គណនីមូលប្បទានបត្រអាជីវកម្មធនាគារ J Trust Royal គឺជាគណនីប្រតិបត្តិការ ចំណាយតិច មានភាពសាមញ្ញ ដែលបានបង្កើតឡើងសម្រាប់អតិថិជនធុរកិច្ចដែលចង់ប្រើប្រាស់ប្រាក់របស់ខ្លួនប្រកបដោយភាពងាយស្រួលតាមរយៈកម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត សៀវភៅមូលប្បទានបត្រ និងbranches.

គណនីមូលប្បទានបត្រអាជីវកម្ម
អាចប្រើសេវាធនាគារតាមអ៊ីនធឺណិតដើម្បីធ្វើប្រតិបត្តិការទូទាត់ចំណាយ និងផ្ទេរប្រាក់
អាចធ្វើប្រតិបត្តិការគ្មានដែនកំណត់
ផ្ទេរប្រាក់ដោយឥតគិតថ្លៃទៅកាន់គណនីដទៃទៀតនៅក្នុងធនាគារ​ជេត្រាស់
តម្លើងការបង់ប្រាក់ស្វ័យប្រវត្តិដោយឥតគិតថ្លៃ
ភ្ជាប់សេវាបង់ប្រាក់ស្វ័យប្រវត្តិដោយឥតគិតថ្លៃ
អាចទូទាត់យ៉ាងងាយស្រួលក្នងចំនួន​ធំៗ តាមរយះ ការប្រើប្រាស់មូលប្បទានប័ត្រ
ហត្ថលេខីច្រើន

មុនពេលដាក់ពាក្យស្នើសុំ

លោកអ្នកត្រូវដឹងអំពីដំណើរការបើកគណនី និងថ្លៃសេវា លក្ខន្តិកៈ។

ដំណើរការបើកគណនីមូលប្បទានបត្រអាជីវកម្ម

ជំហានទី 1

អញ្ជើញមកកាន់សាខាធនាគារជេត្រាស់រ៉ូយ៉ាល់នៅជិតលោកអ្នកបំផុត រួចទំនាក់ទំនងទៅកាន់បុគ្គលិកធនាគារផ្ទាល់ខ្លួនរុះរាយរាក់ទាក់របស់យើងដែលនៅប្រចាំការរង់ចាំបម្រើនៅទីនោះ។

ជំហានទី 2

បំពេញពាក្យស្នើសុំបើកគណនីធនាគារ J Trust Royal នៅតាមសាខា។

ជំហានទី 3

ដាក់ប្រាក់តម្កល់អប្បបរមាដំបូងចំនួន 100 ដុល្លារអាមេរិក។ (និងមានសមតុល្យរក្សាទុកអប្បបរមាចំនួន 100 ដុល្លារអាមេរិក)។

ជំហានទី 4

បង្ហាញឯកសារតម្រូវមួយចំនួនតូច៖

  • អាជ្ញាប័ណ្ណអាជីវកម្ម ដែលចេញដោយក្រសួងពាក់ព័ន្ធក្នុងប្រទេសកម្ពុជា (ត្រូវមានប័ណ្ណប៉ាតង់ ប្រសិនបើអាជីវកម្មរបស់លោកអ្នកមិនមានលិខិត/ឯកសារអនុញ្ញាពីក្រសួងពាណិជ្ជកម្មទេនោះ) និង
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនមានសុពលភាពរបស់ម្ចាស់អាជីវកម្ម (លិខិតឆ្លងដែនរបស់អនិវាសនជនកម្ពុជា ត្រូវតែមានសុពលភាពយ៉ាងតិចណាស់ 6 ខែមុនកាលផុតកំណត់)



លក្ខន្តិកៈ និងថ្ងៃសេវាគណនីមូលប្បទានបត្រអាជីវកម្ម

សម្រាប់សមតុល្យជាមធ្យមតិចជាង 100 ដុល្លារអាមេរិក

3 ដុល្លារអាមេរិកក្នុងមួយខែ

សម្រាប់សមតុល្យជាមធ្យមចន្លោះចាប់ពី 100 ដុល្លារអាមេរិក ឬ ច្រើនជាង

1 ដុល្លារអាមេរិកក្នុងមួយខែ

បំពេញពាក្យស្នើសុំបើកគណនី

ពាក្យស្នើសុំ

សម្រាប់ជាឯកសារយោងរបស់លោកអ្នក

នេះគឺជាពាក្យស្នើសុំមួយចំនួនដែលលោកអ្នកត្រូវបំពេញ និងឯកសារសំខាន់ផ្សេងទៀតសម្រាប់ជាព័ត៌មាន​របស់លោកអ្នក។ សូមទំនាក់ទំនងមកកាន់ប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នក ឬអញ្ជើញមកកាន់សាខានៅក្នុងតំបន់របស់លោកអ្នក ប្រសិនបើត្រូវការជំនួយពាក់ព័ន្ធនឹងឯកសារទាំងនេះ។

លក្ខន្តិកៈ កម្រៃសេវាផ្សេងៗ

ទូរសព្ទមកយើងខ្ញុំ

ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000

ទំនាក់ទំនងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។

ពាក្យស្នើសុំសួរសំណួរតាមអនឡាញ

អញ្ជើញមកកាន់ធនាគារយើងខ្ញុំ

សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត

រកទីតាំងយើងខ្ញុំ