ការយល់ឃើញរបស់បុគ្គលិកយើង
តម្លៃតបស្នង និងអត្ថប្រយោជន៍បន្ថែមរបស់យើង
នៅទីនេះ យើងមានគោលបំណង ក្នុងការផ្ដល់ជូននូវ អត្ថប្រយោជន៍បន្ថែមដែលមាន លក្ខណៈប្រកួតប្រជែង និងសមស្របទៅតាម តម្រូវការជាក់ស្ដែងរបស់បុគ្គលិកយើង។
មិនត្រឹមតែប៉ុណ្ណោះ តម្លៃតបស្នងរបស់យើងត្រូវ បានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ដល់ រង្វាន់និងការលើកទឹកចិត្តដល់បុគ្គលិកដែល បានបង្ហាញពីគុណតម្លៃរួមរបស់ស្ថាប័នតាមរយៈ សកម្មភាពការងារនានា និង ការរួមចំណែក សម្រាប់ភាពជោគជ័យរបស់ស្ថាប័នទៅកាន់ ភាគីពាក់ពន្ធ័ទាំងអស់របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
គម្រោងរង្វាន់លើកទឹកចិត្ត
បុព្វលាភសម្រាប់បុគ្គលិកត្រូវបានបែងចែកជាពីរប្រភេទគឺ រយៈពេលវែងនិងខ្លី ដើម្បីលើកទឹកចិត្តដល់បុគ្គលិក ទាំងឡាយដែលបានខិតខំព្យាយាមក្នុងការបំពេញការងារ និងបង្ហាញចេញនូវគុណតម្លៃរួមរបស់ធនាគារតាមរយៈ លទ្ធផលការងារជាក់ស្ដែង។
ធានារ៉ាប់រងលើសុខភាពនិងគ្រោះថ្នាក់ផ្សេងៗ
គ្រប់ៗគ្នានៅទីនេះទទួលបានធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្សេងៗពីក្រុមហ៊ុនធានារ៉ាប់រងនិងមន្ទីរពេទ្យ ដៃគូររបស់យើង។
ការបញ្ចុះតម្លៃលើអត្រាការប្រាក់កម្ចីបុគ្គលិក
បុគ្គលិករបស់យើងនឹងទទួលបានការបញ្ចុះតម្លៃលើអត្រា ការប្រាក់យ៉ាងពិសេសទៅលើកម្ចីទិញផ្ទះ និងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន។
ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃសម្រាលកូន
ចំពោះបុគ្គលិកនារីគ្រប់រូបដែលមានគក៌នឹងទទួលបាន នូវប្រាក់ឧបត្ថម្ភសម្រាប់ ជួយសម្រួលបន្ទុកថ្លៃសម្រាល។
គម្រោងប្រាក់សន្សំរបស់បុគ្គលិក
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏ផ្ដល់ជូន ដល់បុគ្គលិកផងដែរ នូវគម្រោងប្រាក់សន្សំបន្ថែមពីលើគម្រោងប្រាក់សោធនិវត្តន៍ របស់រាជរដ្ឋាភិបាល។
ការឈប់សម្រាក
ក្រៅពីការឈប់សម្រាកប្រចាំឆ្នាំ ធនាគារក៏ផ្ដល់ឲ្យនូវការ ឈប់សម្រាកជាច្រើនប្រភេទទៀតដូចជា ការឈប់សម្រាក លំហែមាតុភាពដោយទទួល បានប្រាក់ឈ្នួល ការសម្រាកពីការងារដើម្បី ដោះស្រាយបញ្ហាផ្ទាល់ខ្លួនឬបញ្ហាគ្រួសារ ការឈប់សម្រាកដើម្បីទៅសិក្សាបន្ត និងការឈប់សម្រាកផ្សេងៗទៀតដែលមានភាពបត់បែន។
បណ្ណ័ឥណពន្ធ
ជាបុគ្គលិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អ្នកនឹងទទួលបានបណ្ណ័ឥណពន្ធ ប្រើប្រាស់ដោយឥតគិតថ្លៃ ព្រមទាំងការផ្ដល់ជូននូវអត្ថប្រយោជន៍បន្ថែមពីលើផ្សេងៗទៀត។
ឯកសណ្ឋាន
ឯកសណ្ឋានការងារស្តែងចេញពី ទំនុកចិត្តនិងភាពជឿជាក់ របស់បុគ្គលិកទៅកាន់អតិថិជន ហេតុដូចនេះហើយ ទើបគ្រប់បុគ្គលិកជួរមុខរបស់យើង ទាំងអស់ទទួលបាន ឯកសណ្ឋានដោយឥតគិតថ្លៃ សម្រាប់បំពេញការងារប្រចាំថ្ងៃ។
សម្រាប់ពត៌មានបន្ថែម សូមទាក់ទងមកកាន់ពួកយើងតាមរយៈ jtrjobs@jtrustroyal.com
ចូលរួមជាមួយយើង
ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ សម្រាប់បុគ្គលិករបស់យើង ផែនការផ្ដល់រង្វាន់លើកទឹកចិត្ត ការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍ បុគ្គលិកនិងរបៀបដែលយើងអាច ជួយបុគ្គលិកឱ្យធ្វើការងារ បានយូរអង្វែង។
ស្វែងយល់បន្ថែមដំណើរការជ្រើសរើសបុគ្គលិក
ទិដ្ឋភាពទូទៅអំពីអ្វីដែលនឹងរំពឹងថា នឹងកើតឡើងនៅក្នុងដំណើរការ ជ្រើសរើសបុគ្គលិកនិងសំណួរសួរ ជាញឹកញាប់និងតម្រុយ ព្រមទាងគន្លឹះមួយចំនួន សម្រាប់ការរៀបចំពាក្យសុំបម្រើការងាររបស់អ្នកផងដែរ។
ស្វែងយល់បន្ថែមរបៀបដាក់ពាក្យបម្រើការងារ
ដើម្បីធានាឲ្យបានថាអ្នកទទួលបាន បទពិសោធន៍ល្អពីដំណើរការនៃ ការជ្រើសរើសរបស់យើង សូមយោងតាមគោលការណ៍ ណែនាំសម្រាប់ដំណើរការ ដាក់ពាក្យស្នើសុំ។
ស្វែងយល់បន្ថែមកសាងអាជីពក្នុងក្ដីស្រម៉ៃរបស់អ្នកជាមួយយើងនៅថ្ងៃនេះ!
ចុចតំណខាងក្រោមនេះ ដើម្បីស្វែងរកឱកាសការងារ នៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ។
ឱកាសស្វែងរកការងារជាមួយធនាគារ J Trust Royal