ជាមួយបណ្ណឥណទានវីសា Platinum ធនាគារ J Trust Royal លោកអ្នកអាចទទួលបានឯកសិទ្ធិពិសេសៗ អត្ថប្រយោជន៍ជាច្រើន ការប្រើប្រាស់កាតមានភាពប្រសើរជាងមុន និងការបញ្ចុះតម្លៃតាមហាងជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា និងអាស៊ី។

សម្រាកក្នុងបន្ទប់រង់ចាំនៅអាកាសយានដ្ឋាន

លោកអ្នកអាចសម្រាកនៅក្នុងបន្ទប់រង់ចាំនៅអាកាសយានដ្ឋានជាង 1300 កន្លែងនៅទូទាំងពិភពលោករួមទាំងបន្ទប់រង់ចាំលំដាប់ស្តង់ដារខ្ពស់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបផងដែរ។ លោកអ្នកអាចរីករាយជាមួយនឹងការផ្តល់ជូននេះបានរហូតដល់6ដងក្នុងមួយឆ្នាំជាមួយ DragonPass។

ស្វែងយល់បន្ថែម

តួលេខសំខាន់

ចំនួនកំណត់ឥណទាន

2,000-50,000 ដុល្លារអាមេរិក

ថ្លៃសេវាប្រចាំឆ្នាំ*

100 ដុល្លារអាមេរិក

50 ដុល្លារអាមេរិកសម្រាប់កាតឥណទានរង

អត្រាប្រាក់ប្រចាំខែ

2%

ការទូទាត់សងអប្បបរមា

5% នៃសមតុល្យនៅសល់ប្រចាំខែ

ការដកសាច់ប្រាក់

1,000 ដុល្លារអាមេរិកតាមសាខា

1,000 ដុល្លារអាមេរិកតាមម៉ាស៊ីន ATM

* សូមមើលថ្លៃសេវា និងកម្រៃផ្សេងៗនៃកាតឥណទានធនាគារ J Trust Royal។

ខិត្តប័ណ្ណ

បណ្ណឥណទានវីសា Platinum

មាននៅទីនេះ

របៀបដាក់ពាក្យស្នើសុំ

ជំហានទី 1

ទៅកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត បុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នឹងរង់ចាំលោកអ្នកនៅទីនោះ។

ជំហានទី 2

បើកគណនីប្រតិបត្តិការធនាគារ J Trust Royal (ប្រសិនបើលោកអ្នកមិនទាន់មាននៅឡើយ) ដើម្បីជួយគ្រប់គ្រងកម្ចីរបស់លោកអ្នក។

ជំហានទី 3

បំពេញទម្រង់បែបបទពាក្យស្នើសុំដោយមានបុគ្គលិករុះរាយរាក់ទាក់រង់ចាំជួយ។

ជំហានទី 4

ផ្ដល់ឯកសារចាំបាច់៖

  • ឯកសារកំណត់អត្តសញ្ញាណជាលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ (មានសុពលភាព រួមជាមួយនឹងរូបថត)
  • ឯកសារការងារ និងប្រាក់ចំណូល
  • លិខិតការងារដែលបញ្ជាក់ពីមុខតំណែងបច្ចុប្បន្នរបស់លោកអ្នក ចំនួនឆ្នាំបម្រើការនៅកន្លែងនោះ និងនិយោជកនៅកម្ពុជា។
ជំហានទី 5

បំពេញគ្រប់លក្ខណវិនិច្ឆ័យអំពីសិទ្ធិទទួលបានការប្រើប្រាស់ កាតឥណទានធនាគារ J Trust Royal។

ជំហានទី 6

ទទួលលិខិតផ្តល់ឥណទាន/លិខិតអនុម័ត បន្ទាប់មក មកទទួលយកកាតឥណទានរបស់លោកអ្នកនៅសាខាធនាគារ J Trust Royal ដែលលោកអ្នកបានដាក់ពាក្យស្នើសុំ។

ទូរស័ព្ទមកយើងខ្ញុំ

ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000

ទំនាក់ទំនងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។

ពាក្យស្នើសុំសំណួរតាមអនឡាញ

មកកាន់ធនាគារយើងខ្ញុំ

សូមទំនាក់ទំនងមកបុគ្គលិកនៅសាខាធនាគារដែលនៅជិតលោកអ្នកបំផុត។

ស្វែងរកទីតាំងយើងខ្ញុំ