើប្រាស់សេវាធនាគារយើងខ្ញុំ។
ការផ្ដល់ជូនពិសេសសម្រាប់កម្មវិធី Alliance Program អត្រាការប្រាក់ទាប
កាន់តែងាយស្រួលដើម្បីក្លាយជាម្ចាស់ផ្ទះក្នុងក្តីសុបិនរបស់អ្នកនឹងកម្មវិធី Alliance Program
មានសុពលភាពរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023។
ការផ្ដល់ជូនពិសេសសម្រាប់កម្ចីទិញផ្ទះពីបុរី
ទិញផ្ទះក្នុងបុរី នឹងទទួលបានអត្រាការប្រាក់ទាបរហូតដល់ 8.65% ក្នុងមួយឆ្នាំ។
មានសុពលភាពរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023។
ការផ្ដល់ជូនពិសេសសម្រាប់អតិថិជនមានប្រាក់បៀវត្សរ៍
រាល់អតិថជិនរបស់ធនាគារ J Trust Royal ទាំងអស់ដែលមានបុគ្គលិកទទួលប្រាក់បៀរវត្ស៍តាមគណនីប្រាក់បៀរវត្ស៍ នឹងទទួលបានអត្រាការប្រាក់ 8.50% សម្រាប់រយៈពេលនៃកម្ចី។
មានសុពលភាពរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023។

កញ្ចប់ផ្ទេរកម្ចីទិញផ្ទះពីធនាគារផ្សេង
តើលោកអ្នកមិនពេញចិត្តជាមួយនឹងធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះបច្ចុប្បន្នរបស់អ្នកដែរឬទេ? យើងអាចជួយលោកអ្នកបាន។ កញ្ចប់ផ្ទេរកម្ចីទិញផ្ទះពីធនាគារផ្សេងៗដ៏រគួរឱ្យចាប់អារម្មណ៍របស់យើង បានទាក់ទាញម្ចាស់ផ្ទះជាច្រើនដែលមានបំណងចង់ប្ដូរដៃគូធនាគារថ្មី។
មានសុពលភាពរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023។
ស្វែងយល់បន្ថែមអត្ថប្រយោជន៍សម្រាប់អតិថិជនដែលប្រើប្រាស់កម្ចីទិញផ្ទះរបស់ធនាគារ J Trust Royal
សូមទំនាក់ទំនងមកកាន់បុគ្គលិកធនាគារនៅថ្ងៃនេះដើម្បីស្វែងយល់បន្ថែម ប្រសិនបើលោកអ្នកមានលក្ខណៈសម្បត្តិសម្រាប់ទទួលបាន...
សមាជិក៖ សេវាកម្មធនាគារ Premier របស់ធនាគារ J Trust Royal
អតិថិជនកម្ចីទិញផ្ទះរបស់យើងអាចមានសិទ្ធិប្រើប្រាស់សេវាកម្មធនាគារ Premier របស់ធនាគារ J Trust Royal ដោយមិនចាំបាច់មានប្រាក់បញ្ញើអប្បបរមា (ស្តង់ដារសមតុល្យអប្បបរមាសម្រាប់អតិថិជន Premier ត្រូវមាន 50,000 ដុល្លារអាមេរិក)។ លោកអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ ប្រសិនបើលោកអ្នកមានឥណទានចាប់ពី 200,000 ដុល្លារអាមេរិក ឬច្រើនជាងនេះ។
ការផ្ដល់ជូនពិសេស៖ កាតឥណទានវីសា Platinum
អតិថិជនកម្ចីទិញផ្ទះរបស់យើងអាចមានសិទ្ធិទទួលបានកាតឥណទានវីសា Platinum ធនាគារ J Trust Royal ដែលមានការកម្រិតឥណទានរហូតដល់ 10,000 ដុល្លារអាមេរិក និងមិនគិតថ្លៃសេវាប្រចាំឆ្នាំសម្រាប់កាតចម្បង និងកាតរងក្នុងឆ្នាំដំបូង។ សូមលោកអ្នកដាក់ពាក្យស្នើសុំនៅក្នុងរយៈពេលបីខែដំបូងបន្ទាប់ពីក្លាយជាអតិថិជនកម្ចីទិញផ្ទះ។
ទូរស័ព្ទមកយើងខ្ញុំ
ទូរស័ព្ទមកផ្នែកកម្ចីទិញផ្ទះតាមរយៈលេខ +855 (0) 78 222 082 ឬ +855 (0) 78 222 086
ទំនាក់ទំនងមកយើងខ្ញុំផ្ញើសារមកកាន់យើងខ្ញុំ
សំណួរអំពីកម្ចីទិញផ្ទះតាមអនឡាញ ដើម្បីចាប់ផ្តើមដំណើរការខ្ចីប្រាក់
សំណួរអំពីកម្ចីទិញផ្ទះ