តើមានអ្វីមួយដែលលោកអ្នកចង់បាន ឬត្រូវការនៅពេលនេះ ប៉ុន្តែ មិនមានពេលគ្រប់គ្រាន់ដើម្បីសន្សំប្រាក់?

យានយន្ត គ្រឿងសង្ហារិម ការអប់រំ ឬដំណើរកម្សាន្តថ្ងៃឈប់សម្រាកបុណ្យជាតិ យើងដឹងថាព្រឹត្តិការណ៍ទាំងអស់នោះនឹងបន្ថែមអត្ថន័យ នៅក្នុងជីវិតរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងនៅថ្ងៃនេះដើម្បីឲ្យយើងអាចជួយលោកអ្នកឱ្យសម្រេចបានគោលដៅទាំងនោះកាន់តែឆាប់។

តួលេខ

កម្រិតឥណទាន

  • សម្រាប់អតិថិជនដែលមានស្រាប់​ បានរហូតដល់8ដងនៃប្រាក់ចំណូលសុទ្ធប្រចាំខែ
  • សម្រាប់អតិថិជនថ្មី បានរហូតដល់5ដងនៃប្រាក់ចំណូលសុទ្ធប្រចាំខែ
អត្រាការប្រាក់
  • 25% ក្នុងមួយឆ្នាំសម្រាប់កម្ចីចាប់ពី 1,000 - 5,000 ដុល្លារអាមេរិក
  • 20% ក្នុងមួយឆ្នាំសម្រាប់កម្ចី > 5,000 - 10,000 ដុល្លារអាមេរិក
  • 16% ក្នុងមួយឆ្នាំសម្រាប់កម្ចី > 10,000 - 25,000 ដុល្លារអាមេរិក

ថ្លៃសេវាអនុម័តកម្ចី

30 ដុល្លារអាមេរិក ឬ 1% នៃប្រាក់កម្ចី (មួយណាដែលខ្ពស់ជាង)

ទឹកប្រាក់កម្ចីអប្បបរមា

1,000 ដុល្លារអាមេរិក

ទឹកប្រាក់កម្ចីអតិបរមា

25,000 ដុល្លារអាមេរិក

រយៈពេលកម្ចីអតិបរមា

5 ឆ្នាំ

ថ្លៃសេវាបង់ផ្ដាច់មុនកម្ចីផុតកំណត់

3% នៃសមតុល្យនៅសល់ ឬអប្បបរមា 50 ដុល្លារអាមេរិក (មួយណាដែលខ្ពស់ជាង)

ថ្លៃសេវាបង់មួយផ្នែក

2% នៃប្រាក់បង់មួយផ្នែក ឬអប្បបរមា 30 ដុល្លារអាមេរិក (មួយណាដែលខ្ពស់ជាង)

ផ្លាស់ប្ដូរវដ្តនៃការបង់ប្រាក់

2% នៃសមតុល្យនៅសល់ ឬអប្បបរមា 30 ដុល្លារអាមេរិក (មួយណាដែលខ្ពស់ជាង)

កម្រៃបង់ប្រាក់មិនទាន់ពេលកំណត់

10 ដុល្លារអាមេរិក សម្រាប់ថ្លៃសេវាលើគណនីដែលគ្មានទឹកប្រាក់គ្រប់គ្រាន់ក្នុងការទូទាត់

10 ដុល្លារអាមេរិក សម្រាប់កម្រៃលើចំនួនទឹកប្រាក់ដែលមិនបានបង់តាមការកំណត់ (គិតនៅថ្ងៃទី 5 បន្ទាប់ពីគណនីគ្មានទឹកប្រាក់គ្រប់គ្រាន់ក្នុងការទូទាត់)

របៀបដាក់ពាក្យស្នើសុំ

ជំហានទី 1ទៅកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត បុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នឹងរង់ចាំលោកអ្នកនៅទីនោះ។
ជំហានទី 2

បើកគណនីប្រតិបត្តិការធនាគារ J Trust Royal (ប្រសិនបើលោកអ្នកមិនទាន់មាននៅឡើយ) ដើម្បីជួយគ្រប់គ្រងកម្ចីរបស់លោកអ្នក។

ជំហានទី 3

បំពេញទម្រង់បែបបទពាក្យស្នើសុំដោយមានបុគ្គលិករុះរាយរាក់ទាក់រង់ចាំជួយ។

ជំហានទី 4

ផ្ដល់ឯកសារចាំបាច់៖

  • ឯកសារកំណត់អត្តសញ្ញាណ- លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ដោយមានរូបថតថ្មីៗ)
  • ឯកសារការងារ និងប្រាក់ចំណូល
  • លិខិតការងារដែលបញ្ជាក់ពីមុខតំណែងបច្ចុប្បន្នរបស់លោកអ្នក ចំនួនឆ្នាំបម្រើការនៅកន្លែងនោះ និងនិយោជកនៅកម្ពុជា។
ជំហានទី 5

បំពេញគ្រប់លក្ខណវិនិច្ឆ័យអំពីសិទ្ធិទទួលបានការប្រើប្រាស់ កាតឥណទានធនាគារ J Trust Royal

ជំហានទី 6

ទទួលលិខិតផ្តល់ឥណទាន/លិខិតអនុម័ត បន្ទាប់មកមកទទួលយកកាតឥណទានរបស់លោកអ្នកនៅសាខាធនាគារ J Trust Royal ដែលលោកអ្នកបានដាក់ពាក្យស្នើសុំ។

ឯកសារយោង

គ្រប់គណនីទាំងអស់ត្រូវបើកនៅតាមសាខាដោយត្រូវបំពេញនូវទម្រង់បែបបទមួយចំនួន ប៉ុន្តែលោកអ្នកអាចធ្វើការរៀបចំទុកជាមុននូវរាល់ឯកសារដែលចាំបាច់សម្រាប់បើកគណនីដោយយោងទៅលើឯកសារយោងដែលមានភ្ជាប់ទាំងអស់នេះ។​ លោកអ្នកមិនចាំបាច់បំពេញជាមុនទេ បុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់នឹងជួយលោកអ្នកពេលទៅដល់សាខា។

ពាក្យស្នើសុំ និងឯកសារសំខាន់ៗ

ទូរស័ព្ទមកយើងខ្ញុំ

ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000

ទំនាក់ទំនងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ

ពាក្យស្នើសុំសំណួរតាមអនឡាញ

មកកាន់ធនាគារយើងខ្ញុំ

សូមទំនាក់ទំនងមកប្រធានផ្នែកកម្ចីនៅសាខាធនាគារដែលនៅជិតលោកអ្នកបំផុត

ស្វែងរកទីតាំងយើងខ្ញុំ