យើងផ្តោតសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈវគ្គបណ្ដុះបណ្ដាលនិងការបង្ហាត់បង្ហាញផ្សេងៗ
យើងបង្កើតបរិយាកាសការងារ ដែលអំណោយផល ដល់បុគ្គលិករបស់យើងទាំងអស់គ្នា ក្នុងការទទួល យកនូវឱកាសរៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព
ការយល់ឃើញរបស់បុគ្គលិកយើង
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានឆន្ទៈយ៉ាងមុតមាំ ក្នុងការផ្តល់ការគាំទ្រដ៏ល្អបំផុតដល់បុគ្គលិក ដែលជាធនធានដ៏មានតម្លៃរបស់ស្ថាប័ន។ ការគាំទ្រទាំងនោះធ្វើឡើងតាមរយៈកម្មវិធីសិក្សា និងវគ្គបណ្ដុះបណ្ដាលនានា ក្នុងគោលបំណង អភិវឌ្ឍន៍បុគ្គលិករបស់ពួកយើង ឲ្យទទួលបាន ភាពជោគជ័យក្នុងអាជីពការងារ។ ស្របគ្នានេះ យើងក៏ធានាថាអ្នកនឹងទទួលបាននូវជំនាញ និងចំណេះដ៏ត្រឹមត្រូវជាក់លាក់ ដើម្បីឈាន ទៅរកភាពជោគជ័យក្នុងតួនាទីបច្ចុប្បន្ន និងនាពេលអនាគត។

បុគ្គលិករបស់យើងនឹងទទួលបាន នូវចំណេះដឹងនិងជំនាញតាមរយៈ៖
- វគ្គសិក្សាយ៉ាងសម្បូរបែប ដោយ រាប់បញ្ចូលកម្មវិធីសិក្សាស្ដីពី សេវាកម្ម ធនាគារ ការផ្តល់ឥណទាន ភាពជាអ្នកដឹកនាំ ក៏ដូចជាជំនាញផ្សេងៗទៀត
- វគ្គសិក្សាតាមប្រព័ន្ធឌីជីថលដែលមាន មុខវិជ្ជា ផ្សេងៗជាច្រើន
- ការឧបត្ថម្ភដើម្បីបន្តការសិក្សាទៅលើ ជំនាញជាក់លាក់
- ការអនុវត្ត ផ្ទាល់ តាមរយៈការផ្ទេរទៅ បម្រើការងារនៅផ្នែកផ្សេងៗ ជាបណ្ដោះ អាសន្ន ឬ ក្នុងរយៈពេលកំណត់ ណាមួយជាក់លាក់
- ការបង្ហាត់បង្ហាញនិងណែនាំ ពីសំណាក់ ថ្នាក់ដឹកនាំ ដែលពោរពេញទៅដោយ បទពិសោធន៍។
នេះគីជាអ្វីដែលអ្នកនឹងទទួលបាន ដើម្បីភាពជោគជ័យក្នុងអាជីពការងារ

ឱកាសការងារសម្រាប់បុគ្គលិក
វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ឱកាសដល់បុគ្គលិករបស់យើង ឱ្យទទួលបាននូវបទពិសោធន៍ថ្មីៗ តាមរយៈការដំឡើងឋានៈ ការផ្លាស់ប្តូរតួនាទី និងការទទួលយកតួនាទីណាមួយជាបណ្តោះអាសន្ន។

ការជួយជ្រោមជ្រែងក្នុងការ បង្កើតគម្រោងអភិវឌ្ឍន៍ផ្ទាល់ខ្លួន
ដើម្បីសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះ បុគ្គលិកទាំងអស់ ពួកយើងប្ដេជ្ញានឹងជួយ ជ្រោមជ្រែង ក្នុងការអភិវឌ្ឍគម្រោងអាជីព ផ្ទាល់របស់ពួកគេ ដើម្បីឲ្យសម្រេចបាននូវ ភាពជោគជ័យក្នុងតួនាទីបច្ចុប្បន្ន និងនាពេលអនាគត។

ទម្រង់នៃការសិក្សាដ៏សម្បូរបែប
នៅធនាគារ ជេ ត្រាស់ រ៉ូយាល់ ពួកយើងមានជំហរយ៉ាងមុតមាំក្នុងការគាំទ្រ និងវិនិយោគទៅលើការអភិវឌ្ឍបុគ្គលិកតាមរយៈ ទម្រង់នៃការសិក្សាបណ្តុះបណ្តាលផ្សេងៗជាច្រើន រួមមាន ការសិក្សាតាមថ្នាក់រៀន និងតាមប្រព័ន្ធឌីជីថល ការសិក្សានៅតាមសាកលវិទ្យាល័យនិងស្ថាប័នអប់រំផ្សេងៗ ក៏ដូចជាការរៀនសូត្រ ពីការងារដោយផ្ទាល់។

ការបង្ហាត់បង្ហាញនិងការណែនាំ
ពួកយើងមានជំនឿចិត្តថា ការបង្ហាត់បង្ហាញនិងការណែនាំទៅលើការងារ គឺជាវិធីសាស្ត្រមួយដែលជួយជម្រុញនិងបង្កើន លទ្ធផលការងារជាក់ស្ដែងរបស់បុគ្គលិក។ ស្របគ្នានេះដែរ វាក៏ជួយក្នុងការអភិវឌ្ឍ និងលើកកម្ពស់បុគ្គលិកអោយប្រកបដោយវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈល្អ។

ការពិគ្រោះយោបល់លើការងារ
នៅទីនេះយើងមានថ្នាក់ដឹកនាំនិងរៀមច្បង ដែលមានជំនាញនិងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យធនាគារ ដើម្បីជួយតម្រែតម្រង់ អ្នកឆ្ពោះទៅរកវិថីការងារប្រកបដោយភាព ជោគជ័យ តាមរយៈការប្រឹក្សាយោបល់ ជាមួយពួកគាត់។

ការអភិវឌ្ឍការងារនិងចីរភាព
នៅធនាគារ ជេ ត្រាស់ រ៉ូយាល់ ការងាររបស់អ្នកនឹងមានសុវត្ថិភាព ពីព្រោះពួកយើងនៅទីនេះជាមួយអ្នក ដើម្បីជួយអ្នកក្នុងការកសាង និងកំណត់មាគ៌ាអាជីព របស់អ្នកឲ្យបានប្រសើរបំផុត។
សម្រាប់ពត៌មានបន្ថែម សូមទាក់ទងមកកាន់ពួកយើងតាមរយៈ jtrjobs@jtrustroyal.com
ចូលរួមជាមួយយើង
ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ សម្រាប់បុគ្គលិករបស់យើង ផែនការផ្ដល់រង្វាន់លើកទឹកចិត្ត ការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍ បុគ្គលិកនិងរបៀបដែលយើងអាច ជួយបុគ្គលិកឱ្យធ្វើការងារ បានយូរអង្វែង។
ស្វែងយល់បន្ថែមដំណើរការជ្រើសរើសបុគ្គលិក
ទិដ្ឋភាពទូទៅអំពីអ្វីដែលនឹងរំពឹងថា នឹងកើតឡើងនៅក្នុងដំណើរការ ជ្រើសរើសបុគ្គលិកនិងសំណួរសួរ ជាញឹកញាប់និងតម្រុយ ព្រមទាងគន្លឹះមួយចំនួន សម្រាប់ការរៀបចំពាក្យសុំបម្រើការងាររបស់អ្នកផងដែរ។
ស្វែងយល់បន្ថែមរបៀបដាក់ពាក្យបម្រើការងារ
ដើម្បីធានាឲ្យបានថាអ្នកទទួលបាន បទពិសោធន៍ល្អពីដំណើរការនៃ ការជ្រើសរើសរបស់យើង សូមយោងតាមគោលការណ៍ ណែនាំសម្រាប់ដំណើរការ ដាក់ពាក្យស្នើសុំ។
ស្វែងយល់បន្ថែម
កសាងអាជីពក្នុងក្ដីស្រម៉ៃរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!
ចុចតំណខាងក្រោមនេះ ដើម្បីស្វែងរកឱកាសការងារ នៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់
ឱកាសស្វែងរកការងារជាមួយធនាគារ J Trust Royal