គណនីនេះត្រូវបានរៀបចំឡើងសម្រាប់អតិថិជនបុគ្គលដែលមានចំណូលខ្ពស់។ ប្រធានផ្នែកទំនាក់ទំនងមានបទពិសោធន៍នៅក្នុងវិស័យធនាគារ នឹងនៅរង់ចាំផ្ដល់ជូនការពិភាក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ និងដំណោះស្រាយសេវាកម្មធនាគារដ៏សមស្របទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។

បន្ថែមពីលើនេះ អតិថិជននឹងទទួលបាននូវការផ្ដល់ជូនដ៏សម្បូរបែប រួមមានការទទួលទានអាហារ ប្រកបដោយប្រណិតភាព សេវាសុខភាព និងសុខុមាលភាព រួមទាំងការធ្វើដំណើរ។

មុនពេលលោកអ្នកដាក់ពាក្យស្នើសុំ

លោកអ្នកត្រូវដឹងអំពីដំណើរការបើកគណនី ថ្លៃសេវាកម្ម និងលក្ខន្តិកៈផ្សេងៗ។

ដំណើរការបើកគណនី Signature Banking

ជំហានទី 1

ទំនាក់ទំនង ឬមកកាន់សាខាធនាគារ J Trust Royal ដែលនៅជិតបំផុត ដើម្បីជួបជាមួយប្រធានផ្នែកទំនាក់ទំនងដ៏រួសរាយរាក់ទាក់។

ជំហានទី 2

បំពេញពាក្យស្នើសុំបើកគណនីនៅតាមសាខាធនាគារ J Trust Royal

ជំហានទី 3

អតិថិជនតម្រូវឲ្យដាក់ប្រាក់ចំនួន 1លានដុល្លារអាមេរិកដែលក្នុងនោះ ប្រាក់ចំនួន 250,000 ដុល្លារអាមេរិក ត្រូវដាក់នៅក្នុងគណនី Signature។

ជំហានទី 4

បង្ហាញឯកសារសម្គាល់ខ្លួនដែលមានសុពលភាព៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់លោកអ្នក។*

*អតិថិជនបរទេសត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណបន្ថែម៖ លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការដែលមានសុពលភាពយ៉ាងតិចប្រាំមួយខែ។

លក្ខន្តិកៈ ថ្លៃសេវាគណនី Signature Banking

សមតុល្យអប្បបរមារក្សាក្នុងគណនីប្រចាំខែតិចជាង USD 100,000

$100/ខែ

កម្រៃសេវាប្រចាំខែ

ឥតគិតថ្លៃសេវា

កម្រៃសេវាគណនីគ្មានប្រតិបត្តិការ

ឥតគិតថ្លៃសេវា

សើ្នសុំបិទគណនីមុនកាលកំណត់ (តិចជាង៦ខែ)

$50

ការដកប្រាក់

ឥតដែនកំណត់

ខចែង និងលក្ខខណ្ឌ

ផ្ដល់ជូនឆាប់នេះ

**បទពិសោធការរស់នៅបែបប្រណិត (ផ្ដល់ជូនពិសេស)

  • បន្ទាប់ពីមួយឆ្នាំ នៃការបើកគណនី អតិថិជនអាចជ្រើសរើសពីការផ្តល់ជូនពិសេសដូចជា សុខភាព និងសុខុមាលភាព ឬការស្នាក់នៅ។

ផ្នែកបម្រើសេវាកម្មអតិថិជន (24/7)

ទូរសព្ទលេខ៖ +855 (0) 23 999 000

ទំនាក់ទំនងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំតាមអនឡាញ។

ពាក្យស្នើសុំសំណួរតាមអុីនធឺណិត

អញ្ជើញមកកាន់កន្លែងយើងខ្ញុំ

សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត ដើម្បីឱ្យពួកគាត់អាចនាំអ្នក​ទៅ​ជួបជាមួយប្រធានផ្នែកទំនាក់ទំនងបាន។

ស្វែងរកយើងខ្ញុំ