ធនាគារ J Trust Royal បានចាប់ដៃគូជាមួយ Visa ដើម្បីផ្ដល់ជូនអតិថិជននូវកាតឥណពន្ធដែលមានភាពងាយស្រួល និងសុវត្ថិភាពដែលភ្ជាប់ ទៅនឹងគណនីប្រតិបត្តិការធនាគារ J Trust Royal។

សំណួរដែលសួរញឹកញាប់

កាតឥណពន្ធវីសា Classic ធនាគារ J Trust Royal គឺជាកាតឥណពន្ធស្តង់ដារសម្រាប់​គណនីប្រតិបត្តិការប្រចាំថ្ងៃ។ កាតនេះផ្ដល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការដកប្រាក់តាមបណ្ដាញដែលមានស្លាកសញ្ញា Visa នៅទូទាំងពិភពលោក ហើយលោកអ្នកក៏អាចធ្វើការទិញទំនិញតាមអ៊ីនធឺណែត នៅក្នុងស្រុក ក្រៅស្រុក ឬតាមទូរស័ព្ទដោយកាត់ចេញពីសមតុល្យដែលលោកអ្នកមាននៅក្នុងគណនី។ ដោយដឹងថាលោកអ្នកកំពុងធ្វើការចំណាយប្រាក់ដោយផ្ទាល់ចេញពីគណនីប្រតិបត្តិការរបស់ខ្លួន ទើបធនាគារផ្ដល់ជូនអតិថិជននូវជម្រើសក្នុងការគ្រប់គ្រងប្រាក់បានយ៉ាងល្អប្រសើរទៅលើការចំណាយរបស់ខ្លួន។

កាតឥណពន្ធវីសា Classic ធនាគារ J Trust Royal សម្រាប់អតិថិជនដែលមានគណនីដូចខាងក្រោម៖

 • គណនី The ONE
 • គណនីមូលប្បទានប័ត្រផ្ទាល់ខ្លួន

កាតឥណពន្ធវីសា Premier ធនាគារ J Trust Royal មានប្រើសម្រាប់អតិថិជនដែលមានគណនី Premier។

កាតឥណពន្ធវីសា Classic ធនាគារ J Trust Royal ប្រើបាន៖

 • ធ្វើប្រតិបត្តិការយ៉ាងមានសុវត្ថិភាពនៅតាមហាងដែលមានស្លាកសញ្ញា Visa​ នៅទូទាំងពិភពលោក រួមទាំងក្នុងប្រទេសផងដែរ បញ្ជារទិញទំនិញអនឡាញ តាមទូរស័ព្ទ និង ទូរសារ
 • ដកប្រាក់នៅតាមម៉ាស៊ីន ATM ដែលមានស្លាកសញ្ញា Visa និង PLUS នៅទូទាំងពិភពលោក (ទូម៉ាស៊ីន ATM ធនាគារ J Trust Royal គឺជាផ្នែកមួយនៃបណ្ដាញទូម៉ាស៊ីន PLUS ATM)។

ចំនួនដែលធ្វើប្រតិបត្តិការនឹងត្រូវកាត់ចេញដោយផ្ទាល់ពីគណនីរបស់លោកអ្នកដែលភ្ជាប់ជាមួយ​កាតនោះក្នុងថ្ងៃដដែល ធ្វើប្រតិបត្តិការ។

កាតឥណពន្ធវីសា Classic ធនាគារ J Trust Royal មានសុវត្ថិភាពជាច្រើនមានដូចជា៖ :

 • បង្កប់ប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួយ Smart Chip ដែលផ្ដល់សុវត្ថិភាពកម្រិតស្តង់ដារពិភពលោក
 • ប្រព័ន្ធត្រួតពិនិត្យតាមដានការក្លែងបន្លំជាប្រចាំដើម្បីកំណត់សកម្មភាពដែលគួរឱ្យសង្ស័យ និងជួយ​ទប់ស្កាត់ប្រតិបត្តិការដែលមិនមានការអនុញ្ញាត។
 • ជម្រើសបិទកាតរបស់លោកអ្នកជាអចិន្រ្តៃយ៍ ឬបិទជាបណ្ដោះអាសន្ន នៅពេលដែលលោកអ្នកជូន​ដំណឹងមកកាន់ធនាគារភ្លាមៗក្នុងករណីដែលកាតត្រូវគេលួច បាត់បង់ ឬបាត់ពីកន្លែងដែលទុក និង
 • កាតថ្មី និងកាតជំនួស ត្រូវបានផ្ដល់ជូនក្នុងលក្ខខណ្ឌផ្អាកការប្រើប្រាស់ជាបណ្តោះអាសន្ន ប៉ុន្តែដើម្បីការពារមិនឱ្យមានហានិភ័យនៃប្រតិបត្តិការដែលមិនមានការអនុញ្ញាតតាមរយៈហត្ថលេខា។ លោកអ្នកអាចដំណើរការប្រើប្រាស់កាតបានយ៉ាង​ងាយស្រួល និងភ្លាមៗដោយគ្រាន់តែទូរស័ព្ទមកផ្នែកសេវាអតិថិជនតាមទូរស័ព្ទ លេខ+855 23 999 000។

សូមជូនដំណឹងមកកាន់ធនាគារភ្លាមតាមរយៈផ្នែកសេវាអតិថិជនតាមទូរស័ព្ទ លេខ +855 23 999 000 ។ ដែលរង់ចាំទទួលការឆ្លើយតប 24 ម៉ោង។

កម្រិតការចំណាយប្រចាំថ្ងៃរបស់លោកអ្នកគឺយោងតាមសមតុល្យទឹកប្រាក់ដែលមាននៅក្នុងគណនីដែលលោកអ្នកបានភ្ជាប់ ឬដកនៅតាមម៉ាស៊ីន ATM របស់ធនាគារ J Trust Royal រហូតដល់ 2,000 ដុល្លារអមេរិក និង 9,999 ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក​សម្រាប់អតិថិជនទូទៅរបស់ធនាគារ។

ប្រសិនបើចាំបាច់ លោកអ្នកអាចធ្វើការពិភាក្សាជាមួយយើងខ្ញុំអំពីលទ្ធភាពនៃការបង្កើន ឬបន្ថយ​ការកម្រិតចំនួនកំណត់នៃការចំណាយរបស់លោកអ្នក។ សូមទំនាក់ទំនងមកកាន់ធនាគារ ប្រសិនបើលោកអ្នកមានតម្រូវការ។

គ្មានទេ! ធនាគារនឹងចេញកាតថ្មីជូនដូចទៅនឹងការកំណត់លំនាំដើម (default settings) លុះត្រាតែលោកអ្នកបានបញ្ជាក់នៅពេលដែលស្នើសុំកាតថ្មី។ សូមមើលសំណួរមុនៗ​សម្រាប់ជាការកំណត់លំនាំដើមដើម ឬសូមទំនាក់ទំនងមកកាន់ធនាគារ ប្រសិនបើលោកអ្នកមានតម្រូវការ។

របៀបដាក់ពាក្យស្នើសុំ

ជំហានទី 1

ទៅកាន់សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុតបុគ្គលិកធនាគារដែលមានភាពរួសរាយរាក់ទាក់នឹងរង់ចាំលោកអ្នកនៅទីនោះ។

ជំហានទី 2

បំពេញពាក្យស្នើសុំបើកគណនីនៅតាមសាខាធនាគារ J Trust Royal។

ជំហានទី 3

បំពេញពាក្យស្នើសុំដោយមានជំនួយពីបុគ្គលិកប្រកបដោយភាពរួសរាយរាក់ទាក់របស់យើង។

ជំហានទី 4

បង្ហាញ ឯកសារសម្គាល់ខ្លួនដែលមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់លោកអ្នក។*

ជំហានទី 5បន្ទាប់មក លោកអ្នកអាចមកទទួលកាតឥណពន្ធវីសាពីសាខាដែលលោកអ្នកបានបើកគណនីនោះ។

*អតិថិជនបរទេសត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណបន្ថែម៖ លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការដែលមានសុពលភាពយ៉ាងតិចប្រាំមួយខែ។

សម្រាប់ជាឯកសារយោងរបស់លោកអ្នក

ទោះបីមានឯកសារទាំងអស់ត្រូវបានបំពេញនៅតាមសាខាយើងខ្ញុំក៏ដោយ ក៏យើងដឹងផងដែរថា វាមានប្រយោជន៍ដែលគួរដឹងពីអ្វីដែលរំពឹងទុកនោះមុនពេលលោកអ្នកអញ្ជើញមកដល់។ នេះគឺជាពាក្យស្នើសុំស្នើសុំ និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលត្រូវប្រើដើម្បីស្នើសុំកាតឥណពន្ធវីសារ។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំស្នើសុំមុនពេលោកអ្នកអញ្ជើញមកដល់ទេ - បុគ្គលិកមានភាពរួសរាយរាក់ទាក់របស់យើង​នៅរង់ចាំជួយលោកអ្នកនៅទីនោះជាស្រេច។

ពាក្យស្នើសុំ និងឯកសារសំខាន់ៗ

  ទូរស័ព្ទមកយើងខ្ញុំ

  ផ្នែកសេវាអតិថិជន តាមទូរស័ព្ទបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ +855 (0) 23 999 000

  ទំនាក់ទំនងមកយើងខ្ញុំ

  ផ្ញើសារមកកាន់យើងខ្ញុំ

  សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។

  ពាក្យស្នើសុំសំណួរតាមអនឡាញ

  មកកាន់ធនាគារយើងខ្ញុំ

  សូមទំនាក់ទំនងមកបុគ្គលិកនៅសាខាធនាគារដែលនៅជិតលោកអ្នកបំផុត។

  ស្វែងរកទីតាំងយើងខ្ញុំ