តើលោកអ្នកកំពុងរៀបចំគម្រោងដើរកម្សាន្តមែនទេ? ឬកំពុងសន្សំដើម្បីការចំណាយធំមួយ? ប្រហែលជាលោកអ្នកចង់សន្សំប្រាក់សម្រាប់អនាគតបុត្រធីតារបស់លោកអ្នក ឬ សម្រាប់ការចំណាយដែលមិនបានព្រៀងទុក។
លោកអ្នកនឹងមានការភ្ញាក់ផ្អើលចំពោះចំនួនទឹកប្រាក់ដែលអ្នកអាចសន្សំជាមួយគណនីសន្សំ GOAL របស់យើងដែលនឹងជួយឲ្យអ្នកឈានទៅដល់គោលដៅជាមួយនឹងសមតុល្យអប្បបរមាត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះ។ ចាប់ផ្តើមសន្សំថ្ងៃនេះ ហើយធ្វើតាមផែនការរបស់អ្នក!
លក្ខណៈពិសេស និងអត្ថប្រយោជន៍
ចាប់ផ្តើមតិចតួចដើម្បីទៅដល់គោលដៅរបស់អ្នក
ការសន្សំទៀងទាត់ដើម្បីឈានដល់គោលដៅមិនតម្រូវឲ្យមានសមតុល្យច្រើនសម្រាប់បើកគណនីនោះទេ។ ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ នឹងជួយលោកអ្នកក្នុងការរៀបចំគ្រប់គ្រងប្រាក់សន្សំជាមួយនឹងសមតុល្យអប្បបរមាត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះ។ វាសក្កិសមសម្រាប់អ្នកដែលមានគម្រោងបង្កើនប្រាក់បម្រុងទុក។
ភាពងាយស្រួល ភាពបត់បែន និងមានសុវត្ថិភាព
ប្រាក់របស់អ្នកនឹងមានសុវត្ថិភាពជាមួយយើង ហើយលោកអ្នកអាចបង្កើនប្រាក់សន្សំរបស់លោកអ្នកបានទាន់ពេលវេលា ដែលនឹងទទួលបានជារៀងរាល់ចុងខែ។ លើសពីនេះទៀត លោកអ្នកអាចទទួលបានការប្រាក់រហូតដល់ ១,៥០% ក្នុងមួយឆ្នាំ។ ការប្រាក់របស់លោកអ្នកអាចដកបានគ្រប់ពេលវេលា ឬក៏ដាក់ បន្ថែម។
រៀបចំផែនការ ហើយចាប់ផ្តើមអនុវត្ត
ប្តេជ្ញាចិត្តជាមួយការសន្សំជាប្រចាំមិនថាសម្រាប់ការទិញទំនិញធំៗ ឬ ធ្វើដំណើរកម្សាន្ត ឬសម្រាប់ប្រើប្រាស់បន្ទាន់នោះទេ។ ការសន្សំអាចជារឿងពិបាក ប៉ុន្តែយើងធ្វើឲ្យលោកអ្នកកាន់តែងាយស្រួល និងមានសុវត្ថិភាពក្នុងការតាមដានទម្លាប់សន្សំរបស់អ្នកតាមរយៈកម្មវិធីទូរស័ព្ទដៃ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal Mobile) ឬសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតដោយឥតគិតថ្លៃ។
គណនីសន្សំ GOAL | |
---|---|
សមតុល្យទាបសម្រាប់បើកគណនី | • |
អត្រាការប្រាក់គិតតាមសមតុល្យក្នុងគណនី | • |
អត្រាការប្រាក់គិតតាមសមតុល្យប្រចាំថ្ងៃ | • |
ការប្រាក់ទទួលបានរៀងរាល់ចុងខែ | • |
ជម្រើសជាគណនីខ្មែររៀល ឬដុល្លារអាមេរិក | • |
ឥតគិតកម្រៃសេវាប្រចាំខែ | • |
កំណត់ឈ្មោះគណនីរបស់លោកអ្នក | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមទូរស័ព្ទដៃ | • |
ឥតគិតថ្លៃសម្រាប់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត | • |
មុនពេលលោកអ្នកដាក់ពាក្យស្នើសុំ
លោកអ្នកត្រូវដឹងអំពីដំណើរការបើកគណនី ថ្លៃសេវាកម្ម និងលក្ខន្តិកៈផ្សេងៗ។
ដំណើរការបើកគណនីសន្សំ GOAL
ជំហានទី 1 | ទៅកាន់សាខាធនាគារ J Trust Royal នៅជិតលោកអ្នកបំផុត បុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នឹងរង់ចាំលោកអ្នកនៅទីនោះ។ |
ជំហានទី 2 | បំពេញពាក្យស្នើសុំបើកគណនីនៅតាមសាខាធនាគារ J Trust Royal។ |
ជំហានទី 3 | សមតុល្យនៃការបើកគណនីដំបូង៖
|
ជំហានទី 4 | បង្ហាញឯកសារសម្គាល់ខ្លួនដែលមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់លោកអ្នក។* |
*អតិថិជនបរទេសត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណបន្ថែម៖ លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការដែលមានសុពលភាពយ៉ាងតិចប្រាំមួយខែ។
ខិត្តប័ណ្ណ
គណនីសន្សំ GOAL | មាននៅទីនេះ |
លក្ខន្តិកៈ ថ្លៃសេវាគណនីសន្សំ GOAL
កម្រៃសេវាប្រចាំខែ | ឥតគិតថ្លៃសេវា |
ការដកប្រាក់ | ដកប្រាក់ចំនួន2ដងក្នុងមួយខែដោយឥតគិតថ្លៃសេវា |
ស្នើសុំបិទគណនីមុនកាលកំណត់ | 10 ដុល្លារអាមេរិក ឬ 40,000 រៀល |
លក្ខន្តិកៈ | មាននៅទីនេះ |
ទូរស័ព្ទមកយើងខ្ញុំ
ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ +855 (0) 23 999 000
Contact Usផ្ញើសារមកកាន់យើងខ្ញុំ
សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។
ពាក្យស្នើសុំសំណួរតាមអនឡាញបញ្ហាសន្តិសុខ
នៅធនាគារ J Trust Royal យើងយកចិត្តទុកដាក់ខ្លាំងទៅលើសន្តិសុខសុវត្ថិភាព។
គ្រប់កាតឥណពន្ធវីសារបស់ធនាគារ J Trust Royal ទាំងអស់របស់យើងសុទ្ធតែមានបង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក។
យើងខ្ញុំមានប្រព័ន្ធត្រួតពិនិត្យតាមដានការលួចបន្លំជាប្រចាំ ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យ និងជួយទប់ស្កាត់មិនឱ្យមានការធ្វើប្រតិបត្តិការធនាគារដែលមិនមានការអនុញ្ញាតឡើយ។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងថ្មីរបស់អ្នកមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចធ្វើការទាក់ទងទៅកាន់អ្នកបានភ្លាមៗ ប្រសិនបើរកឃើញថាមានសកម្មភាពគួរសង្ស័យណាមួយកើតឡើង។
ស្របពេលដែលប្រព័ន្ធរបស់យើងខ្ញុំមានភាពសាមញ្ញក្នុងការប្រើប្រាស់ ឧបករណ៍សេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំក៏មានដាក់បញ្ចូលវិធានការសន្តិសុខជាច្រើនផងដែរ។ យើងខ្ញុំគ្រប់គ្រងបណ្ដាញសន្តិសុខ ប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនលក់ដែលមានការអនុម័តជាមួយនឹងទម្លាប់ដាក់លេខកូដសុវត្ថិភាព និងធ្វើតេស្តការលួចចូលជាទៀងទាត់ដោយក្រុមហ៊ុនសន្ដិសុខភាគីទីបី ដើម្បីការពារអតិជនពីការវាយប្រហារដោយមេរោគកុំព្យូទ័រ។
ផ្នែកទំនាក់ទំនងអតិថិជនទូរសព្ទលេខ៖ +855 (0) 23 999 000
សូមទូរសព្ទមកកាន់យើងជាបន្ទាន់ ប្រសិនបើកាតរបស់អ្នកបាត់ ឬត្រូវលួច ឬភ្លេចនៅកន្លែងណាមួយ ឬលេខសម្ងាត់ត្រូវបានគេលួច។ យើងអាចបិទជាបណ្ដោះអាសន្ន ឬលុបចោលជាអចិន្រ្តៃយ៍ចំពោះកាតដែលអ្នកបាត់នោះ និងរៀបចំចេញកាតថ្មីឡើងវិញជូន។