You are in: បុគ្គល > របៀបប្រើប្រាស់សេវាកម្មធនាគារ > សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណិត (អតិថិជនបុគ្គល)
កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត គឺជាកម្មវិធីមួយដែលជួយឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការចូលប្រើប្រាស់គណនី ធ្វើការទូទាត់ប្រាក់ ធ្វើការផ្ទេរប្រាក់ពីផ្ទះ កន្លែងធ្វើការ ឬនៅគ្រប់ទីកន្លែងទាំងអស់ ពេញ 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍ ដោយគ្រាន់តែប្រើប្រាស់កុំព្យូទ័រដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតតែប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសវ័យឆ្លាតមួយចំនួន ដែលផ្ដល់ជម្រើសជូនលោកអ្នកកាន់តែច្រើនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។
គ្រប់គ្រងប្រាក់របស់លោកអ្នក

ជម្រើស Transfer អាចផ្ដល់ភាព ងាយស្រួលជូនលោកអ្នកក្នុងការផ្ទេរប្រាក់ ធ្វើការទូទាត់ប្រាក់ និងពិនិត្យលើអ្នកទទួលប្រាក់របស់លោកអ្នក។

ពិនិត្យមើលលើការទូទាត់ប្រាក់របស់លោកអ្នកជាមួយនឹង Bill Payment History
គ្រប់គ្រងកាតរបស់លោកអ្នក

ធ្វើការគ្រប់គ្រងកាតដោយប្រើប្រាស់លក្ខណៈពិសេសនៃ Credit Card Block Card បែបសាមញ្ញ។

សូម្បីតែ Debit Card Limit Change ក៏មានលក្ខណៈសាមញ្ញ និងងាយស្រួលប្រើផងដែរ។
គ្រប់គ្រងសុវត្ថិភាពរបស់លោកអ្នក

ជ្រើសរើសយក eMail ឬ SMS Alerts សម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងការកែប្រែដែលពាក់ព័ន្ធជាមួយសុវត្ថិភាពទាំងអស់របស់លោកអ្នក។

រីករាយជាមួយនឹងការកំណត់ Modify your Transaction Limits ដោយសេរី នៅពេលដែលលោកអ្នកត្រូវការ។
របៀបចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
លោកអ្នកត្រូវធ្វើការចុះឈ្មោះចូលប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតជាមុនសិន មុនពេលលោកអ្នកអាចចូលប្រើប្រាស់កម្មវិធីនេះជាលើកដំបូង។ ដើម្បីចុះឈ្មោះ អ្វីដែលលោកអ្នកត្រូវមានគឺ លេខទូរសព្ទ និង “Customer ID” របស់លោកអ្នក។ សូមប្រាកដថា លេខទូរសព្ទរបស់លោកអ្នក គឺជាលេខទូរសព្ទដែលលោកអ្នកបានផ្ដល់ជូនឱ្យធនាគារ នៅពេលបើកគណនីរបស់លោកអ្នក។ លោកអ្នកនឹងទទួលបាន “Customer ID” នៅពេលដែលលោកអ្នកបើកគណនីរួច។
ប្រសិនបើលោកអ្នកមិនចាំច្បាស់អំពីលេខណាមួយ សូមអញ្ជើញមកកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត ឬហៅទូរសព្ទមកកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមលេខ 023 999 000។
ដើម្បីចុះឈ្មោះដោយខ្លួនឯង៖
- បញ្ចូលលេខទូរសព្ទរបស់លោកអ្នក
- បញ្ចូលលេខសម្ងាត់តែម្ដង (OTP) របស់លោកអ្នក ដែលបានផ្ញើចូលទៅកាន់ទូរសព្ទរបស់លោកអ្នក
- បញ្ចូលលេខ “Customer ID” និង “ថ្ងៃខែឆ្នាំកំណើត” របស់លោកអ្នក
- គូសធីកលើអេក្រង់ Confirmation
- លោកអ្នកនឹងឃើញ “Username” ថ្មី។
- បញ្ចូល បន្ទាប់មកបញ្ជាក់អំពីលេខសម្ងាត់ថ្មីរបស់លោកអ្នក។
- ត្រូវចងចាំ Username ថ្មី (លេខកូដ 8 ខ្ទង់) និងលេខសម្ងាត់ថ្មីរបស់លោកអ្នក ពីព្រោះលោកអ្នកនឹងត្រូវការព័ត៌មានទាំងនេះ ដើម្បីចូលប្រើប្រាស់នៅថ្ងៃក្រោយ។
- បន្ទាប់មក លោកអ្នកអាចចូលទៅកាន់គេហទំព័រកម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីរបៀបចុះឈ្មោះ និងចូលប្រើប្រាស់ សូមមើលសៀវភៅណែនាំអំពីការចូលប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតឆាប់រហ័សលើកដំបូង
ប្រសិនបើលោកអ្នកជួបបញ្ហាណាមួយពាក់ព័ន្ធនឹងការចុះឈ្មោះដោយខ្លួនឯង សូមទំនាក់ទំនងមកកាន់ផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំតាមទូរសព្ទលេខ៖ 023 999 000 ឬសូមអញ្ជើញមកកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត។
សំណួរដែលសួរញឹកញាប់
កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត គឺជាកម្មវិធីមួយដែលជួយឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការចូលប្រើប្រាស់គណនី ធ្វើការទូទាត់ប្រាក់ ធ្វើការផ្ទេរប្រាក់ពីផ្ទះ កន្លែងធ្វើការ ឬនៅគ្រប់ទីកន្លែងទាំងអស់ រយៈពេល 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍ ដោយគ្រាន់តែប្រើប្រាស់កុំព្យូទ័រដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតតែប៉ុណ្ណោះ។
ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតដោយខ្លួនឯង លោកអ្នកត្រូវតែជាអតិថិជនរបស់ធនាគារ។ លោកអ្នកអាចអញ្ជើញមកកាន់ធនាគារ J Trust Royal ឬទំនាក់ទំនងមកកាន់ផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំតាមទូរសព្ទលេខ៖ 023 999 000 ដើម្បីស្នើសុំបើកគណនី។ ដើម្បីចុះឈ្មោះដោយខ្លួនឯង សូមធ្វើតាមការណែនាំដូចខាងលើ។
លោកអ្នកអាចចូលប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត តាមវិធីសាស្ត្រចំនួនបីរបៀប៖
- ចុចលើជម្រើស “Internet Banking” នៅគេហទំព័រធនាគារ J Trust Royal។
- ចុចលើប៊ូតុង “Login” នៅខាងស្ដាំខាងលើគេបង្អស់នៃគេហទំព័រធនាគារ J Trust Royal ឬ
- បញ្ចូល https://jtronline.jtrustroyal.com/ នេះទៅក្នុងប្រូសើរអ៊ីនធឺណិតរបស់លោកអ្នក។
លោកអ្នកអាចចូលប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រូសើរអ៊ីនធឺណិតថ្មីណាមួយដូចជា Google Chrome, Internet Explorer និង FireFox ជាដើម។
OTP មកពីពាក្យថាលេខសម្ងាត់តែម្ដង (One-Time Password)។ លេខកូដនេះ គឺជាលេខកូដសុវត្ថិភាព 6 ខ្ទង់ ដែលលោកអ្នកទទួលបានក្នុងទូរសព្ទដែលបានចុះឈ្មោះនៅធនាគារ។ នេះគឺវិធីសាស្ត្រការពារសុវត្ថិភាពបន្ថែមទៀត ដើម្បីការពារលោកអ្នក នៅពេលដែលប្រើកម្មវិធីសេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ លេខកូដនេះ គឺជាលេខកូដបណ្ដោះអាសន្នដែលនឹងត្រូវផុតកំណត់ក្នុងរយៈពេល 30 វិនាទីក្រោយពីលោកអ្នកទទួលបាន។
លោកអ្នកចាំបាច់ត្រូវប្រើប្រាស់ OTP សម្រាប់ចំណុចដូចខាងក្រោម៖
- នៅពេលលោកអ្នកធ្វើប្រតិបត្តិការមុខងារណាមួយ ឬកម្រិតសុវត្ថិភាពដូចជាការផ្លាស់ប្ដូរលេខសម្ងាត់
- ភ្លេចលេខសម្ងាត់ ឬលេខសម្ងាត់អស់សុពលភាព
- ភ្លេច User ID
- ចុះឈ្មោះដោយខ្លួនឯង
- នៅក្នុងប្រតិបត្តិការធនាគារ ប្រតិបត្តិការក្នុងស្រុក និងក្រៅស្រុក
- ធ្វើការទូទាត់តាមកាតឥណទាន
- ធ្វើការទូទាត់វិក្កយបត្រផ្សេងៗ
- ស្នើសុំសៀវភៅមូលប្បទានបត្រ ស្នើសុំមូលប្បទានបត្រធនាគារ
- ផ្លាស់ប្ដូរការកម្រិតកាតឥណពន្ធ
- ប្ដូរយកកាតថ្មី បិទ និងបើកបិទវិញ
- កែសម្រួលកម្រិតប្រតិបត្តិការ
មិនចាំបាច់នោះទេ របស់សម្គាល់ត្រូវប្ដូរដោយលេខសម្ងាត់តែម្ដង (OTP) ដែលផ្ញើតាម SMS ចូលទៅកាន់លេខទូរសព្ទរបស់លោកអ្នក។ ដូច្នេះ លោកអ្នកអាចចូលដោយសុវត្ថិភាពដូចគ្នាដោយមិនចាំបាច់កាន់របស់សម្គាល់តាមខ្លួន។
មិនបានទេ លោកអ្នកអាចទទួល OTP បានតែតាមលេខទូរសព្ទដែលបានចុះឈ្មោះជាមួយ ធនាគារតែប៉ុណ្ណោះ។
ប្រសិនបើលោកអ្នកធ្វើដំណើរទៅកាន់ក្រៅប្រទេស ហើយលោកអ្នកមានបំណងប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត នៅពេលនោះ ធនាគារសូមណែនាំលោកអ្នកឱ្យប្រើសេវា roaming ក្រៅប្រទេសដើម្បីទទួលបានសារ SMS។
OTP គឺជាការអនុវត្តផ្នែកសុវត្ថិភាពតាមឧស្សាហកម្មជាសកល។ វាគឺជាមធ្យោបាយដែលមានសុវត្ថិភាពជាងគេបំផុត ដើម្បីធានាការការពារគណនីធនាគារ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ជាការសំខាន់ដែលលោកអ្នកត្រូវរក្សាឱ្យបានសម្ងាត់បំផុតនូវព័ត៌មានចុះឈ្មោះចូល ដូចជា លេខសម្គាល់អតិថិជន ឈ្មោះអ្នកប្រើប្រាស់ លេខកូដសម្ងាត់ និង OTP សម្ងាត់របស់លោកអ្នក។ ធនាគារសូមណែនាំថា លោកអ្នកមិនត្រូវចែករំលែកលេខកូដណាមួយឱ្យសមាជិកគ្រួសារ មិត្តភ័ក្តិ សហការី ឬបុគ្គលិកធនាគារឡើយ។
លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំតាមទូរសព្ទលេខ៖ 023 999 000 រង់ចាំផ្ដល់សេវាជូនលោកអ្នក 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍ ឬអញ្ជើញមកកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត។
សម្រាប់ជាឯកសារយោងរបស់លោកអ្នក
ទោះបីមានឯកសារទាំងអស់ត្រូវបានបំពេញនៅតាមសាខាយើងខ្ញុំក៏ដោយ ក៏យើងដឹងផងដែរថា វាមានប្រយោជន៍ដែលគួរដឹងពីអ្វីដែលរំពឹងទុកនោះមុនពេលលោកអ្នកអញ្ជើញមកដល់។ នេះគឺជាពាក្យស្នើសុំស្នើសុំ និងឯកសារពាក់ព័ន្ធផ្សេងទៀតសម្រាប់ប្រើប្រាស់ប្រព័ន្ធធនាគារចល័តរបស់ ជេ ត្រាស់ រ៉ូយ៉ាល់។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំស្នើសុំមុនពេលោកអ្នកអញ្ជើញមកដល់ទេ - បុគ្គលិកមានភាពរួសរាយរាក់ទាក់របស់យើងនៅរង់ចាំជួយលោកអ្នកនៅទីនោះជាស្រេច។
ពាក្យស្នើសុំ និងឯកសារសំខាន់ៗ
ល័ក្ខខ័ណ្ឌផ្សេងៗ
ទូរសព្ទមកយើងខ្ញុំ
ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000
ទំនាក់ទំនងមកយើងខ្ញុំផ្ញើសារមកកាន់យើងខ្ញុំ
សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។
ផ្ញើសារមកកាន់យើងខ្ញុំទំនាក់ទំនងមកយើងខ្ញុំ
សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត
រកទីតាំងយើងខ្ញុំបញ្ហាសន្តិសុខ
នៅធនាគារ J Trust Royal យើងខ្ញុំយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាសន្តិសុខសុវត្ថិភាព។
គ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។

ផ្នែកទំនាក់ទំនងអតិថិជន៖ +855 (0) 23 999 000
សូមទូរសព្ទមកកាន់យើងខ្ញុំជាបន្ទាន់ ដើម្បីរាយការណ៍អំពីករណីបាត់កាត ឬកាតត្រូវបានគេលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងខ្ញុំអាចធ្វើការបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍តែម្ដងចំពោះកាតដែលបានបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញ។